ហេតុផល ៣យ៉ាង ដែលទារកគួរគេងជាមួយម្តាយ
មាតាមួយចំនួនតែងតែមានចម្ងល់ថា តើវាជារឿងល្អឬទេ នៅពេលដែលមាតាគេងនៅក្នុងបន្ទប់តែមួយជាមួយទារក? នៅខាងក្រោមនេះ គឺជាហេតុផលទាំង៣យ៉ាង ដើម្បីដោះស្រាយចម្ងល់របស់មាតាបាន ៖
ងាយស្រួលបំបៅដោះកូន ៖ វាអាចផ្តល់ភាពងាយស្រួលដល់មាតា នៅពេលបំបៅដោះដល់ទារកនៅពេលយប់ ដោយមិនចាំបាច់ចំណាយពេលយូរ ម៉្យាងវិញទៀតមាតាអាចលួងទារកឲ្យគេងវិញ នៅពេលដែលទារកភ្ងាក់នៅពេលយប់ ដើម្បីឲ្យទារកគេងបានយូរ។
មើលថែទារកបានយ៉ាងងាយស្រួល ៖ នៅពេលដែលមាតា និងទារក គេងនៅក្នុងបន្ទប់តែមួយ អាចផ្តល់ភាពងាយស្រួលដល់អ្នក ដើម្បីមើលថែទារកបានល្អនៅពេលយប់។ ម៉្យាងវិញទៀត នៅពេលដែលមាតា និងទារកគេងជាមួយគ្នានៅក្នុងបន្ទប់តែមួយ អាចជួយឲ្យទារកមានកក់ក្តៅ និងគេងបានយូរជាងមុននៅពេលយប់។
ដោះស្រាយភាពមួម៉ៅរបស់ទារកពេលយប់យ៉ាងឆាប់រហ័ស ៖ ពេលខ្លះការឃ្លានរបស់ទារក មិនមែនជាមួលហេតុទាំងស្រុងដែលធ្វើឲ្យទារកភ្ញាក់នៅពេលយប់ទេ។ ទារកមិនស្រួលខ្លួន ឬភា្ញក់ ដោយសារតែទារកត្រូវការក្បាលដោះទទេ។ នៅពេលដែលទារកនៅក្បែរមាតា, វាកាន់តែអាចផ្តល់ភាពងាយស្រួលសម្រាប់ម្ដាយ និងឪពុក ដើម្បីផ្តល់ជូននូវការលួងលោមចិត្ត និងភាពកក់ក្តៅដល់ទារក។
ប្រែសម្រួលដោយ ៖ លោក ណយ សីហា
ប្រភព ៖ www.babysleepsite.com
Share This | 6131 Views |
អត្ថប្រយោជន៍ស្លឹកកន្រ្តូបសម្រាប់អ្នកជំងឺទឹកនោមផ្អែម
ស្លឹកកន្រ្តូប ឬ ភាសាអង់គ្លេស Curry Leaf ត្រូវបានប្រជាជនខ្មែរប្រើប្រាស់ជាគ្រឿងទេសសម្រាប់សម្លផ្សេងៗ ហើយមនុស្សជាច្រើនមិនដឹងថា ស្លឹកកន្រ្តូបមានប្រយោជន៍ចំពោះសុខភាពនោះទេ ជាពិសេសសម្រាប់អ្នកជំងឺទឹកនោមផ្អែម។ ស្លឹកកន្រ្តូបអាចដើរតួជាភ្នាក់ងារយ៉ាងល្អនៅក្នុងការគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម សារធាតុផ្សេងៗនៅក្នុងស្លឹកកន្រ្តូបអាចជួយក្នុងការរក្សាកម្រិតជាតិស្ករក្នុងឈាមអោយស្ថិតនៅកម្រិតធម្មតា។ លើសពីន ...
ក្មេងក្រោមអាយុ៦ឆ្នាំគួរប្រើថ្នាំផ្ដាសាយដែរឬទេ?
វាជារឿងលំបាកដែលទ្រំាមើលឃើញកូនវេទនាដោយសារជំងឺផ្ដាសាយ និង ក្អក ប៉ុន្តែអ្នកជំនាញបាននិយាយថាកុមារអាយុក្រោម ៦ឆ្នាំ មិនគួរប្រើថ្នាំបំបាត់ផ្តាសាយនិងក្អកឡើយ ដោយសារតែវាអាចជះឥទ្ធិពលគ្រោះថ្នាក់ដល់កុមារ។ ដូច្នេះអ្វីដែលឪពុកម្តាយត្រូវធ្វើអ្វីខ្លះ? យើងបានសួរអ្នកជំនាញដើម្បីប្រាប់យើងពីរបៀបជួយទប់ស្កាត់មេរោគជាបឋម និង ធ្វើអោយមានអារម្មណ៍ប្រសើរជាងមុន។
ផែនការការបង្ការ កុមារជិត 22 លាននាក់ខកខានម ...
យ៉ាអួស្ថិតនៅក្នុងអាហារដែលល្អបំផុតសម្រាប់ទារក
យ៉ាអួ ឬ Yogurt គឺសម្បូរទៅដោយជាតិកាល់ស្យូមនិងវីតាមីន D ចាំបាច់សម្រាប់សុខភាពឆ្អឹងនិងធ្មេញ។ ទារករបស់អ្នកអាចញាំវាបាននៅអាយុ 6 ខែ។
ជំរើសដ៏ល្អគឺជ្រើសយកទឹកដោះគោយ៉ាអួណាដែលមិនបន្ថែមជាតិស្ករ។ ដូចគ្នានេះផងដែរអ្នកម្ដាយគួរជ្រើសយកយ៉ាអួ brandណាដែលអាចជួយគ្រប់គ្រងបាក់តេរីល្អនៅក្នុងបំពង់រំលាយអាហាររបស់ទារក។ សូមប្រាកដថាអ្នកជ្រើសរើសយកទឹកដោះគោជូរណាដែលទារកត្រូវការកាឡូរីពីជាតិខ្លាញ់។
គួរបញ្ជាក់ដែរថា យ៉ាអួដែលល្អគឺមានបន្ថែម រ ...