តើមាតាធ្វើដូចម្តេច ទើបដឹងថាទារកឈឺពោះ?
នៅពេលទារកឈឺពោះ ទារកតែតែមិនសប្បាយចិត្ត និងមិនចូលចិត្តលេងច្រើន ដូចនេះហើយមាតាគួរតែស្វែងរកវិធីសាស្រ្ត ដើម្បីដោះស្រាយឲ្យបានឆាប់រហ័ស។ មុននឹងធ្វើការដោះស្រាយ មាតាគួរតែយល់ដឹងពីមូលហេតុជាមុនសិនថាតើវាបណ្តាលមកពីមូលហេតុអ្វី? មាតាគួរតែស្វែងរកនៅកត្តាដែលបង្កឲ្យទារកឈឺពោះ ដើម្បីមានភាពងាយស្រួលក្នុងការដោះស្រាយ។
រោគសញ្ញា
នៅខាងក្រោមនេះ គឺជារោគសញ្ញាមួយចំនួន ដែលជួយឲ្យមាតាយល់ដឹងកាន់តែច្បាស់អំពីមូលហេតុ ដែលបណ្តាលឲ្យទារកឈឺពោះ ៖
- ទារកមានអាការៈមួរម៉ៅ ឬមិនលេងច្រើន
- គេង ឬបរិភោគមិនគ្រប់គ្រាន់
- យំច្រើនជាងធម្មតា
- ជំងឺរាគរូស
- ក្អួត
- មានមុខ ដែលបង្ហាញពីការឈឺចាប់ (បិទភ្នែក ឬអស់កម្លាំង)
ឈឺពោះជារឿងធម្មតាសម្រាប់កុមារ ហើយរឿននេះ មិនបង្កឲ្យអ្នកមានជំងឺធ្ងន់ធ្ងរខ្លាំងនោះទេ។ វាគ្រាន់តែបង្កឲ្យទារកមានការឈឺចាប់ ប៉ុន្តែមាតា ក៏គួរតែរកដំណោះស្រាយឲ្យបានឆាប់រហ័សផងដែរ។
ប្រែសម្រួលដោយ ៖ លោក ណយ សីហា
ប្រភព ៖ www.webmd.com
Share This | 7431 Views |
អត្ថប្រយោជន៍ស្លឹកកន្រ្តូបសម្រាប់អ្នកជំងឺទឹកនោមផ្អែម
ស្លឹកកន្រ្តូប ឬ ភាសាអង់គ្លេស Curry Leaf ត្រូវបានប្រជាជនខ្មែរប្រើប្រាស់ជាគ្រឿងទេសសម្រាប់សម្លផ្សេងៗ ហើយមនុស្សជាច្រើនមិនដឹងថា ស្លឹកកន្រ្តូបមានប្រយោជន៍ចំពោះសុខភាពនោះទេ ជាពិសេសសម្រាប់អ្នកជំងឺទឹកនោមផ្អែម។ ស្លឹកកន្រ្តូបអាចដើរតួជាភ្នាក់ងារយ៉ាងល្អនៅក្នុងការគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម សារធាតុផ្សេងៗនៅក្នុងស្លឹកកន្រ្តូបអាចជួយក្នុងការរក្សាកម្រិតជាតិស្ករក្នុងឈាមអោយស្ថិតនៅកម្រិតធម្មតា។ លើសពីន ...
ក្មេងក្រោមអាយុ៦ឆ្នាំគួរប្រើថ្នាំផ្ដាសាយដែរឬទេ?
វាជារឿងលំបាកដែលទ្រំាមើលឃើញកូនវេទនាដោយសារជំងឺផ្ដាសាយ និង ក្អក ប៉ុន្តែអ្នកជំនាញបាននិយាយថាកុមារអាយុក្រោម ៦ឆ្នាំ មិនគួរប្រើថ្នាំបំបាត់ផ្តាសាយនិងក្អកឡើយ ដោយសារតែវាអាចជះឥទ្ធិពលគ្រោះថ្នាក់ដល់កុមារ។ ដូច្នេះអ្វីដែលឪពុកម្តាយត្រូវធ្វើអ្វីខ្លះ? យើងបានសួរអ្នកជំនាញដើម្បីប្រាប់យើងពីរបៀបជួយទប់ស្កាត់មេរោគជាបឋម និង ធ្វើអោយមានអារម្មណ៍ប្រសើរជាងមុន។
ផែនការការបង្ការ កុមារជិត 22 លាននាក់ខកខានម ...
យ៉ាអួស្ថិតនៅក្នុងអាហារដែលល្អបំផុតសម្រាប់ទារក
យ៉ាអួ ឬ Yogurt គឺសម្បូរទៅដោយជាតិកាល់ស្យូមនិងវីតាមីន D ចាំបាច់សម្រាប់សុខភាពឆ្អឹងនិងធ្មេញ។ ទារករបស់អ្នកអាចញាំវាបាននៅអាយុ 6 ខែ។
ជំរើសដ៏ល្អគឺជ្រើសយកទឹកដោះគោយ៉ាអួណាដែលមិនបន្ថែមជាតិស្ករ។ ដូចគ្នានេះផងដែរអ្នកម្ដាយគួរជ្រើសយកយ៉ាអួ brandណាដែលអាចជួយគ្រប់គ្រងបាក់តេរីល្អនៅក្នុងបំពង់រំលាយអាហាររបស់ទារក។ សូមប្រាកដថាអ្នកជ្រើសរើសយកទឹកដោះគោជូរណាដែលទារកត្រូវការកាឡូរីពីជាតិខ្លាញ់។
គួរបញ្ជាក់ដែរថា យ៉ាអួដែលល្អគឺមានបន្ថែម រ ...