ការឈឺបំពង់ក គឺជារឿងធម្មតាសម្រាប់មនុស្សគ្រប់វ័យ និងអាចជាផ្នែកមួយនៃរោគសញ្ញាដំបូងនៃជម្ងឺមួយចំនួនដូចជាជំងឺផ្តាសាយជាដើម។ រោគសញ្ញាទាំងនេះអាចបង្កឲ្យកុមាររលាកបំពង់ក និងការឆ្លងមេរោគ។
សញ្ញា និងរោគសញ្ញានៃការឈឺបំពង់ក
- ឈឺចាប់បំពង់ក
- ជំងឺគ្រុន
- ហើមកូនកណ្តុរនៅក
- ដង្ហើមមិនល្អ
- រមាស់នៅក្នុងបំពង់ក
- ក្រហមនៅខាងក្រោយមាត់
អ្វីដែលត្រូវធ្វើ?
ខាងក្រោមនេះ ជាវិធីមួយចំនួន ដែលកុមារអាចបន្ថយការឈឺបំពង់កគឺ:
- ពិសាទឹកក្តៅឧណ្ឌៗ
- បរិភោគទឹកត្រជាក់ឲ្យបានច្រើន
- ខ្ពុរមាត់ជាមួយទឹកអំបិល
- បៀមស្ករគ្រាប់សម្រាប់បំបាត់ការឈឺបំពង់ក (សម្រាប់កុមារអាយុចាប់ពី ៤ឆ្នាំឡើងទៅ)
របៀបនៃការថែទាំ
ប្រសិនបើកូនរបស់អ្នក:
- មានការពិបាកក្នុងការដកដង្ហើម ឬលេប
- កំពុងហៀរទឹកមាត់
- ឈឺបំពង់ក ដែលមានរយៈពេលយូរជាងមួយសប្តាហ៍
វិធីសាស្រ្តនៅក្នុងការបង្ការ
ជាទូទៅ វិធីសាស្រ្តនៅក្នុងការការពារការឈឺបំពង់ក ត្រូវចាប់ផ្តើមដោយការលាងដៃជាប្រចាំ។ កុមារអាចជៀសវាងពីការឈឺបំពង់កដោយ:
- មិនត្រូវប្រើប្រាស់របស់របស់សម្រាប់បរិភោគជាមួយអ្នកដ៏ទៃ
- ជៀសវាងការទំនាក់ទំនងជាមួយមនុស្ស ដែលមានការឈឺបំពង់ក
ប្រែសម្រួលដោយ ៖ លោក ណយ សីហា
ប្រភព ៖ www.kidshealth.org
Share This | 6836 Views |
អត្ថប្រយោជន៍ស្លឹកកន្រ្តូបសម្រាប់អ្នកជំងឺទឹកនោមផ្អែម
ស្លឹកកន្រ្តូប ឬ ភាសាអង់គ្លេស Curry Leaf ត្រូវបានប្រជាជនខ្មែរប្រើប្រាស់ជាគ្រឿងទេសសម្រាប់សម្លផ្សេងៗ ហើយមនុស្សជាច្រើនមិនដឹងថា ស្លឹកកន្រ្តូបមានប្រយោជន៍ចំពោះសុខភាពនោះទេ ជាពិសេសសម្រាប់អ្នកជំងឺទឹកនោមផ្អែម។ ស្លឹកកន្រ្តូបអាចដើរតួជាភ្នាក់ងារយ៉ាងល្អនៅក្នុងការគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម សារធាតុផ្សេងៗនៅក្នុងស្លឹកកន្រ្តូបអាចជួយក្នុងការរក្សាកម្រិតជាតិស្ករក្នុងឈាមអោយស្ថិតនៅកម្រិតធម្មតា។ លើសពីន ...
ក្មេងក្រោមអាយុ៦ឆ្នាំគួរប្រើថ្នាំផ្ដាសាយដែរឬទេ?
វាជារឿងលំបាកដែលទ្រំាមើលឃើញកូនវេទនាដោយសារជំងឺផ្ដាសាយ និង ក្អក ប៉ុន្តែអ្នកជំនាញបាននិយាយថាកុមារអាយុក្រោម ៦ឆ្នាំ មិនគួរប្រើថ្នាំបំបាត់ផ្តាសាយនិងក្អកឡើយ ដោយសារតែវាអាចជះឥទ្ធិពលគ្រោះថ្នាក់ដល់កុមារ។ ដូច្នេះអ្វីដែលឪពុកម្តាយត្រូវធ្វើអ្វីខ្លះ? យើងបានសួរអ្នកជំនាញដើម្បីប្រាប់យើងពីរបៀបជួយទប់ស្កាត់មេរោគជាបឋម និង ធ្វើអោយមានអារម្មណ៍ប្រសើរជាងមុន។
ផែនការការបង្ការ កុមារជិត 22 លាននាក់ខកខានម ...
យ៉ាអួស្ថិតនៅក្នុងអាហារដែលល្អបំផុតសម្រាប់ទារក
យ៉ាអួ ឬ Yogurt គឺសម្បូរទៅដោយជាតិកាល់ស្យូមនិងវីតាមីន D ចាំបាច់សម្រាប់សុខភាពឆ្អឹងនិងធ្មេញ។ ទារករបស់អ្នកអាចញាំវាបាននៅអាយុ 6 ខែ។
ជំរើសដ៏ល្អគឺជ្រើសយកទឹកដោះគោយ៉ាអួណាដែលមិនបន្ថែមជាតិស្ករ។ ដូចគ្នានេះផងដែរអ្នកម្ដាយគួរជ្រើសយកយ៉ាអួ brandណាដែលអាចជួយគ្រប់គ្រងបាក់តេរីល្អនៅក្នុងបំពង់រំលាយអាហាររបស់ទារក។ សូមប្រាកដថាអ្នកជ្រើសរើសយកទឹកដោះគោជូរណាដែលទារកត្រូវការកាឡូរីពីជាតិខ្លាញ់។
គួរបញ្ជាក់ដែរថា យ៉ាអួដែលល្អគឺមានបន្ថែម រ ...