1. ទំព័រដើម
  2. សុខភាព
  3. វិធីព្យាបាលជំងឺផ្តាសាយដោយមិនចាំបាច់ប្រើថ្នាំ
វិធីព្យាបាលជំងឺផ្តាសាយដោយមិនចាំបាច់ប្រើថ្នាំ

វិធីព្យាបាលជំងឺផ្តាសាយដោយមិនចាំបាច់ប្រើថ្នាំ

មនុស្សពេញវ័យជាមធ្យមមានជំងឺផ្តាសាយពី ២ ទៅ ៥ដង នៅក្នុងមួយឆ្នាំ។ ជាធម្មតាថ្នាំអាចនឹងផ្តល់នូវជំនួយសង្គ្រោះពីរោគសញ្ញា ប៉ុន្តែមិនធ្វើការប្រឆាំងនឹងមេរោគ  ឬជួយប្រព័ន្ធភាពស៊ាំឲ្យខ្លាំងឡើង ដើម្បីបំផ្លាញ់មេរោគនោះទេ។

នៅខាងក្រោមនេះគឺជាវិធីសាស្រ្តនៅក្នុងការបំបាត់ជំងឺផ្តាសាយ ដោយមិនចាំបាច់ប្រើប្រាស់ថ្នាំ​ ៖

ការស្រូបយកចំហាយទឹកក្តៅ

លោកសាស្រ្តាចារ្យ Steve បានពន្យល់ថា «ផ្តាសាយ  គឺជាបណ្ដុំនៃមេរោគផ្សេងគ្នា និងធ្វើការវាយប្រហារប្រព័ន្ធភាពស៊ាំរបស់អ្នកចុះខ្សោយ ហើយពួកវាក៏បង្កឲ្យមានការរលាកច្រមុះ ដែលបណ្តាលអោយកណ្តាស់, ហៀរសំបោរ និងឈឺភ្នែក " ។ ចំហាយទឹល គឺជាវិធីសាស្រ្តមួយដ៏អស្ចារ្យក្នុងការលុបបំបាត់ការរលាកច្រមុះបាន»។ ម្យ៉ាងវិញទៀត អ្នកអាចដាក់កន្សែងមួយនៅលើក្បាលរបស់អ្នក ស្រូបចំហាយទឹកពីទឹករំពុះ ឬងូតទឹកក្តៅ ដើម្បីកាត់បន្ថយជំងឺផ្តាសាយ។

បរិភោគភេសជ្ជៈក្តៅ

សាស្ត្រាចារ្យ Ron Eccles ជាប្រធាននាយកនៃមជ្ឈមណ្ឌលស្រាវជ្រាវជំងឺផ្តាសាយនៅសាកលវិទ្យាល័យ Cardiff បាននិយាយថា ភេសជ្ជៈក្តៅមានប្រសិទ្ធភាពខ្ពស់ក្នុងការបំបាត់ជំងឺផ្តាសាយបាន។ លោកបាននិយាយថា " ភេសជ្ជៈក្តៅ មានឥទ្ធិពលខ្លាំងចំពោះរោគសញ្ញានៃការហៀរសំបោរ, ក្អក, កណ្តាស់, ឈឺក, ភាពត្រជាក់ និងអស់កម្លាំង»។

បរិភោគស៊ុបមាន់

សាស្រ្តាចារ្យសាស្ដបាននិយាយថា ស៊ុបមាន់ គឺជាដំណោះស្រាយដ៏ល្អសម្រាប់ជំងឺផ្តាសាយ ។

ការបរិភោគទឹក

លោកវេជ្ជបណ្ឌិត Rob Hicks និយាយថា "នៅពេលដែលរាងកាយត្រូវបានប្រយុទ្ធប្រឆាំងនឹងការឆ្លងមេរោគនេះវាបានក្លាយទៅជាខ្សោះជាតិទឹក»។ ដូចនេះ អ្នកត្រូវធ្វើការបរិភោគទឹកឲ្យបនច្រើន។

កាត់បន្ថយភាពតានតឹង

សម្ពាធដែលកើតឡើងលើជីវិតប្រចាំថ្ងៃរបស់អ្នក អាចធ្វើឱ្យអ្នកងាយនឹងឈឺចាប់។  សាស្រ្តាចារ្យសា Eccles ​បាននិយាយថា: "ភាពតានតឹងត្រូវបានផ្សារភ្ជាប់ជាមួយនឹង ការឆ្លងមេរោគទូទៅ។

ប្រែសម្រួលដោយ ៖ លោក ណយ​ សីហា

ប្រភព​ ៖ www.independent.co.uk

Share This 17837 Views
Other Health

អត្ថប្រយោជន៍ស្លឹកកន្រ្តូបសម្រាប់អ្នកជំងឺទឹកនោមផ្អែម

ស្លឹកកន្រ្តូប ឬ ភាសាអង់គ្លេស Curry Leaf ត្រូវបានប្រជាជនខ្មែរប្រើប្រាស់ជាគ្រឿងទេស​សម្រាប់សម្លផ្សេងៗ ហើយមនុស្សជាច្រើនមិនដឹងថា ស្លឹកកន្រ្តូបមានប្រយោជន៍ចំពោះសុខភាពនោះទេ ជាពិសេសសម្រាប់អ្នកជំងឺទឹកនោមផ្អែម។ ស្លឹកកន្រ្តូបអាចដើរតួជាភ្នាក់ងារយ៉ាងល្អនៅក្នុងការគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម សារធាតុផ្សេងៗនៅក្នុងស្លឹកកន្រ្តូបអាចជួយក្នុងការរក្សាកម្រិតជាតិស្ករក្នុងឈាមអោយស្ថិតនៅកម្រិតធម្មតា។ លើសពីន ...

ក្មេងក្រោមអាយុ៦ឆ្នាំគួរប្រើថ្នាំផ្ដាសាយដែរឬទេ?

វាជារឿងលំបាកដែលទ្រំាមើលឃើញកូនវេទនាដោយសារជំងឺផ្ដាសាយ និង ក្អក ប៉ុន្តែអ្នកជំនាញបាននិយាយថាកុមារអាយុក្រោម ៦ឆ្នាំ មិនគួរប្រើថ្នាំបំបាត់ផ្តាសាយនិងក្អកឡើយ ដោយសារតែវាអាចជះឥទ្ធិពលគ្រោះថ្នាក់ដល់កុមារ។ ដូច្នេះអ្វីដែលឪពុកម្តាយត្រូវធ្វើអ្វីខ្លះ? យើងបានសួរអ្នកជំនាញដើម្បីប្រាប់យើងពីរបៀបជួយទប់ស្កាត់មេរោគជាបឋម និង ធ្វើអោយមានអារម្មណ៍ប្រសើរជាងមុន។

ផែនការការបង្ការ កុមារជិត 22 លាននាក់ខកខានម ...

យ៉ាអួស្ថិតនៅក្នុងអាហារដែលល្អបំផុតសម្រាប់ទារក

យ៉ាអួ ឬ Yogurt គឺសម្បូរទៅដោយជាតិកាល់ស្យូមនិងវីតាមីន D ចាំបាច់សម្រាប់សុខភាពឆ្អឹងនិងធ្មេញ។ ទារករបស់អ្នកអាចញាំវាបាននៅអាយុ 6 ខែ។

ជំរើសដ៏ល្អគឺជ្រើសយកទឹកដោះគោយ៉ាអួណាដែលមិនបន្ថែមជាតិស្ករ។ ដូចគ្នានេះផងដែរអ្នកម្ដាយគួរជ្រើសយកយ៉ាអួ brandណាដែលអាចជួយគ្រប់គ្រងបាក់តេរីល្អនៅក្នុងបំពង់រំលាយអាហាររបស់ទារក។ សូមប្រាកដថាអ្នកជ្រើសរើសយកទឹកដោះគោជូរណាដែលទារកត្រូវការកាឡូរីពីជាតិខ្លាញ់។

គួរបញ្ជាក់ដែរថា យ៉ាអួដែលល្អគឺមានបន្ថែម រ ...