៣ជំហាន ដើម្បីកាត់បន្ថយការឈឺក្បាលចំពោះកុមារ
ឈឺក្បាលចំពោះកុមារ គឺជារឿងធម្មតា និងមិនមែនជាសញ្ញានៃជំងឺធ្ងន់ធ្ងរមួយទេ។ ពេលខ្លះ ការឈឺក្បាលចំពោះកុមារ តែងតែកើតឡើងដោយសារតែភាពតានតឹង ដែលបង្កឲ្យពូកគេមានការឈឺចាប់ និងពិបាកទ្រាំ។ នៅខាងក្រោមនេះគឺជាវិធីសាស្រ្តដើម្បីព្យាបាលការចំពោះកុមារត្រឹមតែរយៈពេលខ្លីៈ
ប្រើប្រាស់កន្សែងត្រជាក់ ៖ កន្សែងត្រជាក់ អាចជួយបន្ធូរការឈឺចាប់ចំពោះកុមារសម្រាប់ការឈឺក្បាលមួយហៀងបាន។
- សូមលាងកន្សែងជាមួយទឹកស្អាតឲ្យបានស្អាត រួមដាក់មកលើថ្ងាសរបស់កុមារ
- ផ្តល់ការកំសាន្តចំពោះកុមារ ដូចជាតន្ត្រី ឬទូរទស្សន៍ដូច្នេះអាចជួយបន្ធូរការឈឺចាប់ចំពោះកុមារបាន។
ផ្តល់អាហារសម្រន់ ដែលមានសុខភាពល្អចំពោះកុមារ ៖ ពេលខ្លះការឈឺក្បាល ត្រូវបានបង្កឡើងដោយកម្រិតជាតិស្ករក្នុងឈាម, ដូចនេះហើយអ្នកត្រូវតែផ្តល់អាហារសម្រន់មានសុខភាពល្អចំពោះកុមារ ដើម្បីបន្ធូរបន្ថយការឈឺចាប់បាន។
- បន្លែផ្លែឈើមួយចំនួន ត្រូវបានគេស្គាល់ថា អាចជួយកាត់បន្ថយរោគសញ្ញាឈឺក្បាល។ សូមសាកល្បងឱ្យកូនរបស់អ្នកនូវអាហារសម្រន់មួយចំនួមដូចជា ឪឡឹក។
- កុមារ គួរតែបរិភោគអាហារសណ្តែកឲ្យបានញឹកញាប់ ដើម្បីកាត់បន្ថយរោគសញ្ញានៃការឈឺក្បាល។ ម៉្យាងវិញទៀត ទឹកដោះគោ ក៏អាចជួយប្រយុទ្ធប្រឆាំងចាមួយការឈឺក្បាល។
ផ្តល់ឲ្យកុមារសម្រាកគ្រប់គ្រាន់ ៖ ការឈឺក្បាល ជាញឹកញាប់ត្រូវបានបង្កឡើងដោយការគេងមិនគ្រប់គ្រាន់ ឬស្ត្រេស ដូចនេះសូមផ្តល់ឲ្យកូនរបស់អ្នកសម្រាកឲ្យបានគ្រប់គ្រាន់ ដើម្បីជូយកាត់បន្ថយការឈឺក្បាល។
- សូមផ្តល់ឲ្យកុមារ សម្រាកនៅក្នុងបន្ទប់ស្ងាត់ ឬត្រជាក់ ដើម្បីឲ្យមានភាពប្រសើរឡើង
- ផ្តល់ឲ្យកុមារងូតទឹកក្តៅ ឬផ្កាឈូក ដើម្បីកាត់បន្ថយភាពតានតឹង
- ធ្វើឱ្យប្រាកដថាកូនរបស់អ្នកសម្រាកពីសកម្មភាព ដែលបង្កឱ្យមានការឈឺក្បាល ដូចជា នៅខាងមុខអេក្រង់កុំព្យូទ័រ ឬទូរទស្សន៍រយៈពេលយូរ
ប្រែសម្រួលដោយ ៖ លោក ណយ សីហា
ប្រភព ៖ www.wikihow.com
Share This | 5576 Views |
អត្ថប្រយោជន៍ស្លឹកកន្រ្តូបសម្រាប់អ្នកជំងឺទឹកនោមផ្អែម
ស្លឹកកន្រ្តូប ឬ ភាសាអង់គ្លេស Curry Leaf ត្រូវបានប្រជាជនខ្មែរប្រើប្រាស់ជាគ្រឿងទេសសម្រាប់សម្លផ្សេងៗ ហើយមនុស្សជាច្រើនមិនដឹងថា ស្លឹកកន្រ្តូបមានប្រយោជន៍ចំពោះសុខភាពនោះទេ ជាពិសេសសម្រាប់អ្នកជំងឺទឹកនោមផ្អែម។ ស្លឹកកន្រ្តូបអាចដើរតួជាភ្នាក់ងារយ៉ាងល្អនៅក្នុងការគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម សារធាតុផ្សេងៗនៅក្នុងស្លឹកកន្រ្តូបអាចជួយក្នុងការរក្សាកម្រិតជាតិស្ករក្នុងឈាមអោយស្ថិតនៅកម្រិតធម្មតា។ លើសពីន ...
ក្មេងក្រោមអាយុ៦ឆ្នាំគួរប្រើថ្នាំផ្ដាសាយដែរឬទេ?
វាជារឿងលំបាកដែលទ្រំាមើលឃើញកូនវេទនាដោយសារជំងឺផ្ដាសាយ និង ក្អក ប៉ុន្តែអ្នកជំនាញបាននិយាយថាកុមារអាយុក្រោម ៦ឆ្នាំ មិនគួរប្រើថ្នាំបំបាត់ផ្តាសាយនិងក្អកឡើយ ដោយសារតែវាអាចជះឥទ្ធិពលគ្រោះថ្នាក់ដល់កុមារ។ ដូច្នេះអ្វីដែលឪពុកម្តាយត្រូវធ្វើអ្វីខ្លះ? យើងបានសួរអ្នកជំនាញដើម្បីប្រាប់យើងពីរបៀបជួយទប់ស្កាត់មេរោគជាបឋម និង ធ្វើអោយមានអារម្មណ៍ប្រសើរជាងមុន។
ផែនការការបង្ការ កុមារជិត 22 លាននាក់ខកខានម ...
យ៉ាអួស្ថិតនៅក្នុងអាហារដែលល្អបំផុតសម្រាប់ទារក
យ៉ាអួ ឬ Yogurt គឺសម្បូរទៅដោយជាតិកាល់ស្យូមនិងវីតាមីន D ចាំបាច់សម្រាប់សុខភាពឆ្អឹងនិងធ្មេញ។ ទារករបស់អ្នកអាចញាំវាបាននៅអាយុ 6 ខែ។
ជំរើសដ៏ល្អគឺជ្រើសយកទឹកដោះគោយ៉ាអួណាដែលមិនបន្ថែមជាតិស្ករ។ ដូចគ្នានេះផងដែរអ្នកម្ដាយគួរជ្រើសយកយ៉ាអួ brandណាដែលអាចជួយគ្រប់គ្រងបាក់តេរីល្អនៅក្នុងបំពង់រំលាយអាហាររបស់ទារក។ សូមប្រាកដថាអ្នកជ្រើសរើសយកទឹកដោះគោជូរណាដែលទារកត្រូវការកាឡូរីពីជាតិខ្លាញ់។
គួរបញ្ជាក់ដែរថា យ៉ាអួដែលល្អគឺមានបន្ថែម រ ...