1. ទំព័រដើម
  2. សុខភាព
  3. គ្រាន់តែផ្លាស់ប្តូរបន្តិចសោះ ក៏អាចគ្រប់គ្រងការឈឺក្បាល
គ្រាន់តែផ្លាស់ប្តូរបន្តិចសោះ ក៏អាចគ្រប់គ្រងការឈឺក្បាល

គ្រាន់តែផ្លាស់ប្តូរបន្តិចសោះ ក៏អាចគ្រប់គ្រងការឈឺក្បាល

ការឈឺក្បាល គឺជាទុក្ខលំបាកនៃការឈឺចាប់មួយដែលតែងតែកើតឡើងចំពោះមនុស្សគ្រប់រូប។ ពេលខ្លះការឈឺក្បាល ក៏អាចបង្កឲ្យអ្នកដឹងពីអាការៈមួយចំនួនដូចជា ក្តៅភ្នែក បន្ទាប់មកទៀតក៏ធ្វើឲ្យអ្នកឈឺក្បាល។ ជាញឹកញាប់ការឈឺក្បាលតែងតែកើតឡើង ៦ ទៅ ១២សប្តាហ៍ម្តង។ ប៉ុន្តែវាក៏ងាយស្រួលក្នុងការការព្យាបាល ដូចនេះហើយចូរស្វែងរកការព្យាបាលដែលមានប្រសិទ្ធិភាពបំផុតពីធម្មជាតិ ដែលអាចលុបបំបាត់ ឬកាត់បន្ថយភាពតានតឹង និងការឈឺក្បាលបាន។ នៅខាងក្រោមនេះ គឺជាវិធីសាស្រ្ត ដើម្បីកាត់បន្ថយការឈឺក្បាលបានយ៉ាងមានប្រសិទ្ធភាព និងឆាប់រហ័សបំផុត ៖

ការធ្វើលំហាត់ប្រាណ ៖ ការរធ្វើលំហាត់ប្រាណប្រចាំថ្ងៃ អាចកាត់បន្ថយភាពតានតឹង និងជំរុញចរន្តឈាមរត់បានស្រួល ព្រោះថាការឈឺក្បាលភាគច្រើនបង្កឡើងមកពីភាពតានតឹង ដូចនេះហើយទើបធ្វើចរន្តឈាមដែលរត់ទៅកាន់ខួរក្បាល មានដំណើរការមិនល្អ ទើបធ្វើឲ្យអ្នកឈឺក្បាល។

ការធ្វើលំហាត់ប្រាណដកដង្ហើម ៖​​ ការដកដង្ហើមឲ្យវែងៗ គឺជារឿងមួយដ៏ល្អ ព្រោះថាវាបានអនុញ្ញាតិឲ្យអុកស៊ីសែនបន្ថែមចូលទៅក្នុងខួរក្បាល ដើម្បីលុបបំបាត់ការឈឺចាប់ និងការវាយប្រហារពីការឈឺក្បាល។

ការគេងឲ្យបានគ្រប់គ្រាន់ និងទៀងទាត់ ៖ នៅពេលដែលអ្នកគេងបានគ្រប់គ្រាន់ អាចធ្វើឲ្យអ្នកមានអាម្មណ៍ស្រស់ថ្លា និងជៀសផុតពីការឈឺក្បាលបាន។

ផឹកទឹកខ្ញី ៖ វាដើរតួនាទីជាអ្នកប្រឆាំងនឹងអុកស៊ីតកម្ម យ៉ាងមានប្រសិទ្ធភាពខ្ពស់ ព្រមទាំងជាភ្នាក់ងារប្រឆាំងនឹងការរលាក។

ជៀសវាងការសេពគ្រឿងស្រវឹង និងថ្នាំជក់ ៖​​គ្រឿងស្រវឹង និងការប្រើប្រាស់ថ្នាំជក់ អាចបង្កើនភាពញឹកញាប់នៃការឈឺក្បាលឲ្យកាន់តែអាក្រក់ឡើង។ 

ប្រែសម្រួលដោយ ៖ លោក ណយ​ សីហា

ប្រភព​ ៖ www.draxe.com

Share This 5577 Views
Other Health

អត្ថប្រយោជន៍ស្លឹកកន្រ្តូបសម្រាប់អ្នកជំងឺទឹកនោមផ្អែម

ស្លឹកកន្រ្តូប ឬ ភាសាអង់គ្លេស Curry Leaf ត្រូវបានប្រជាជនខ្មែរប្រើប្រាស់ជាគ្រឿងទេស​សម្រាប់សម្លផ្សេងៗ ហើយមនុស្សជាច្រើនមិនដឹងថា ស្លឹកកន្រ្តូបមានប្រយោជន៍ចំពោះសុខភាពនោះទេ ជាពិសេសសម្រាប់អ្នកជំងឺទឹកនោមផ្អែម។ ស្លឹកកន្រ្តូបអាចដើរតួជាភ្នាក់ងារយ៉ាងល្អនៅក្នុងការគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម សារធាតុផ្សេងៗនៅក្នុងស្លឹកកន្រ្តូបអាចជួយក្នុងការរក្សាកម្រិតជាតិស្ករក្នុងឈាមអោយស្ថិតនៅកម្រិតធម្មតា។ លើសពីន ...

ក្មេងក្រោមអាយុ៦ឆ្នាំគួរប្រើថ្នាំផ្ដាសាយដែរឬទេ?

វាជារឿងលំបាកដែលទ្រំាមើលឃើញកូនវេទនាដោយសារជំងឺផ្ដាសាយ និង ក្អក ប៉ុន្តែអ្នកជំនាញបាននិយាយថាកុមារអាយុក្រោម ៦ឆ្នាំ មិនគួរប្រើថ្នាំបំបាត់ផ្តាសាយនិងក្អកឡើយ ដោយសារតែវាអាចជះឥទ្ធិពលគ្រោះថ្នាក់ដល់កុមារ។ ដូច្នេះអ្វីដែលឪពុកម្តាយត្រូវធ្វើអ្វីខ្លះ? យើងបានសួរអ្នកជំនាញដើម្បីប្រាប់យើងពីរបៀបជួយទប់ស្កាត់មេរោគជាបឋម និង ធ្វើអោយមានអារម្មណ៍ប្រសើរជាងមុន។

ផែនការការបង្ការ កុមារជិត 22 លាននាក់ខកខានម ...

យ៉ាអួស្ថិតនៅក្នុងអាហារដែលល្អបំផុតសម្រាប់ទារក

យ៉ាអួ ឬ Yogurt គឺសម្បូរទៅដោយជាតិកាល់ស្យូមនិងវីតាមីន D ចាំបាច់សម្រាប់សុខភាពឆ្អឹងនិងធ្មេញ។ ទារករបស់អ្នកអាចញាំវាបាននៅអាយុ 6 ខែ។

ជំរើសដ៏ល្អគឺជ្រើសយកទឹកដោះគោយ៉ាអួណាដែលមិនបន្ថែមជាតិស្ករ។ ដូចគ្នានេះផងដែរអ្នកម្ដាយគួរជ្រើសយកយ៉ាអួ brandណាដែលអាចជួយគ្រប់គ្រងបាក់តេរីល្អនៅក្នុងបំពង់រំលាយអាហាររបស់ទារក។ សូមប្រាកដថាអ្នកជ្រើសរើសយកទឹកដោះគោជូរណាដែលទារកត្រូវការកាឡូរីពីជាតិខ្លាញ់។

គួរបញ្ជាក់ដែរថា យ៉ាអួដែលល្អគឺមានបន្ថែម រ ...