1. ទំព័រដើម
  2. សុខភាព
  3. វិធីសាស្រ្ត ដើម្បីគេងលក់ស្រួលពេលមានជំងឺក្អក
វិធីសាស្រ្ត ដើម្បីគេងលក់ស្រួលពេលមានជំងឺក្អក

វិធីសាស្រ្ត ដើម្បីគេងលក់ស្រួលពេលមានជំងឺក្អក

អ្នកអាចបញ្ឈប់ក្អកនៅពេលយប់ ដោយគ្រាន់តែប្រើប្រាស់ទំលាប់នៃការគេងរបស់អ្នក។ សូមជៀសវាងការគេងនៅក្រោមម៉ាស៊ីនកំដៅ ឬម៉ាស៊ីនត្រជាក់។ ប៉ុន្តែអ្នកអាចប្រើប្រាស់នៅឱសថធម្មជាតិ ដើម្បីបំបាត់រោគក្អកបានដូចជាទឹកឃ្មុំជាដើម។ នៅខាងក្រោមនេះ គឺជាវិធីសាស្ត្រ ដើម្បីជួយឲ្យអ្នកគេងលក់បានយូរ ពេលមានជំងឺក្អកៈ

គេងទ្រេត ៖ សូមដាក់ខ្នោយឲ្យច្រើនជាង១ ដើម្បីទ្រក្បាលរបស់អ្នកឲ្យខ្ពស់ជាងខ្លួន។

  • អ្នកគួរតែដាក់ខ្នើយនៅក្រោមក្បាលរបស់អ្នក ដើម្បីជួយរក្សាអាស៊ីតក្នុងក្រពះរបស់លោកអ្នកធ្លាក់ចុះ ដូច្នេះវានឹងមិនធ្វើឱ្យរលាកបំពង់ករបស់អ្នក។
  • សូមជៀសវាងការគេង ដោយឲ្យក្បាល និងខ្លួនស្មើគ្នា ព្រោះវាអាចបង្កឱ្យអ្នកក្អកនៅពេលយប់។​
  • ការគេងទ្រេត គឺជាវិធីសាស្រ្តមួយដែលល្អបំផុតសម្រាប់ព្យាបាលក្អកនៅពេលយប់។

ងូតទឹកក្តៅមុនពេលគេង ៖ នៅពេលដែលផ្លូវដង្ហើមរបស់អ្នកស្ងួត វាអាចបង្កឲ្យអ្នកក្អកនៅពេលយប់កាន់តែអាក្រក់។ ដូច្នេះ អ្នកគួរតែងូតទឹកក្តៅ ដើម្បីផ្តល់សំណើមនៅក្នុងខ្លួនរបស់អ្នកបានគ្រប់គ្រាន់។

  • ប្រសិនបើអ្នកមានជំងឺហឺត ចំហាយទឹកក្តៅអាចធ្វើឱ្យអ្នកក្អកកាន់តែអាក្រក់។ សូមកុំព្យាយាមប្រើប្រាស់វិធីសាស្រ្តបែបនេះ ប្រសិនបើអ្នកមានជំងឺហឺត។

ជៀសវាងគេងនៅក្រោមម៉ាស៊ីនកំដៅ ឬម៉ាស៊ីនត្រជាក់ ៖ ខ្យល់ត្រជាក់នៅពេលយប់ អាចនឹងបង្កឲ្យអ្នកក្អកកាន់តែអាក្រក់។ អ្នកអាចផ្លាស់ទីលើគ្រែរបស់អ្នក ដើម្បីកុំឲ្យប៉ះខ្យល់ត្រជាក់ពីម៉ាស៊ីនត្រជាក់។

លាងសម្អាតគ្រែយ៉ាងហោចណាស់ម្តងក្នុងមួយសប្តាហ៍ ៖ ប្រសិនបើអ្នកក្អកពេលយប់ជាប់ៗគ្នា នោះអាចបង្ហាញឲ្យអ្នកឃើញថា អ្នកប្រហែលជាអាឡែរហ្សី។ ធូលីដី, សត្វតូចដែលរស់នៅក្នុងពូក គឺជាគន្លឹះមួយ ដែលជាប្រតិកម្មអាឡែហ្ស៊ី។

  • សូមលាងសម្អាតកន្លែងគេងរបស់អ្នកយ៉ាងហោចណាស់មួយសប្តាហ៍ម្តង

ដាក់ទឹកមួយកែវនៅលើតុក្បែរគ្រែរបស់អ្នក ៖ ប្រសិនបើអ្នកក្អកនៅពេលយប់អ្នកអាចពិសាទឹក ដើម្បីលាងចម្រះបំពង់ករបស់អ្នកជាមួយទឹកបាន។

សូមព្យាយាមដើម្បីដកដង្ហើមតាមច្រមុះ ពេលកំពុងគេង ៖ នៅពេលដែលអ្នកដកដង្ហើមតាមច្រមុះ អាចជួយសម្រួលភាពតានតឹងនៅត្រង់បំពង់កបាន។

  • អង្គុយត្រង់ខ្លួននៅក្នុងទីតាំងមានផាសុខភាពមួយ
  • សម្រាកនៅលើគ្រែ រួមបិទមាត់របស់អ្នក
  • ដាក់ដៃនៅលើសន្ទះទ្រូងរបស់អ្នក, ឬតំបន់ពោះ
  • ដកដង្ហើមឲ្យវែងៗតាមច្រមុះពីរទៅបីវិនាទីម្តង

ប្រែសម្រួលដោយ ៖ លោក ណយ​ សីហា

ប្រភព​ ៖ www.wikihow.com

Share This 6849 Views
Other Health

អត្ថប្រយោជន៍ស្លឹកកន្រ្តូបសម្រាប់អ្នកជំងឺទឹកនោមផ្អែម

ស្លឹកកន្រ្តូប ឬ ភាសាអង់គ្លេស Curry Leaf ត្រូវបានប្រជាជនខ្មែរប្រើប្រាស់ជាគ្រឿងទេស​សម្រាប់សម្លផ្សេងៗ ហើយមនុស្សជាច្រើនមិនដឹងថា ស្លឹកកន្រ្តូបមានប្រយោជន៍ចំពោះសុខភាពនោះទេ ជាពិសេសសម្រាប់អ្នកជំងឺទឹកនោមផ្អែម។ ស្លឹកកន្រ្តូបអាចដើរតួជាភ្នាក់ងារយ៉ាងល្អនៅក្នុងការគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម សារធាតុផ្សេងៗនៅក្នុងស្លឹកកន្រ្តូបអាចជួយក្នុងការរក្សាកម្រិតជាតិស្ករក្នុងឈាមអោយស្ថិតនៅកម្រិតធម្មតា។ លើសពីន ...

ក្មេងក្រោមអាយុ៦ឆ្នាំគួរប្រើថ្នាំផ្ដាសាយដែរឬទេ?

វាជារឿងលំបាកដែលទ្រំាមើលឃើញកូនវេទនាដោយសារជំងឺផ្ដាសាយ និង ក្អក ប៉ុន្តែអ្នកជំនាញបាននិយាយថាកុមារអាយុក្រោម ៦ឆ្នាំ មិនគួរប្រើថ្នាំបំបាត់ផ្តាសាយនិងក្អកឡើយ ដោយសារតែវាអាចជះឥទ្ធិពលគ្រោះថ្នាក់ដល់កុមារ។ ដូច្នេះអ្វីដែលឪពុកម្តាយត្រូវធ្វើអ្វីខ្លះ? យើងបានសួរអ្នកជំនាញដើម្បីប្រាប់យើងពីរបៀបជួយទប់ស្កាត់មេរោគជាបឋម និង ធ្វើអោយមានអារម្មណ៍ប្រសើរជាងមុន។

ផែនការការបង្ការ កុមារជិត 22 លាននាក់ខកខានម ...

យ៉ាអួស្ថិតនៅក្នុងអាហារដែលល្អបំផុតសម្រាប់ទារក

យ៉ាអួ ឬ Yogurt គឺសម្បូរទៅដោយជាតិកាល់ស្យូមនិងវីតាមីន D ចាំបាច់សម្រាប់សុខភាពឆ្អឹងនិងធ្មេញ។ ទារករបស់អ្នកអាចញាំវាបាននៅអាយុ 6 ខែ។

ជំរើសដ៏ល្អគឺជ្រើសយកទឹកដោះគោយ៉ាអួណាដែលមិនបន្ថែមជាតិស្ករ។ ដូចគ្នានេះផងដែរអ្នកម្ដាយគួរជ្រើសយកយ៉ាអួ brandណាដែលអាចជួយគ្រប់គ្រងបាក់តេរីល្អនៅក្នុងបំពង់រំលាយអាហាររបស់ទារក។ សូមប្រាកដថាអ្នកជ្រើសរើសយកទឹកដោះគោជូរណាដែលទារកត្រូវការកាឡូរីពីជាតិខ្លាញ់។

គួរបញ្ជាក់ដែរថា យ៉ាអួដែលល្អគឺមានបន្ថែម រ ...