1. ទំព័រដើម
  2. សុខភាព
  3. វិធិសាស្រ្ត ដើម្បីកាត់បន្ថយការឈឺក្បាល នៅពេលធ្វើការងារ
វិធិសាស្រ្ត ដើម្បីកាត់បន្ថយការឈឺក្បាល នៅពេលធ្វើការងារ

វិធិសាស្រ្ត ដើម្បីកាត់បន្ថយការឈឺក្បាល នៅពេលធ្វើការងារ

ការឈឺក្បាលដោយសារការធ្វើការងារ ក៏អាចជាបញ្ហាប្រឈមមួយផងដែរ។ ពេលនៅពេលដែលអ្នកមានការងារច្រើនពេក អាចធ្វើឲ្យអ្នកមានភាពស្ត្រេសច្រើន ហើយងបង្កឲ្យមានការឈឺក្បាល។

តើអ្នកធ្វើដូចមេ្តច ដើម្បីកាត់បន្ថយការឈឺក្បាល ដោយសារការធ្វើការងារ?

ប្រសិនបើអ្នក មានអារម្មណ៍ថាឈឺក្បាល សូមអនុវត្តន៍តាមជំហានខាងក្រោម ៖

- ប្រើថ្នាំបំបាត់ការឈឺចាប់ ៖​ ថ្នាំបំបាត់ការឈឺចាប់អាច លុបបំបាត់ការឈឺក្បាលបានយ៉ាងឆាប់រហ័ស។ ដោយយោងទៅតាម Nation Headache Foundation បានលើកឡើងថា ថ្នាំមានផ្ទុកសារធាតុកាហ្វេអ៊ីន អាចជួយបំបាត់ការឈឺចាប់បានយ៉ាងឆាប់រហ័ស។

- ផឹកទឹកអោយបានច្រើន ៖ កង្វះជាតិទឹក ក៏អាចបណ្តាលឱ្យអ្នកឈឺក្បាល។ ម៉ាស៊ីនត្រជាក់ និងខ្បលនៅក្នងុរដូវរងារអាចធ្វើឲ្យជាតិទឹកនៅក្នុងខ្លួនរបស់អ្នកបាត់បង់ជាតិទឹកបាន។

- កាត់បន្ថយភាពតានតឹង ៖ អ្នកគួរតែចំណាយពេលសម្រាក ៤ ទៅ ៥នាទី ដើម្បីបន្ធូរបន្ថយភាពតានតឹងនៅក្នុងខ្លួនរបស់អ្នកពីការងារ។

តើអ្នកគួរធ្វើយ៉ាងដូចមេ្តច ដើម្បីជៀសវាងការឈឺក្បាល ពេលធ្វើការងារ?

ខាងក្រោមនេះ ជាវិធីងាយស្រួលក្នុងការកាត់បន្ថយការឈឺក្បាលគឺ:

ការគ្រប់គ្រងភាពតានតឹង ៖ ការរៀនពីរបៀបដើម្បីកាត់បន្ថយភាពតានតឹងនៅក្នុងការងារគឺជាគន្លឹះក្នុងការការពារការឈឺក្បាល។ ការធ្វើលំហាត់ប្រាណ ជាវិធីមួយ ដើម្បីដោះលែងភាពតានតឹង។

ការឈឺក្បាលនៅកន្លែងធ្វើការ

អ្នកគួរតែធ្វើការតាមដាននៅជំងឺរបស់អ្នកជាប្រចាំ ដែលអ្នកធ្លាប់ជួបប្រទះ ពីការឈឺមួយចំហៀងក្បាល ឬឈឺក្បាល ដើម្បីបញ្ជាក់ថា តើការឈឺក្បាលរបស់អ្នកបង្កឡើងមកពីមូលហេតុអ្វីខ្លះ ដើម្បីផ្តល់ភាពងាយស្រួលធ្វើការការពារ? ប្រសិនបើអ្នកមានការឈឺក្បលមួយចំហៀងក្បាល ឬមានរោគសញ្ញាណាមួយ អ្នកអាចធ្វើការព្យាបាលដោយខ្លួនរបស់អ្នកផ្ទាល់ ដោយគ្រាន់តែប្រើប្រាស់ថ្នាំ។

ប្រែសម្រួលដោយ ៖ លោក ណយ​ សីហា

ប្រភព​ ៖ www.everydayhealth.com

Share This 5828 Views
Other Health

អត្ថប្រយោជន៍ស្លឹកកន្រ្តូបសម្រាប់អ្នកជំងឺទឹកនោមផ្អែម

ស្លឹកកន្រ្តូប ឬ ភាសាអង់គ្លេស Curry Leaf ត្រូវបានប្រជាជនខ្មែរប្រើប្រាស់ជាគ្រឿងទេស​សម្រាប់សម្លផ្សេងៗ ហើយមនុស្សជាច្រើនមិនដឹងថា ស្លឹកកន្រ្តូបមានប្រយោជន៍ចំពោះសុខភាពនោះទេ ជាពិសេសសម្រាប់អ្នកជំងឺទឹកនោមផ្អែម។ ស្លឹកកន្រ្តូបអាចដើរតួជាភ្នាក់ងារយ៉ាងល្អនៅក្នុងការគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម សារធាតុផ្សេងៗនៅក្នុងស្លឹកកន្រ្តូបអាចជួយក្នុងការរក្សាកម្រិតជាតិស្ករក្នុងឈាមអោយស្ថិតនៅកម្រិតធម្មតា។ លើសពីន ...

ក្មេងក្រោមអាយុ៦ឆ្នាំគួរប្រើថ្នាំផ្ដាសាយដែរឬទេ?

វាជារឿងលំបាកដែលទ្រំាមើលឃើញកូនវេទនាដោយសារជំងឺផ្ដាសាយ និង ក្អក ប៉ុន្តែអ្នកជំនាញបាននិយាយថាកុមារអាយុក្រោម ៦ឆ្នាំ មិនគួរប្រើថ្នាំបំបាត់ផ្តាសាយនិងក្អកឡើយ ដោយសារតែវាអាចជះឥទ្ធិពលគ្រោះថ្នាក់ដល់កុមារ។ ដូច្នេះអ្វីដែលឪពុកម្តាយត្រូវធ្វើអ្វីខ្លះ? យើងបានសួរអ្នកជំនាញដើម្បីប្រាប់យើងពីរបៀបជួយទប់ស្កាត់មេរោគជាបឋម និង ធ្វើអោយមានអារម្មណ៍ប្រសើរជាងមុន។

ផែនការការបង្ការ កុមារជិត 22 លាននាក់ខកខានម ...

យ៉ាអួស្ថិតនៅក្នុងអាហារដែលល្អបំផុតសម្រាប់ទារក

យ៉ាអួ ឬ Yogurt គឺសម្បូរទៅដោយជាតិកាល់ស្យូមនិងវីតាមីន D ចាំបាច់សម្រាប់សុខភាពឆ្អឹងនិងធ្មេញ។ ទារករបស់អ្នកអាចញាំវាបាននៅអាយុ 6 ខែ។

ជំរើសដ៏ល្អគឺជ្រើសយកទឹកដោះគោយ៉ាអួណាដែលមិនបន្ថែមជាតិស្ករ។ ដូចគ្នានេះផងដែរអ្នកម្ដាយគួរជ្រើសយកយ៉ាអួ brandណាដែលអាចជួយគ្រប់គ្រងបាក់តេរីល្អនៅក្នុងបំពង់រំលាយអាហាររបស់ទារក។ សូមប្រាកដថាអ្នកជ្រើសរើសយកទឹកដោះគោជូរណាដែលទារកត្រូវការកាឡូរីពីជាតិខ្លាញ់។

គួរបញ្ជាក់ដែរថា យ៉ាអួដែលល្អគឺមានបន្ថែម រ ...