1. ទំព័រដើម
  2. សុខភាព
  3. អត្ថប្រយោជន៍ជីអង្កាម សម្រាប់បំបាត់ការឈឺក
អត្ថប្រយោជន៍ជីអង្កាម សម្រាប់បំបាត់ការឈឺក

អត្ថប្រយោជន៍ជីអង្កាម សម្រាប់បំបាត់ការឈឺក

ការឈឺបំពង់ក តែកើតមានឡើងចំពោះមនុស្សគ្រប់វ័យ។ ជាធម្មតាការឈឺបំពង់ក គឺជាលទ្ធផលនៃការឆ្លងមេរោគ ដែលត្រូវបានបង្កឡើងដោយការឆ្លងមេរោគ និងបាក់តេរី។ ឱសថរុក្ខជាតិ មួយចំនួនដូចជាជីអង្កាមអាចកាត់បន្ថយការឈឺបំពង់កបានយ៉ាងមានប្រសិទ្ធភាព។

រោគសញ្ញានៃការឈឺបំពង់ក

រោគសញ្ញានៃការឈឺក អាចមានលក្ខណៈពីស្រាលទៅមធ្យមអាស្រ័យលើមូលហេតុ។ រោគសញ្ញាទូទៅអាចរួមបញ្ចូលទាំង ពិបាកលេប, រមាស់បំពង់ក, ឈឺចាប់នៅពេលដែលនិយាយ ឬលេប, បំពង់កស្ងួត និងការហើមកូនកណ្តុរនៅតំបន់ក។ ការឈឺបំពង់ក អាចបង្កឡើងដោយសារការត្រជាក់ និងជំងឺផ្តាសាយ។

ការប្រើប្រាស់ជីអង្កាម

ជីអង្កាម គឺជាឱសថ ដែលត្រូវបានប្រើជាទូទៅនៅក្នុងផលិតផលប្រើប្រាស់ដូចស្ករកៅស៊ូ និងថ្នាំដុសធ្មេញ។ លើសពីនេះទៀត វាត្រូវបានគេប្រើសម្រាប់ព្យាបាលជំងឺដូចជា បញ្ហានៃការរំលាយអាហារ, ការថប់អារម្មណ៍ និងការឈឺចាប់ពេលមានរដូវ។ បើយោងតាមមជ្ឈមណ្ឌលវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យ Marylandបាននិយាយថា ជាតិមេនថលនៅក្នុងជីអង្កាម ជាថ្នាំដ៏ល្អសម្រាប់​បំបាត់ការឈឺបំពង់កយ៉ាងមានប្រសិទ្ធភាព។

ការព្រមាន និងការប្រើប្រាស់

ជីអង្កាម មិនត្រូវផ្តល់ឲ្យកុមារតូចៗធ្វើការប្រើប្រាស់ទេ។ ប្រសិនបើអ្នកមានអាការៈឈឺក្រពះ, ពោះវៀន អ្នកមិនត្រូវប្រើប្រាស់វាទេ។ ជីអង្កាម អាចមានប្រសិទ្ធភាពក្នុងការកាត់បន្ថយ អាស៊ីតក្រពះ, ថ្នាំទឹកនោមផ្អែម និង សម្ពាធឈាម។ លើសពីនេះទៀត, ប្រេងរបស់ជីង្កាម មិនត្រូវអនុញ្ញាត់ឲ្យប្រើប្រាស់ នៅពេលអ្នកមានជំងឺគ្រួសក្នុងថង់ទឹកប្រមាត់ ព្រោះវាអាចធ្វើឲ្យជំងឺកាន់តែអាក្រក់ទៅៗ។

ប្រែសម្រួលដោយ ៖ លោក ណយ​ សីហា

ប្រភព​ ៖ www.livestrong.com

Share This 9889 Views
Other Health

អត្ថប្រយោជន៍ស្លឹកកន្រ្តូបសម្រាប់អ្នកជំងឺទឹកនោមផ្អែម

ស្លឹកកន្រ្តូប ឬ ភាសាអង់គ្លេស Curry Leaf ត្រូវបានប្រជាជនខ្មែរប្រើប្រាស់ជាគ្រឿងទេស​សម្រាប់សម្លផ្សេងៗ ហើយមនុស្សជាច្រើនមិនដឹងថា ស្លឹកកន្រ្តូបមានប្រយោជន៍ចំពោះសុខភាពនោះទេ ជាពិសេសសម្រាប់អ្នកជំងឺទឹកនោមផ្អែម។ ស្លឹកកន្រ្តូបអាចដើរតួជាភ្នាក់ងារយ៉ាងល្អនៅក្នុងការគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម សារធាតុផ្សេងៗនៅក្នុងស្លឹកកន្រ្តូបអាចជួយក្នុងការរក្សាកម្រិតជាតិស្ករក្នុងឈាមអោយស្ថិតនៅកម្រិតធម្មតា។ លើសពីន ...

ក្មេងក្រោមអាយុ៦ឆ្នាំគួរប្រើថ្នាំផ្ដាសាយដែរឬទេ?

វាជារឿងលំបាកដែលទ្រំាមើលឃើញកូនវេទនាដោយសារជំងឺផ្ដាសាយ និង ក្អក ប៉ុន្តែអ្នកជំនាញបាននិយាយថាកុមារអាយុក្រោម ៦ឆ្នាំ មិនគួរប្រើថ្នាំបំបាត់ផ្តាសាយនិងក្អកឡើយ ដោយសារតែវាអាចជះឥទ្ធិពលគ្រោះថ្នាក់ដល់កុមារ។ ដូច្នេះអ្វីដែលឪពុកម្តាយត្រូវធ្វើអ្វីខ្លះ? យើងបានសួរអ្នកជំនាញដើម្បីប្រាប់យើងពីរបៀបជួយទប់ស្កាត់មេរោគជាបឋម និង ធ្វើអោយមានអារម្មណ៍ប្រសើរជាងមុន។

ផែនការការបង្ការ កុមារជិត 22 លាននាក់ខកខានម ...

យ៉ាអួស្ថិតនៅក្នុងអាហារដែលល្អបំផុតសម្រាប់ទារក

យ៉ាអួ ឬ Yogurt គឺសម្បូរទៅដោយជាតិកាល់ស្យូមនិងវីតាមីន D ចាំបាច់សម្រាប់សុខភាពឆ្អឹងនិងធ្មេញ។ ទារករបស់អ្នកអាចញាំវាបាននៅអាយុ 6 ខែ។

ជំរើសដ៏ល្អគឺជ្រើសយកទឹកដោះគោយ៉ាអួណាដែលមិនបន្ថែមជាតិស្ករ។ ដូចគ្នានេះផងដែរអ្នកម្ដាយគួរជ្រើសយកយ៉ាអួ brandណាដែលអាចជួយគ្រប់គ្រងបាក់តេរីល្អនៅក្នុងបំពង់រំលាយអាហាររបស់ទារក។ សូមប្រាកដថាអ្នកជ្រើសរើសយកទឹកដោះគោជូរណាដែលទារកត្រូវការកាឡូរីពីជាតិខ្លាញ់។

គួរបញ្ជាក់ដែរថា យ៉ាអួដែលល្អគឺមានបន្ថែម រ ...