តើស្រី្តមានផ្ទៃពោះគួរធ្វើដូចម្តេច នៅក្នុងអំឡុងពេលកំពុងពពោះ ដើម្បីទារកមានភាពវៃឆ្លាត ក្រោយពីសម្រាលរួច?
អ្នកបានដឹងរួចទៅហើយថា ការរស់នៅប្រកបដោយសុខភាពល្អ អាចជួយឱ្យកូនរបស់អ្នកលូតលាស់បានបានលឿន ប៉ុន្តែតើអ្នកប្រាកដទេថា កូនរបស់អ្នកមានភាពវៃឆ្លាតឬទេ? ជាការពិតណាស់, ជម្រើសសាមញ្ញដែលអ្នកធ្វើជារៀងរាល់ថ្ងៃពីការបរិភោគ salad និងបន្លែស្លឹកបៃតងសម្រាប់អាហារថ្ងៃត្រង់ ដើម្បី ជួយអភិវឌ្ឍន៍ខួរក្បាលរបស់ទារក។ អ្នកស្រី Diane Ashton ជានាយករងផ្នែកវេជ្ជសាស្រ្ត នៃ March of Dimes បាននិយាយថា "អ្វីដែលអ្នកធ្វើបានធ្វើ អំឡុងពេលដែលអ្នកកំពុងមានផ្ទៃពោះអាចមានផលប៉ះពាល់ដល់ការអភិវឌ្ឍខួរក្បាល និងភាពវៃឆ្លាតរបស់កូន ខ្លាំងជាងអ្វីដែលអ្នកធ្វើបានធ្វើ ក្រោយពេលដែលអ្នកផ្តល់កំណើតរួច»។
នៅខាងក្រោមនេះ គឺជាកត្តាមួយចំនួនដែលជួយឲ្យទារកមានការលូតលាស់ខួរក្បាលបានល្អ ៖
ការប្រើប្រាស់ថ្នាំ
លេបថ្នាំមុនសម្រាលកូនដូចជា អាស៊ីតហ្វូលិកវីតាមីន B គឺជាការសំខាន់។ អាស៊ីតហ្វូលិកត្រូវបានគេស្គាល់ថា វាដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតកោសិកាខួរក្បាលឲ្យមានសុខភាពល្អ។ តាមការស្រាវជ្រាវនៃសមាគមវេជ្ជសាស្ត្ររបស់អាមេរិកបានរកឃើញថា ស្ត្រីដែលបានប្រើអាស៊ីតហ្វូលិ នៅអំឡុងពេលមានផ្ទៃពោះពី ៤សប្តាហ៍ ទៅ៨សប្តាហ៍ អាចកាត់បន្ថយហានិភ័យ 40 ភាគរនៃការផ្តល់កំណើតដល់កូនដែលមានភាពខុសប្រក្រតីបាន។
ការបង្កើនបញ្ញា
យោងតាមការសិក្សាផ្នែកវេជ្ជសាស្ត្ររបស់អាមេរិច បានលើកឡើងថា 30 នាទីនៃការធ្វើលំហាត់ប្រាណកម្រិតមធ្យមសម្រាប់ស្ត្រីមានផ្ទៃពោះ អាចជំរុញកំណើន និងការអភិវឌ្ឍនៃខួរក្បាលរបស់ទារក ដូចជាសរីរាង្គសំខាន់។
ការបង្កើតភាពស្និតស្នាល
លោក Harold Koplewic ជាប្រធានវិទ្យាស្ថានChild Mind នៅក្នុងទីក្រុងញូវយ៉កបាននិយាយថា អ្នកប្រហែលជាមានអារម្មណ៍ល្អក្នុងការនិយាយទៅកាន់កូនរបស់អ្នកនៅក្នុងផ្ទៃ ហើយវាអាចជួយអ្នកក្នុងការបង្កើតទំនាក់ទំនងជិតស្និទ្ធជាមួយឪពុកម្តាយបាន។ អ្នកស្រាវជ្រាវបានបង្ហាញថា ទារកនៅក្នុងផ្ទៃអាចស្តាប់ឮ និងទទួលសំឡេងបាន ដូចនេះហើយអ្នកអាចនិយាយ, ច្រៀង, ឬអានទៅកាន់ទារកនៅក្នុងផ្ទៃបាន។
ការអភិវឌ្ឃន៍ប្រាជ្ញា
ក្នុងអំឡុងពេលដែលទារកមិនទាន់កើត ខួរក្បាលទារក ធ្វើការអភិវឌ្ឍនៅក្នុងស្បូនម្តាយ។ លោកវេជ្ជបណ្ឌិត អាស្តុនបាននិយាយថា នៅរយៈពេល 35 សប្តាហ៍ទំហំនៃខួរក្បាលរបស់ទារក គឺមានតែពីរភាគបីតែប៉ុន្នោះ រហូតដល់សប្តាហ៍ទី 39 ឬ 40 ទើបខួរក្បាលទារកពេញលេញ។ មាតាត្រូវចង់ចាំថា កុំជក់បារីឬផឹកគ្រឿងស្រវឹង ភាពតានតឹង និងគ្រប់គ្រងជំងឺធ្ងន់ធ្ងរមួយចំនួន ដូចជាជំងឺទឹកនោមផ្អែមជាដើម ដើម្បីឲ្យទារកមានសុខភាពល្អ និងមានភាពវៃឆ្លាត។
ប្រែសម្រួលដោយ ៖ លោក ណយ សីហា
ប្រភព ៖ www.parents.com
Share This | 7590 Views |
អត្ថប្រយោជន៍ស្លឹកកន្រ្តូបសម្រាប់អ្នកជំងឺទឹកនោមផ្អែម
ស្លឹកកន្រ្តូប ឬ ភាសាអង់គ្លេស Curry Leaf ត្រូវបានប្រជាជនខ្មែរប្រើប្រាស់ជាគ្រឿងទេសសម្រាប់សម្លផ្សេងៗ ហើយមនុស្សជាច្រើនមិនដឹងថា ស្លឹកកន្រ្តូបមានប្រយោជន៍ចំពោះសុខភាពនោះទេ ជាពិសេសសម្រាប់អ្នកជំងឺទឹកនោមផ្អែម។ ស្លឹកកន្រ្តូបអាចដើរតួជាភ្នាក់ងារយ៉ាងល្អនៅក្នុងការគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម សារធាតុផ្សេងៗនៅក្នុងស្លឹកកន្រ្តូបអាចជួយក្នុងការរក្សាកម្រិតជាតិស្ករក្នុងឈាមអោយស្ថិតនៅកម្រិតធម្មតា។ លើសពីន ...
ក្មេងក្រោមអាយុ៦ឆ្នាំគួរប្រើថ្នាំផ្ដាសាយដែរឬទេ?
វាជារឿងលំបាកដែលទ្រំាមើលឃើញកូនវេទនាដោយសារជំងឺផ្ដាសាយ និង ក្អក ប៉ុន្តែអ្នកជំនាញបាននិយាយថាកុមារអាយុក្រោម ៦ឆ្នាំ មិនគួរប្រើថ្នាំបំបាត់ផ្តាសាយនិងក្អកឡើយ ដោយសារតែវាអាចជះឥទ្ធិពលគ្រោះថ្នាក់ដល់កុមារ។ ដូច្នេះអ្វីដែលឪពុកម្តាយត្រូវធ្វើអ្វីខ្លះ? យើងបានសួរអ្នកជំនាញដើម្បីប្រាប់យើងពីរបៀបជួយទប់ស្កាត់មេរោគជាបឋម និង ធ្វើអោយមានអារម្មណ៍ប្រសើរជាងមុន។
ផែនការការបង្ការ កុមារជិត 22 លាននាក់ខកខានម ...
យ៉ាអួស្ថិតនៅក្នុងអាហារដែលល្អបំផុតសម្រាប់ទារក
យ៉ាអួ ឬ Yogurt គឺសម្បូរទៅដោយជាតិកាល់ស្យូមនិងវីតាមីន D ចាំបាច់សម្រាប់សុខភាពឆ្អឹងនិងធ្មេញ។ ទារករបស់អ្នកអាចញាំវាបាននៅអាយុ 6 ខែ។
ជំរើសដ៏ល្អគឺជ្រើសយកទឹកដោះគោយ៉ាអួណាដែលមិនបន្ថែមជាតិស្ករ។ ដូចគ្នានេះផងដែរអ្នកម្ដាយគួរជ្រើសយកយ៉ាអួ brandណាដែលអាចជួយគ្រប់គ្រងបាក់តេរីល្អនៅក្នុងបំពង់រំលាយអាហាររបស់ទារក។ សូមប្រាកដថាអ្នកជ្រើសរើសយកទឹកដោះគោជូរណាដែលទារកត្រូវការកាឡូរីពីជាតិខ្លាញ់។
គួរបញ្ជាក់ដែរថា យ៉ាអួដែលល្អគឺមានបន្ថែម រ ...