1. ទំព័រដើម
  2. សុខភាព
  3. ជីវិតមានប្ដីប្រពន្ធអាចជួយអ្នកដែលមានជំងឺទឹកនោមផ្អែមប្រភេទទី ២ ក្នុងការរក្សាទំងន់
ជីវិតមានប្ដីប្រពន្ធអាចជួយអ្នកដែលមានជំងឺទឹកនោមផ្អែមប្រភេទទី ២ ក្នុងការរក្សាទំងន់

ជីវិតប្តីប្រពន្ធអាចមានចំនុចល្អច្រើន ក្រៅពីការស្រឡាញ់និងភាពជាដៃគូ។ ការសិក្សាថ្មីមួយបានបង្ហាញថាអ្នកដែលបានរៀបការមានជំងឺទឹកនោមផ្អែមប្រភេទទី 2 ហាក់ដូចជាមិនសូវឡើងទម្ងន់ជាងអ្នកនៅលីវ ហើយកម្រិតជាតិស្ករក្នុងឈាមក៏មិនសូវកើនឡើងដែរ។

ក្រុមអ្នកស្រាវជ្រាវបានរកឃើញថាបុរសមានជំងឺទឹកនោមផ្អែមដែលបានរស់នៅជាមួយប្រពន្ធរបស់ពួកគេ ហាក់ដូចជាមិនសូវទទួលរងបញ្ហាមេតាបូលីស(Metabolic Syndrome) រួមទាំងកត្តាដែលជាប់ទាក់ទងនឹងសម្ពាធឈាមខ្ពស់ និង​ជាតិស្ករក្នុងឈាមខ្ពស់ដែលបង្កឱ្យមានហានិភ័យនៃជំងឺបេះដូងនិងជំងឺដាច់សរសៃឈាមខួរក្បាល។

ក្រុមអ្នកស្រាវជ្រាវជនជាតិជប៉ុនបានពិនិត្យរបាយការណ៍អ្នកជំងឺទឹកនោមផ្អែមប្រភេទទី ២ ចំនួយ  ២៧០ នាក់ ពីឆ្នាំ ២០១០ ដល់ឆ្នាំ ២០១៦ ក្រុមនេះរួមមានអ្នកជំងឺ ១៨០ នាក់បានរៀបការរួច (បុរស១០៩ ស្ត្រី ៧១) និងអ្នកជំងឺនៅលីវ ៩០ នាក់ (បុរស​៤៦ និង ស្ត្រី ៤៤) ។

ទ័ន្និន័យបានបង្ហាញថា អ្នកដែលមានប្ដីប្រពន្ធមានមានសន្ទស្សន៍ទំងន់រាងកាយ ជាមធ្យម (២៤.៥) តិចជាងអ្នកនៅលីវ (២៦.៥) ។ សន្ទស្សន៍នេះគឺជារង្វាស់នៃជាតិខ្លាញ់រាងកាយដោយផ្អែកលើកម្ពស់និងទម្ងន់។

បើប្រៀបធៀបរវាងអ្នកជំងឺនៅលីវ និង អ្នកជំងឺរៀបការរួច យើងឃើញថាអ្នកជំងឺរៀបការរួចមានកម្រិត HbA1c ទាប។ លើសពីនេះទៀតអ្នកជំងឺរៀបការរួច មានអត្រាមេតាបូលីសទាប (៥៤%) បើប្រៀបធៀបជាមួយនឹងអ្នកជំងឺនៅលីវ (៦៧%)។

ក្រោយពីបានធ្វើស្ថិតិទូទាត់លើកត្តាមួយចំនួនដូចជាអាយុនិងភេទរបស់អ្នកចូលរួមក្នុងការស្រាវជ្រាវ, អ្នកស្រាវជ្រាវបានរកឃើញថាអ្នកជំងឺរៀបការរួច តិចជាង ៥០% ឡើងទម្ងន់។ ក្នុងនោះភាពខុសគ្នារវាងបុរសនិងស្រ្តីមិនមែនជាបញ្ហាគួរអោយកត់សំគាល់នោះទេ។

បុរសដែលបានរៀបការ មានហានិភ័យលើមេតាប៉ូលី ៥៨% ទាបជាងបុរសនៅលីវ ។ ប៉ុន្តែក្រុមអ្នកស្រាវជ្រាវមិនបានរកឃើញភ័ស្តុតាងនៃការតភ្ជាប់រវាងស្ថានភាពរៀបការនិង មេតាបូលីសនៅស្ត្រីនោះទេ។

ការសិក្សានេះត្រូវបានធ្វើឡើងដោយលោកវេជ្ជបណ្ឌិត Yoshinobu Kondo និងសហសេវិកនៅ សាកលវិទ្យាល័យវេជ្ជសាស្ត្រក្រោយឧត្តម និងមន្ទីរពេទ្យ Chigasaki ក្រុងយ៉ូកូហា(Yokohama City University Graduate School of Medicine and Chigasaki Municipal Hospital)។ ការរកឃើញនេះត្រូវបានបង្ហាញកាលពីថ្ងៃព្រហស្បតិ៍នៅឯសមាគមអឺរ៉ុបសម្រាប់ការសិក្សានៃកិច្ចប្រជុំជំងឺទឹកនោមផ្អែមក្នុងទីក្រុង Munich, ប្រទេសអាល្លឺម៉ង់៕

 

ប្រែសម្រួលដោយ ៖ លោក នឿក វិបុល

ប្រភព www.health.com

Share This 6368 Views
Other Health

អត្ថប្រយោជន៍ស្លឹកកន្រ្តូបសម្រាប់អ្នកជំងឺទឹកនោមផ្អែម

ស្លឹកកន្រ្តូប ឬ ភាសាអង់គ្លេស Curry Leaf ត្រូវបានប្រជាជនខ្មែរប្រើប្រាស់ជាគ្រឿងទេស​សម្រាប់សម្លផ្សេងៗ ហើយមនុស្សជាច្រើនមិនដឹងថា ស្លឹកកន្រ្តូបមានប្រយោជន៍ចំពោះសុខភាពនោះទេ ជាពិសេសសម្រាប់អ្នកជំងឺទឹកនោមផ្អែម។ ស្លឹកកន្រ្តូបអាចដើរតួជាភ្នាក់ងារយ៉ាងល្អនៅក្នុងការគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម សារធាតុផ្សេងៗនៅក្នុងស្លឹកកន្រ្តូបអាចជួយក្នុងការរក្សាកម្រិតជាតិស្ករក្នុងឈាមអោយស្ថិតនៅកម្រិតធម្មតា។ លើសពីន ...

ក្មេងក្រោមអាយុ៦ឆ្នាំគួរប្រើថ្នាំផ្ដាសាយដែរឬទេ?

វាជារឿងលំបាកដែលទ្រំាមើលឃើញកូនវេទនាដោយសារជំងឺផ្ដាសាយ និង ក្អក ប៉ុន្តែអ្នកជំនាញបាននិយាយថាកុមារអាយុក្រោម ៦ឆ្នាំ មិនគួរប្រើថ្នាំបំបាត់ផ្តាសាយនិងក្អកឡើយ ដោយសារតែវាអាចជះឥទ្ធិពលគ្រោះថ្នាក់ដល់កុមារ។ ដូច្នេះអ្វីដែលឪពុកម្តាយត្រូវធ្វើអ្វីខ្លះ? យើងបានសួរអ្នកជំនាញដើម្បីប្រាប់យើងពីរបៀបជួយទប់ស្កាត់មេរោគជាបឋម និង ធ្វើអោយមានអារម្មណ៍ប្រសើរជាងមុន។

ផែនការការបង្ការ កុមារជិត 22 លាននាក់ខកខានម ...

យ៉ាអួស្ថិតនៅក្នុងអាហារដែលល្អបំផុតសម្រាប់ទារក

យ៉ាអួ ឬ Yogurt គឺសម្បូរទៅដោយជាតិកាល់ស្យូមនិងវីតាមីន D ចាំបាច់សម្រាប់សុខភាពឆ្អឹងនិងធ្មេញ។ ទារករបស់អ្នកអាចញាំវាបាននៅអាយុ 6 ខែ។

ជំរើសដ៏ល្អគឺជ្រើសយកទឹកដោះគោយ៉ាអួណាដែលមិនបន្ថែមជាតិស្ករ។ ដូចគ្នានេះផងដែរអ្នកម្ដាយគួរជ្រើសយកយ៉ាអួ brandណាដែលអាចជួយគ្រប់គ្រងបាក់តេរីល្អនៅក្នុងបំពង់រំលាយអាហាររបស់ទារក។ សូមប្រាកដថាអ្នកជ្រើសរើសយកទឹកដោះគោជូរណាដែលទារកត្រូវការកាឡូរីពីជាតិខ្លាញ់។

គួរបញ្ជាក់ដែរថា យ៉ាអួដែលល្អគឺមានបន្ថែម រ ...