1. ទំព័រដើម
  2. សុខភាព
  3. គន្លឹះ ៤យ៉ាង ដើម្បីជួយបញ្ចុះកម្តៅសម្រាប់ទារក
គន្លឹះ ៤យ៉ាង ដើម្បីជួយបញ្ចុះកម្តៅសម្រាប់ទារក

គន្លឹះ ៤យ៉ាង ដើម្បីជួយបញ្ចុះកម្តៅសម្រាប់ទារក

គ្រុនក្តៅគឺជាអ្វី?  វេជ្ជបណ្ឌិតនៅសហរដ្ឋអាមេរិចបានប្រាប់ឱ្យដឹងថា ជាធម្មតាសីតុណ្ហភាពរាងកាយរបស់ទារក ចន្លោះពី ៩៧ ដឺក្រេ និង ១០០.៤ដឺក្រេហ្វារិនហៃ ។ នៅពេលដែលអ្នកមានជំងឺគ្រុន មានន័យថា ទារកមានសីតុណ្ហភាពកើនឡើងដល់ 100,4 ដឺក្រេហ្វារិនហៃ ឬលើស។

តើនៅពេលណា ដែលអ្នកគួរបញ្ជូនទារកទៅមន្ទីពេទ្យ? ប្រសិនបើទារកមានអាការៈមួយចំនួនដូចខាងជា ៖ មានសីតុណ្ហភាពខ្ពស់ជាង៣៨.៣អង្សាសេ, ក្អក, ឈឺត្រជៀក, មិនងងុយគេង ឬក្អួត។ បន្តែអ្នក ក៏អាចកាត់បន្ថយគ្រុនក្តៅចំពោះទារកតាមវិធីសាស្រ្តមួយចំនួនដូចខាងក្រោម ៖

រក្សាសំណើម ៖​ វាជាការសំខាន់ណាស់ ដែលបំបៅដោះដល់ទារក ដើម្បីជៀសវាងការខះជាតិទឹក។

ពិភាក្សាជាមួយគ្រូពេទ្យ ៖ អ្នកអាចពិភាក្សាជាមួយគ្រូពេទ្យ ដើម្បីប្រើប្រាស់ថ្នាំសម្រាប់បញ្ចុះកម្តៅដល់ទារក (នៅក្នុងករណីទារកលើសពី៦ខែ)។

រក្សារបៀបរស់នៅ ៖ សូមផ្តល់ឲ្យទារកបរិភោគ និងការគេងឲ្យបានត្រឹមត្រូវ ក៏អាចជួយកាត់បន្ថយគ្រុនក្តៅដល់ទារក ព្រោះវាគឺជាវិធីសាស្រ្ត ដែលជួយរាងកាយប្រយុទ្ធប្រឆាំងនឹងមេរោគជំងឺគ្រុន។

ការងូតក្តៅឧណ្ឌៗ ៖ ការងូតក្តៅឧណ្ឌៗ ជួយបញ្ចុះសីតុណ្ហភាពនៅក្នុងរាងកាយបានល្អ ដូចនេះអ្នកគួរតែព្យាយាមធ្វើបែបនេះឲ្យបានញឹកញាប់។

ប្រែសម្រួលដោយ ៖ លោក ណយ​ សីហា

ប្រភព​ ៖ www.parents.com

Share This 8465 Views
Other Health

អត្ថប្រយោជន៍ស្លឹកកន្រ្តូបសម្រាប់អ្នកជំងឺទឹកនោមផ្អែម

ស្លឹកកន្រ្តូប ឬ ភាសាអង់គ្លេស Curry Leaf ត្រូវបានប្រជាជនខ្មែរប្រើប្រាស់ជាគ្រឿងទេស​សម្រាប់សម្លផ្សេងៗ ហើយមនុស្សជាច្រើនមិនដឹងថា ស្លឹកកន្រ្តូបមានប្រយោជន៍ចំពោះសុខភាពនោះទេ ជាពិសេសសម្រាប់អ្នកជំងឺទឹកនោមផ្អែម។ ស្លឹកកន្រ្តូបអាចដើរតួជាភ្នាក់ងារយ៉ាងល្អនៅក្នុងការគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម សារធាតុផ្សេងៗនៅក្នុងស្លឹកកន្រ្តូបអាចជួយក្នុងការរក្សាកម្រិតជាតិស្ករក្នុងឈាមអោយស្ថិតនៅកម្រិតធម្មតា។ លើសពីន ...

ក្មេងក្រោមអាយុ៦ឆ្នាំគួរប្រើថ្នាំផ្ដាសាយដែរឬទេ?

វាជារឿងលំបាកដែលទ្រំាមើលឃើញកូនវេទនាដោយសារជំងឺផ្ដាសាយ និង ក្អក ប៉ុន្តែអ្នកជំនាញបាននិយាយថាកុមារអាយុក្រោម ៦ឆ្នាំ មិនគួរប្រើថ្នាំបំបាត់ផ្តាសាយនិងក្អកឡើយ ដោយសារតែវាអាចជះឥទ្ធិពលគ្រោះថ្នាក់ដល់កុមារ។ ដូច្នេះអ្វីដែលឪពុកម្តាយត្រូវធ្វើអ្វីខ្លះ? យើងបានសួរអ្នកជំនាញដើម្បីប្រាប់យើងពីរបៀបជួយទប់ស្កាត់មេរោគជាបឋម និង ធ្វើអោយមានអារម្មណ៍ប្រសើរជាងមុន។

ផែនការការបង្ការ កុមារជិត 22 លាននាក់ខកខានម ...

យ៉ាអួស្ថិតនៅក្នុងអាហារដែលល្អបំផុតសម្រាប់ទារក

យ៉ាអួ ឬ Yogurt គឺសម្បូរទៅដោយជាតិកាល់ស្យូមនិងវីតាមីន D ចាំបាច់សម្រាប់សុខភាពឆ្អឹងនិងធ្មេញ។ ទារករបស់អ្នកអាចញាំវាបាននៅអាយុ 6 ខែ។

ជំរើសដ៏ល្អគឺជ្រើសយកទឹកដោះគោយ៉ាអួណាដែលមិនបន្ថែមជាតិស្ករ។ ដូចគ្នានេះផងដែរអ្នកម្ដាយគួរជ្រើសយកយ៉ាអួ brandណាដែលអាចជួយគ្រប់គ្រងបាក់តេរីល្អនៅក្នុងបំពង់រំលាយអាហាររបស់ទារក។ សូមប្រាកដថាអ្នកជ្រើសរើសយកទឹកដោះគោជូរណាដែលទារកត្រូវការកាឡូរីពីជាតិខ្លាញ់។

គួរបញ្ជាក់ដែរថា យ៉ាអួដែលល្អគឺមានបន្ថែម រ ...