តើអាហារប្រភេទណា ដែលជួយឲ្យភ្នែករបស់កុមារមានសុខភាពល្អ?
យើងដឹងហើយថា កុមារមួយចំនួនមានភាពស្រវាំងភ្នែកតាំងពីក្មេង ដែលជាហេតុធ្វើឲ្យកុមារប្រើប្រាស់វ៉ែនតាជំនួយក្នុងការមើល។ ដូចនេះហើយមាតាគួរតែស្វែងយល់អំពីបញ្ហាទាំងនេះ ដើម្បីកុំឲ្យកុមារប្រឈមជាមួយនឹងបញ្ហាស្រវាំងភ្នែក។ របបអាហារ គឺជារឿងសំខាន់បំផុតសម្រាប់ជួយដល់កុមារ ឲ្យជៀសផុតពីបញ្ហាស្រវាំងភ្នែកបាន។ ខាងក្រោមនេះ ជាអាហារយ៉ាងល្អក្នុងការគាំទ្រដល់សុខភាពភ្នែកដូចជា៖
ការ៉ុត
ការ៉ុត សម្បូរទៅដោយសរធាតុចិញ្ចឹមសំខាន់ៗដូចជា វីតាមីន A សម្រាប់ជំនួយដល់សុខភាពភ្នែក និងធ្វើការការពារប្រឆាំងជាមួយជំងឺភ្នែក និងការឆ្លងមេរោគ។
ផ្លែ berries
ផ្លែ berries ជារបបអាហារដ៏ល្អដល់សុខភាពភ្នែកផងដែរ។ វាមានផ្ទុកនៅវីតាមីន C ដើម្បីពង្រឹងប្រព័ន្ធភាពស៊ាំរបស់រាងកាយ និងបន្ថែមសមត្ថភាពកោសិកាក្នុងការស្រូបយកជាតិដែក។ វីតាមីន C មានលក្ខណៈពិសេសក្នុងការបង្ការជំងឺភ្នែកឡើងបាយ។ berries មានមុខងារដ៏សំខាន់សម្រាប់ប្រឆាំងអុកស៊ីតកម្មដើម្បីជួយដល់ជាលិកាភ្នែកពន្លឺ ឲ្យមើលឃើញច្បាស់។
ស្ពៃក្តោប
ស្ពៃក្តោប ជាប្រភេទអាហារដែលមានគុណប្រយោជន៍បំផុតសម្រាប់ជំនួយប្រព័ន្ធនៅក្នុងរាងការបានល្អ។ គ្រូពេទ្យបាននិយាយថា ស្ពៃក្តោម ក៏ស្ថិតនៅក្នុងបញ្ជីអាហារដែលអាចធ្វើឲ្យភ្នែកមានសុខភាពល្អ ព្រោះវាសម្បូរទៅដោយសារជាតិ lutein និង zeaxanthin សម្រាប់ប្រឆាំងអុកស៊ីតកម្ម និងជួយទប់ស្កាត់អុកស៊ីតកម្មនៅក្នុងកញ្ចក់ភ្នែក ដែលជាមូលហេតុនៃជំងឺភ្នែកឡើងបាយបាន។
សណ្តែក
សណ្តែង ជួយការពារផលប៉ះពាល់នៃពន្លឺខាងក្រៅ និងជំនួយឲ្យភ្នែកមើលឃើញច្បាស់ល្អ។
ប្រែសម្រួលដោយ ៖ លោក ណយ សីហា
ប្រភព ៖ www.brainbalancecenters.com
Share This | 7240 Views |
អត្ថប្រយោជន៍ស្លឹកកន្រ្តូបសម្រាប់អ្នកជំងឺទឹកនោមផ្អែម
ស្លឹកកន្រ្តូប ឬ ភាសាអង់គ្លេស Curry Leaf ត្រូវបានប្រជាជនខ្មែរប្រើប្រាស់ជាគ្រឿងទេសសម្រាប់សម្លផ្សេងៗ ហើយមនុស្សជាច្រើនមិនដឹងថា ស្លឹកកន្រ្តូបមានប្រយោជន៍ចំពោះសុខភាពនោះទេ ជាពិសេសសម្រាប់អ្នកជំងឺទឹកនោមផ្អែម។ ស្លឹកកន្រ្តូបអាចដើរតួជាភ្នាក់ងារយ៉ាងល្អនៅក្នុងការគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម សារធាតុផ្សេងៗនៅក្នុងស្លឹកកន្រ្តូបអាចជួយក្នុងការរក្សាកម្រិតជាតិស្ករក្នុងឈាមអោយស្ថិតនៅកម្រិតធម្មតា។ លើសពីន ...
ក្មេងក្រោមអាយុ៦ឆ្នាំគួរប្រើថ្នាំផ្ដាសាយដែរឬទេ?
វាជារឿងលំបាកដែលទ្រំាមើលឃើញកូនវេទនាដោយសារជំងឺផ្ដាសាយ និង ក្អក ប៉ុន្តែអ្នកជំនាញបាននិយាយថាកុមារអាយុក្រោម ៦ឆ្នាំ មិនគួរប្រើថ្នាំបំបាត់ផ្តាសាយនិងក្អកឡើយ ដោយសារតែវាអាចជះឥទ្ធិពលគ្រោះថ្នាក់ដល់កុមារ។ ដូច្នេះអ្វីដែលឪពុកម្តាយត្រូវធ្វើអ្វីខ្លះ? យើងបានសួរអ្នកជំនាញដើម្បីប្រាប់យើងពីរបៀបជួយទប់ស្កាត់មេរោគជាបឋម និង ធ្វើអោយមានអារម្មណ៍ប្រសើរជាងមុន។
ផែនការការបង្ការ កុមារជិត 22 លាននាក់ខកខានម ...
យ៉ាអួស្ថិតនៅក្នុងអាហារដែលល្អបំផុតសម្រាប់ទារក
យ៉ាអួ ឬ Yogurt គឺសម្បូរទៅដោយជាតិកាល់ស្យូមនិងវីតាមីន D ចាំបាច់សម្រាប់សុខភាពឆ្អឹងនិងធ្មេញ។ ទារករបស់អ្នកអាចញាំវាបាននៅអាយុ 6 ខែ។
ជំរើសដ៏ល្អគឺជ្រើសយកទឹកដោះគោយ៉ាអួណាដែលមិនបន្ថែមជាតិស្ករ។ ដូចគ្នានេះផងដែរអ្នកម្ដាយគួរជ្រើសយកយ៉ាអួ brandណាដែលអាចជួយគ្រប់គ្រងបាក់តេរីល្អនៅក្នុងបំពង់រំលាយអាហាររបស់ទារក។ សូមប្រាកដថាអ្នកជ្រើសរើសយកទឹកដោះគោជូរណាដែលទារកត្រូវការកាឡូរីពីជាតិខ្លាញ់។
គួរបញ្ជាក់ដែរថា យ៉ាអួដែលល្អគឺមានបន្ថែម រ ...