អ្នកអាចបំបាត់ការក្អក គ្រាន់តែចំណាយពេលត្រឹមតែ ៥នាទី
នៅពេលដែលអ្នកក្អកជាប់រហូត អាចបង្កឲ្យអ្នកឈឺចាប់បាន ហើយវាក៏ចាប់ផ្តើមធ្វើឲ្យបំពង់កររបស់អ្នកស្ងូត រហូតដល់អ្នកឈឺបំពង់ក។ នៅខាងក្រោមនេះ មានគន្លឹះសំខាន់នៅក្នុងការប្រយុទ្ធប្រឆាំងនឹងការក្អករបស់អ្នកបានយ៉ាងឆាប់រហ័ស ៖
ជំហានទី១ ៖ រក្សាជាតិទឹកនៅក្នុងខ្លួនឲ្យបានគ្រប់គ្រាន់
ការទទួលទានជាតិទឹក
ការរក្សាសំណើមនៅក្នុងខ្លូនបានល្អ អាចការការពារប្រឆាំង នឹងការក្អកបាន។ នៅពេលដែលអ្នកក្អក នោះអាចធ្វើឲ្យបំពង់ករបស់អ្នកស្ងួតបាន។ អ្នកគួរជៀសវាងរឿងមួយចំនួន នៅពេលដែលអ្នកក្អក ៖
- មិនត្រូវពិសារភេសជ្ជៈ ដែលមានជាតិអាស៊ីត
- ត្រូវប្រុងប្រយ័ត្នជាមួយទឹកដោះគោ ព្រោះវាបង្កឲ្យអ្នកមានកំហាកច្រើន
ពិសារទឹកក្តៅ
ទឹកក្តៅអាចជួយកាត់បន្ថយភាពត្រជាក់ និងបន្ថែមភាពសំណើមនៅក្នុងខ្លួនបាន។
ទឹកអំបិល
ទឹកអំបិល អាចជួយសម្លាប់មេរោគបាក់តេរី ដែលបណ្តាលឲ្យក្អក ព្រមទាំងជួយព្យាបាលការឈឺបំពង់កបានយ៉ាងឆាប់រហ័សថែមទៀតផង។
ចំហាយទឹកក្តៅ
ចំហាយទឺកក្តៅ អាចជួយប្រយុទ្ធប្រឆាំងនឹងការក្អក បើទោះបីជាក្អកនោះបណ្តាលមកពីខ្យល់ស្ងួតក៏ដោយ។
ជំហានទី២ ៖ ការផ្លាស់ប្តូរបរិស្ថាន
រក្សាខ្យល់ស្អាត
បាតេរីនៅក្នុងខ្យល់កខ្វក់ អាចជាប្រភពនៃការក្អក ដូចនេះត្រូវសម្អាតបន្ទប់របស់អ្នកឲ្យបានស្អាចជានិច្ច។
ធ្វើឲ្យមានខ្យល់ចេញ ចូល
ដោយសារតែការផ្លាស់ប្តូរខ្យល់ អាចធ្វើឱ្យការក្អកកាន់តែអាក្រក់ ព្រោះខ្យល់ទាំងនោះមានផ្ទុកបាតេរី។
សូមព្យាយាមធ្វើលំហាត់ប្រាណលើផ្លូវដង្ហើម
នៅពេលដែលអ្នកធ្វើលំហាត់ប្រាណលើផ្លូវដង្ហើម អាចជួយកាត់បន្ថយនៅជំងឺមួយចំនួនដូចជា ជំងឺស្ទះផ្លូវដង្ហើមរ៉ាំរ៉ៃបាន។
ជំហានទី៣ ៖ ប្រើប្រាស់ថ្នាំ
ការប្រើប្រាស់ថ្នាំ
ប្រសិនបើការក្អករបស់អ្នកនៅតែបន្តកើតមាន អ្នកអាចប្រើប្រាស់ថ្នាំ ដើម្បីប្រឆាំងនឹងការក្អកបាន។ វេជ្ជបណ្ឌិត នឹងផ្តល់ការណែនាំឲ្យអ្នកប្រើប្រាស់សេរ៉ូក្អក សម្រាប់បំបាត់ក្អក។
ស្ករបៀម
ស្ករបៀមមិនត្រឹមតែជួយបំបាត់ក្លិនមាត់របស់អ្នកតែប៉ុន្នោះទេ ថែមទាំងជួយសម្រូលផ្លូវដង្ហើមរបស់ឲ្យជៀសផុតពីជំងឺក្អកថែមទៀតផង។
អ្នកអាចទៅជួបជាមួយគ្រូពេទ្យ
ប្រសិនបើអ្នកក្អក ហើយពិបាកដកដង្ហើម, ក្អកមានឈាម, មានការឈឺចាប់ខ្លាំង ឬកំដៅឡើងដល់ 100,4 ° F (38 ° C) សូមទៅជួបគ្រូពេទ្យជាបន្ទាន់។
ប្រែសម្រួលដោយ ៖ លោក ណយ សីហា
ប្រភព ៖ www.wikihow.com
Share This | 7448 Views |
អត្ថប្រយោជន៍ស្លឹកកន្រ្តូបសម្រាប់អ្នកជំងឺទឹកនោមផ្អែម
ស្លឹកកន្រ្តូប ឬ ភាសាអង់គ្លេស Curry Leaf ត្រូវបានប្រជាជនខ្មែរប្រើប្រាស់ជាគ្រឿងទេសសម្រាប់សម្លផ្សេងៗ ហើយមនុស្សជាច្រើនមិនដឹងថា ស្លឹកកន្រ្តូបមានប្រយោជន៍ចំពោះសុខភាពនោះទេ ជាពិសេសសម្រាប់អ្នកជំងឺទឹកនោមផ្អែម។ ស្លឹកកន្រ្តូបអាចដើរតួជាភ្នាក់ងារយ៉ាងល្អនៅក្នុងការគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម សារធាតុផ្សេងៗនៅក្នុងស្លឹកកន្រ្តូបអាចជួយក្នុងការរក្សាកម្រិតជាតិស្ករក្នុងឈាមអោយស្ថិតនៅកម្រិតធម្មតា។ លើសពីន ...
ក្មេងក្រោមអាយុ៦ឆ្នាំគួរប្រើថ្នាំផ្ដាសាយដែរឬទេ?
វាជារឿងលំបាកដែលទ្រំាមើលឃើញកូនវេទនាដោយសារជំងឺផ្ដាសាយ និង ក្អក ប៉ុន្តែអ្នកជំនាញបាននិយាយថាកុមារអាយុក្រោម ៦ឆ្នាំ មិនគួរប្រើថ្នាំបំបាត់ផ្តាសាយនិងក្អកឡើយ ដោយសារតែវាអាចជះឥទ្ធិពលគ្រោះថ្នាក់ដល់កុមារ។ ដូច្នេះអ្វីដែលឪពុកម្តាយត្រូវធ្វើអ្វីខ្លះ? យើងបានសួរអ្នកជំនាញដើម្បីប្រាប់យើងពីរបៀបជួយទប់ស្កាត់មេរោគជាបឋម និង ធ្វើអោយមានអារម្មណ៍ប្រសើរជាងមុន។
ផែនការការបង្ការ កុមារជិត 22 លាននាក់ខកខានម ...
យ៉ាអួស្ថិតនៅក្នុងអាហារដែលល្អបំផុតសម្រាប់ទារក
យ៉ាអួ ឬ Yogurt គឺសម្បូរទៅដោយជាតិកាល់ស្យូមនិងវីតាមីន D ចាំបាច់សម្រាប់សុខភាពឆ្អឹងនិងធ្មេញ។ ទារករបស់អ្នកអាចញាំវាបាននៅអាយុ 6 ខែ។
ជំរើសដ៏ល្អគឺជ្រើសយកទឹកដោះគោយ៉ាអួណាដែលមិនបន្ថែមជាតិស្ករ។ ដូចគ្នានេះផងដែរអ្នកម្ដាយគួរជ្រើសយកយ៉ាអួ brandណាដែលអាចជួយគ្រប់គ្រងបាក់តេរីល្អនៅក្នុងបំពង់រំលាយអាហាររបស់ទារក។ សូមប្រាកដថាអ្នកជ្រើសរើសយកទឹកដោះគោជូរណាដែលទារកត្រូវការកាឡូរីពីជាតិខ្លាញ់។
គួរបញ្ជាក់ដែរថា យ៉ាអួដែលល្អគឺមានបន្ថែម រ ...