1. ទំព័រដើម
  2. សុខភាព
  3. តើមាតាគួរធ្វើដូចម្តេច ដើម្បីការពារទារកពីជំងឺគ្រុនផ្តាសាយបាន?
តើមាតាគួរធ្វើដូចម្តេច ដើម្បីការពារទារកពីជំងឺគ្រុនផ្តាសាយបាន?

តើមាតាគួរធ្វើដូចម្តេច ដើម្បីការពារទារកពីជំងឺគ្រុនផ្តាសាយបាន?

មជ្ឈមណ្ឌលសហរដ្ឋអាមេរិកសម្រាប់ការត្រួតពិនិត្យជំងឺឆ្លងបានប៉ាន់ប្រមាណថា ជាមធ្យមមានកុមារចំនួន 20.000 នាក់ ដែលមកព្យាបាលនៅមន្ទីរពេទ្យ ដោយសារតែជំងឺផ្តាសាយជារៀងរាល់ឆ្នាំ។ ផលវិបាកធ្ងន់ធ្ងរពីជំងឺគ្រុនផ្តាសាយជារឿងធម្មតាសម្រាប់កុមារអាយុក្រោម 2 ឆ្នាំ ។ ទារកមានអាយុ 6 ខែ ងាយរងគ្រោះបំផុត ព្រោះថាទារកមិនបានទទួលបានវ៉ាក់សាំងជំងឺគ្រុនផ្តាសាយ ប៉ុន្តែមានជំហានជាច្រើនដែលអ្នកអាចយកទៅការពារទារករបស់អ្នកពីជំងឺគ្រុនផ្តាសាយ ៖

ការចាក់ថ្នាំបង្ការជំងឺគ្រុនផ្តាសាយ

ការចាក់ថ្នាំបង្ការជំងឺគ្រុនផ្តាសាយតាមរដូវកាលជាធម្មតាការរួមបញ្ចូលគ្នានៃការការពារប្រឆាំងនឹងវីរុសផ្តាសាយផ្សេងៗផងដែរ។ ទារក គួរតែចាក់ថ្នាំវ៉ាក់សាំងជំងឺផ្តាសាយ ដើម្បីកាត់បន្ថយឱកាសដែលទារករងផលប៉ះពាល់ពីមេរោគតាមរយៈសមាជិកគ្រួសារ។

ការបំបៅ ឬចិញ្ចឹមទារកដោយទឹកដោះ

ទឹកដោះម្តាយអាចជួយពង្រឹងប្រព័ន្ធការពាររាងកាយរបស់ទារក និងធ្វើការប្រឆាំងនឹងជំងឺ។ សូមបន្តផ្តល់បំបៅកូនដោយទឹកដោះ បើទោះបីជាមាតាមានជំងឺផ្តាសាយក៏ដោយ។ ប្រសិនបើអ្នកបំបៅដោះកូន ហើយទារកមានជំងឺ អ្នកត្រូវពិភាក្សាជាមួយវេជ្ជបណ្ឌិត ឬឱសថការី។

ត្រូវលាងដៃជាមួយសាប៊ូនិងទឹកមុនពេលកាន់ ឬការបញ្ចុកអាហារទារក

សម្អាតដៃរបស់អ្នក អាចជួយទប់ស្កាត់ការរីករាលដាលនៃមេរោគជំងឺគ្រុនផ្តាសាយ។

ជៀសវាងការក្អក កណ្តាស់នៅក្នុងមុខរបស់ទារក

គ្រូពេទ្យជឿថា មេរោគជំងឺគ្រុនផ្តាសាយត្រូវបានរីករាលដាលតាមរយៈការដំណក់ទឹក ដែលកើតឡើងអំឡុងពេលនៃការក្អក និងកណ្តាស់។ ប្រសិនបើអ្នកកំពុងកាន់ទារក អ្នកត្រូវយកក្រណាត់មកគ្របមុខ ច្រមុះ​ និងមាត់របស់អ្នក ពេលដែលអ្នកក្អក និងកណ្តាស់។

សម្លាប់មេរោគ

អ្នកត្រូវ យកកំប៉ុងដោះគោ ឬក្បាលដោះ មកត្រាំជាមួយទឹកក្តៅជាមុនសិន មុននឹងយកឲ្យទារកប្រើ។

ទំនាក់ទំនងទូរស័ព្ទទៅវេជ្ជបណ្ឌិត ប្រសិនបើនរណាម្នាក់រស់នៅជាមួយទារក មានរោគសញ្ញានៃជំងឺផ្តាសាយ

ទទួលការព្យាបាលឆាប់រហ័សជាការសំខាន់ណាស់ ដើម្បីប្រើថ្នាំផ្តាសាយប្រឆាំងនឹងវីរុសឲ្យមានប្រសិទ្ធិភាពបំផុតក្នុងអំឡុងពេល ២ ថ្ងៃដំបូងនៃជំងឺ ដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគទៅអ្នកដ៏ទៃ។

ត្រូវពាក់របាំងមុខ ប្រសិនបើអ្នកមានជំងឺផ្តាសាយ

ប្រសិនបើមានរបាំងមុខ អាចជាការលំបាកក្នុងការដកដង្ហើម ប៉ុន្តែអ្នកត្រូវប្រុងប្រយ័ត្ននៅក្នុងការគ្របដណ្តប់មាត់និងច្រមុះរបស់អ្នក នៅពេលដែលអ្នកក្អកនិងកណ្តាស់។

ប្រែសម្រួលដោយ ៖ លោក ណយ​ សីហា

ប្រភព​ ៖ www.wikihow.com

Share This 6462 Views
Other Health

អត្ថប្រយោជន៍ស្លឹកកន្រ្តូបសម្រាប់អ្នកជំងឺទឹកនោមផ្អែម

ស្លឹកកន្រ្តូប ឬ ភាសាអង់គ្លេស Curry Leaf ត្រូវបានប្រជាជនខ្មែរប្រើប្រាស់ជាគ្រឿងទេស​សម្រាប់សម្លផ្សេងៗ ហើយមនុស្សជាច្រើនមិនដឹងថា ស្លឹកកន្រ្តូបមានប្រយោជន៍ចំពោះសុខភាពនោះទេ ជាពិសេសសម្រាប់អ្នកជំងឺទឹកនោមផ្អែម។ ស្លឹកកន្រ្តូបអាចដើរតួជាភ្នាក់ងារយ៉ាងល្អនៅក្នុងការគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម សារធាតុផ្សេងៗនៅក្នុងស្លឹកកន្រ្តូបអាចជួយក្នុងការរក្សាកម្រិតជាតិស្ករក្នុងឈាមអោយស្ថិតនៅកម្រិតធម្មតា។ លើសពីន ...

ក្មេងក្រោមអាយុ៦ឆ្នាំគួរប្រើថ្នាំផ្ដាសាយដែរឬទេ?

វាជារឿងលំបាកដែលទ្រំាមើលឃើញកូនវេទនាដោយសារជំងឺផ្ដាសាយ និង ក្អក ប៉ុន្តែអ្នកជំនាញបាននិយាយថាកុមារអាយុក្រោម ៦ឆ្នាំ មិនគួរប្រើថ្នាំបំបាត់ផ្តាសាយនិងក្អកឡើយ ដោយសារតែវាអាចជះឥទ្ធិពលគ្រោះថ្នាក់ដល់កុមារ។ ដូច្នេះអ្វីដែលឪពុកម្តាយត្រូវធ្វើអ្វីខ្លះ? យើងបានសួរអ្នកជំនាញដើម្បីប្រាប់យើងពីរបៀបជួយទប់ស្កាត់មេរោគជាបឋម និង ធ្វើអោយមានអារម្មណ៍ប្រសើរជាងមុន។

ផែនការការបង្ការ កុមារជិត 22 លាននាក់ខកខានម ...

យ៉ាអួស្ថិតនៅក្នុងអាហារដែលល្អបំផុតសម្រាប់ទារក

យ៉ាអួ ឬ Yogurt គឺសម្បូរទៅដោយជាតិកាល់ស្យូមនិងវីតាមីន D ចាំបាច់សម្រាប់សុខភាពឆ្អឹងនិងធ្មេញ។ ទារករបស់អ្នកអាចញាំវាបាននៅអាយុ 6 ខែ។

ជំរើសដ៏ល្អគឺជ្រើសយកទឹកដោះគោយ៉ាអួណាដែលមិនបន្ថែមជាតិស្ករ។ ដូចគ្នានេះផងដែរអ្នកម្ដាយគួរជ្រើសយកយ៉ាអួ brandណាដែលអាចជួយគ្រប់គ្រងបាក់តេរីល្អនៅក្នុងបំពង់រំលាយអាហាររបស់ទារក។ សូមប្រាកដថាអ្នកជ្រើសរើសយកទឹកដោះគោជូរណាដែលទារកត្រូវការកាឡូរីពីជាតិខ្លាញ់។

គួរបញ្ជាក់ដែរថា យ៉ាអួដែលល្អគឺមានបន្ថែម រ ...