តើអ្នកគួរធ្វើដូចម្តេច ដើម្បីព្យាបាលជំងឺក្អកស្ងួត និងស្លេស៍របស់កុមារ?
នៅពេលដែលកូនរបស់អ្នកក្អក អាចបង្កឲ្យមានស្លេស៍កើតឡើង។ មានមូលហេតុជាច្រើនដែលបង្កឲ្យកូនរបស់អ្នកក្អក បណ្តាលមកពីការឆ្លងមេរោគបាក់តេរីក្នុងផ្លូវដង្ហើម, ជំងឺគ្រុនផ្តាសាយ ឬមេរោគផ្សេងទៀត។ នៅពេលដែលកូនរបស់អ្នកមានអាការៈក្អកខ្លាំងក្នុងរយៈពេល ៤ ឬ ៥ថ្ងៃ នោះមេរោគនឹងឆ្លងតាមប្រហោងឆ្អឹង រួចហូរចូលក្នុងបំពង់ក ដែលបង្កឲ្យមានអាឡែរហ្សី និងជំងឺហឺត។
ជំហាន៥យ៉ាង ដើម្បីព្យាបាលការក្អកស្ងួត និងក្អកស្លេស៍របស់កុមារ ៖
ជំហានទី 1
សូមព្យាយាមឲ្យកូនរបស់អ្នកពិសារទឹកឲ្យបានច្រើន ដើម្បីរក្សាសំណើមនៅក្នុងបំពង់ក និងជាតិទឹកនៅក្នុងខ្លួន។ ម៉្យាងវិញទៀតអ្នកអាចផ្តល់ទឹកក្តៅឧណ្ឌៗដល់កូនរបស់អ្នក ដូចជា ស៊ុបសាច់មាន់ និងតែទឹកឃ្មុំក្រូចឆ្មាបាន។
ជំហានទី 2
សូមឲ្យកូនរបស់អ្នកងូតទឹកក្តោឧណ្ឌៗ នៅក្នុងបន្ទប់ ដើម្បីជួយសម្រួលដល់ការដកដង្ហើម តឹងច្រមុះ និងការឈឺបំពង់ក។
ជំហានទី 3
សូមរក្សាបន្ទប់កូនរបស់អ្នកឲ្យមានសំណើម និងស្អាត ដើម្បីឲ្យកូនរបស់អ្នកគេងល្អបានល្អ។
ជំហានទី 4
អ្នកអាចទៅពិគ្រោះជាមួយគ្រូពេទ្យ ដើម្បីសាកសួរថា តើថ្នាំប្រភេទណា ដែលអាចសមរម្យសម្រាប់កូនរបស់អ្នកប្រើប្រាស់បាន។ សូមកុំផ្តល់ឱ្យការក្អក ឬថ្នាំផ្តាសាយទៅកាន់កូនរបស់អ្នក ដោយគ្មានការយល់ព្រមពីគ្រូពេទ្យរបស់អ្នក ប្រសិនបើកូនរបស់អ្នកមានអាយុក្រោម 6 ឆ្នាំ ។
ជំហានទី 5
ប្រសិនបើកូនរបស់អ្នកមានបញ្ហាក្នុងការដងដង្ហើម ដោយមានរោគសញ្ញាមួយចំនួនដូចជា ដកដង្ហើមឮសំឡេង និងក្អកមានឈាម សូមបញ្ញូនកូនរបស់អ្នកទៅមន្ទីពេទ្យជាបន្ទាន់។
ការព្រមាន
- មិនត្រូវអនុញ្ញាត្តិឲ្យកុមារនៅជិនអ្នកជក់បារីនោះទេ
- កុំផ្តល់ថ្នាំក្អកដល់កុមារដែលមានអាយុក្រោម៤ឆ្នាំ
ប្រែសម្រួលដោយ ៖ លោក ណយ សីហា
ប្រភព ៖ www.livestrong.com
Share This | 7111 Views |
អត្ថប្រយោជន៍ស្លឹកកន្រ្តូបសម្រាប់អ្នកជំងឺទឹកនោមផ្អែម
ស្លឹកកន្រ្តូប ឬ ភាសាអង់គ្លេស Curry Leaf ត្រូវបានប្រជាជនខ្មែរប្រើប្រាស់ជាគ្រឿងទេសសម្រាប់សម្លផ្សេងៗ ហើយមនុស្សជាច្រើនមិនដឹងថា ស្លឹកកន្រ្តូបមានប្រយោជន៍ចំពោះសុខភាពនោះទេ ជាពិសេសសម្រាប់អ្នកជំងឺទឹកនោមផ្អែម។ ស្លឹកកន្រ្តូបអាចដើរតួជាភ្នាក់ងារយ៉ាងល្អនៅក្នុងការគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម សារធាតុផ្សេងៗនៅក្នុងស្លឹកកន្រ្តូបអាចជួយក្នុងការរក្សាកម្រិតជាតិស្ករក្នុងឈាមអោយស្ថិតនៅកម្រិតធម្មតា។ លើសពីន ...
ក្មេងក្រោមអាយុ៦ឆ្នាំគួរប្រើថ្នាំផ្ដាសាយដែរឬទេ?
វាជារឿងលំបាកដែលទ្រំាមើលឃើញកូនវេទនាដោយសារជំងឺផ្ដាសាយ និង ក្អក ប៉ុន្តែអ្នកជំនាញបាននិយាយថាកុមារអាយុក្រោម ៦ឆ្នាំ មិនគួរប្រើថ្នាំបំបាត់ផ្តាសាយនិងក្អកឡើយ ដោយសារតែវាអាចជះឥទ្ធិពលគ្រោះថ្នាក់ដល់កុមារ។ ដូច្នេះអ្វីដែលឪពុកម្តាយត្រូវធ្វើអ្វីខ្លះ? យើងបានសួរអ្នកជំនាញដើម្បីប្រាប់យើងពីរបៀបជួយទប់ស្កាត់មេរោគជាបឋម និង ធ្វើអោយមានអារម្មណ៍ប្រសើរជាងមុន។
ផែនការការបង្ការ កុមារជិត 22 លាននាក់ខកខានម ...
យ៉ាអួស្ថិតនៅក្នុងអាហារដែលល្អបំផុតសម្រាប់ទារក
យ៉ាអួ ឬ Yogurt គឺសម្បូរទៅដោយជាតិកាល់ស្យូមនិងវីតាមីន D ចាំបាច់សម្រាប់សុខភាពឆ្អឹងនិងធ្មេញ។ ទារករបស់អ្នកអាចញាំវាបាននៅអាយុ 6 ខែ។
ជំរើសដ៏ល្អគឺជ្រើសយកទឹកដោះគោយ៉ាអួណាដែលមិនបន្ថែមជាតិស្ករ។ ដូចគ្នានេះផងដែរអ្នកម្ដាយគួរជ្រើសយកយ៉ាអួ brandណាដែលអាចជួយគ្រប់គ្រងបាក់តេរីល្អនៅក្នុងបំពង់រំលាយអាហាររបស់ទារក។ សូមប្រាកដថាអ្នកជ្រើសរើសយកទឹកដោះគោជូរណាដែលទារកត្រូវការកាឡូរីពីជាតិខ្លាញ់។
គួរបញ្ជាក់ដែរថា យ៉ាអួដែលល្អគឺមានបន្ថែម រ ...