ដំណោះស្រាយល្អៗសម្រាប់ការព្យាបាលក្អកចំពោះកុមារ
ក្អក គឺជាជំងឺទូទៅបំផុតនៅកុមារ ជាពិសេសនៅក្នុងរដូវរងារ។ វា អាចជាការលំបាក និងមានភាពតានតឹងសម្រាប់កូន ដើម្បីស្វែងរកដោះស្រាយ។ មូលហេតុចម្បងនៃការឆ្លងមេរោគរួមមានផ្លូវដង្ហើម, ជំងឺផ្តាសាយ, រលាកច្រមុះ, ចាល់ជាតិអាស៊ីត និងជំងឺហឺត។ វា ក៏អាចបង្កអាការៈមួយចំនួនទៀតដូចជា ពិបាកលេប, ហៀរសំបោរ, តឹងច្រមុះ, តឹងទ្រូង, ពិបាកដកដង្ហើម និងគ្រុនក្តៅ។ អ្នកត្រូវតែពិគ្រោះជាមួយគ្រូពេទ្យភ្លាម, នៅក្នុងករណី, ក្អកនៅតែបន្តកើតមានអស់រយៈពេលជាងមួយសប្តាហ៍។ ប៉ុន្តែប្រសិនបើកុមារស្ថិតនៅក្នុងករណីធម្មតា អ្នកអាចប្រើប្រាស់វិធីសាស្រ្តតាមបែបធម្មជាតិដើម្បីធ្វើការដោះស្រាយ ឬព្យាបាលបានដូចខាងក្រោម៖
ឲ្យកុមារគេងលើខ្នោយខ្ពស់
បើសិនជា ទារកមានអាយុចាប់ពី១ឆ្នាំ សូមដាក់ខ្នោយឲ្យទារកគេងឲ្យខ្ពស់ ដើម្បីកាត់បន្ថយការក្អក ព្រមទាំងផ្តល់ភាពងាយស្រួលសម្រាប់កុមារ ធ្វើការដកដង្ហើមបានល្អ។
ការផ្តល់សំណើម
សូមប្រើប្រាស់ឧបករណ៍ផ្តល់សំណើម ដើម្បីរក្សាសំណើមនៅក្នុងបន្ទប់របស់ទារកបានល្អ។ លើសពីនេះទៅទៀត អ្នកគួរតែបើកបង្អួចនៅពេលព្រឹក ដើម្បីឱ្យខ្យល់ចេញចូលនៅក្នុងបន្ទប់ សម្រាប់ទប់ស្កាត់ការកើតឡើងនៃរោគផ្សិត។
សម្រាកឲ្យបានគ្រប់គ្រាន់
ការក្អក អាចបង្កឲ្យកុមារហត់នឿយ ព្រមទាំមិនមានថាមពលគ្រប់គ្រាន់សម្រាប់ប្រឆាំងជាមួយនឹងមេរោគ។
ចំហាយ /ងូតទឹកក្តៅ
ការងូតទឹកក្តៅ អាចជួយកាត់បន្ថយការក្អកចំពោះកុមារ ប៉ុន្តែប្រសិនបើអ្នកងូតទឹកក្តៅឲ្យកូនមុនពេលកុមារចូលគេង ១០នាទី កាន់តែល្អប្រសើរ ដើម្បីឲ្យកុមារគេងលក់ស្រួលនៅពេលយប់។
ស៊ុបមាន់
ស៊ុបមាន់ក្តៅបម្រើទៅក្មេងរបស់អ្នក។ យោងតាមការស្រាវជ្រាវ ស៊ុបមាន់មានលក្ខណៈសម្បត្តិប្រឆាំងនឹងការរលាក ព្រមទាំងជួយបំបាត់ស្លេស៍យ៉ាងមានប្រសិទ្ធិភាព។
ប្រែសម្រួលដោយ ៖ លោក ណយ សីហា
ប្រភព ៖ www.homeremedyshop.com
Share This | 9888 Views |
អត្ថប្រយោជន៍ស្លឹកកន្រ្តូបសម្រាប់អ្នកជំងឺទឹកនោមផ្អែម
ស្លឹកកន្រ្តូប ឬ ភាសាអង់គ្លេស Curry Leaf ត្រូវបានប្រជាជនខ្មែរប្រើប្រាស់ជាគ្រឿងទេសសម្រាប់សម្លផ្សេងៗ ហើយមនុស្សជាច្រើនមិនដឹងថា ស្លឹកកន្រ្តូបមានប្រយោជន៍ចំពោះសុខភាពនោះទេ ជាពិសេសសម្រាប់អ្នកជំងឺទឹកនោមផ្អែម។ ស្លឹកកន្រ្តូបអាចដើរតួជាភ្នាក់ងារយ៉ាងល្អនៅក្នុងការគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម សារធាតុផ្សេងៗនៅក្នុងស្លឹកកន្រ្តូបអាចជួយក្នុងការរក្សាកម្រិតជាតិស្ករក្នុងឈាមអោយស្ថិតនៅកម្រិតធម្មតា។ លើសពីន ...
ក្មេងក្រោមអាយុ៦ឆ្នាំគួរប្រើថ្នាំផ្ដាសាយដែរឬទេ?
វាជារឿងលំបាកដែលទ្រំាមើលឃើញកូនវេទនាដោយសារជំងឺផ្ដាសាយ និង ក្អក ប៉ុន្តែអ្នកជំនាញបាននិយាយថាកុមារអាយុក្រោម ៦ឆ្នាំ មិនគួរប្រើថ្នាំបំបាត់ផ្តាសាយនិងក្អកឡើយ ដោយសារតែវាអាចជះឥទ្ធិពលគ្រោះថ្នាក់ដល់កុមារ។ ដូច្នេះអ្វីដែលឪពុកម្តាយត្រូវធ្វើអ្វីខ្លះ? យើងបានសួរអ្នកជំនាញដើម្បីប្រាប់យើងពីរបៀបជួយទប់ស្កាត់មេរោគជាបឋម និង ធ្វើអោយមានអារម្មណ៍ប្រសើរជាងមុន។
ផែនការការបង្ការ កុមារជិត 22 លាននាក់ខកខានម ...
យ៉ាអួស្ថិតនៅក្នុងអាហារដែលល្អបំផុតសម្រាប់ទារក
យ៉ាអួ ឬ Yogurt គឺសម្បូរទៅដោយជាតិកាល់ស្យូមនិងវីតាមីន D ចាំបាច់សម្រាប់សុខភាពឆ្អឹងនិងធ្មេញ។ ទារករបស់អ្នកអាចញាំវាបាននៅអាយុ 6 ខែ។
ជំរើសដ៏ល្អគឺជ្រើសយកទឹកដោះគោយ៉ាអួណាដែលមិនបន្ថែមជាតិស្ករ។ ដូចគ្នានេះផងដែរអ្នកម្ដាយគួរជ្រើសយកយ៉ាអួ brandណាដែលអាចជួយគ្រប់គ្រងបាក់តេរីល្អនៅក្នុងបំពង់រំលាយអាហាររបស់ទារក។ សូមប្រាកដថាអ្នកជ្រើសរើសយកទឹកដោះគោជូរណាដែលទារកត្រូវការកាឡូរីពីជាតិខ្លាញ់។
គួរបញ្ជាក់ដែរថា យ៉ាអួដែលល្អគឺមានបន្ថែម រ ...