ជំហានសាមញ្ញ ដើម្បីបង្ការការឈឺក្បាលមួយចំហៀង
ថ្នាំ គឺជាវិធីដ៏មានប្រសិទ្ធភាពខ្ពស់ក្នុងការព្យាបាល និងបង្ការការឈឺក្បាលមួយចំហៀង ប៉ុន្តែការប្រើថ្នាំ គឺគ្រាន់តែជាផ្នែកមួយតែប៉ុន្នោះ។ វាក៏ជាការសំខាន់ផងដែរ ដើម្បីថែរក្សាខ្លួនឯងដោយល្អ និងយល់ពីរបៀបក្នុងការដោះស្រាយជាមួយនឹងបញ្ហាការឈឺក្បាលមួយចំហៀង នៅពេលដែលវាកើតមានឡើង។
ជាការពិតណាស់ ការយល់ដឹងពីរបៀបគ្រប់គ្រង ការរស់នៅ និងអាកប្បកិរិយា អាចជាវិធីសាស្រ្តដ៏ និងមានប្រសិទ្ធភាពបំផុតក្នុងការដោះស្រាយការឈឺក្បាលមួយចំហៀងបាន។
ស្វែងរកកន្លែងស្ងប់ស្ងាត់
បិទភ្លើង ៖ ការឈឺក្បាលងជាញឹកញាប់ ក៏បង្កឡើងពីការគិតច្រើន និងសំឡេង។ សូមសម្រាកនៅក្នុងបន្ទប់ដែលងងឹត និងស្ងាត់។
តុល្យភាពនៃសីតុណ្ហភាព ៖ ក្តៅ ឬត្រជាក់ពេក ក៏ជាកត្តា ដែលបង្កឲ្យមានការឈឺក្បាល។
ផឹកភេសជ្ជៈមានជាតិកាហ្វេអ៊ីន ៖ ក្នុងបរិមាណតូចនៃជាតិកាហ្វេអ៊ីន អាចបន្ថយការឈឺក្បាល។ សូមប្រុងប្រយ័ត្ន ប្រសិនបើទទួលទានជាតិកាហ្វេអ៊ីនច្រើនពេក អាចនាំឱ្យមានការឈឺក្បាល។
គេងឲ្យបានគ្រប់គ្រាន់
ឈឺក្បាលមួយចំនួន អាចបង្កឡើងពីការគេងមិនគ្រប់គ្រាន់ ឬភ្ញាក់ឡើងនៅពេលយប់។ខាងក្រោមនេះ ជាគន្លឹះខ្លះ សម្រាប់ធ្វើឲ្យអ្នកគេងលក់បានយូរ។
បង្កើតម៉ោងគេងជាទៀងទាត់ ៖ ក្រោកឡើង និងចូលគេងឲ្យបានទៀងទាត់ អាចជួយអ្នកមានសុខភាពល្អ។
កាត់បន្ថយការរំខាន ៖ កុំមើលទូរទស្សន៍ ឬយកសម្ភារៈបំពងសំលេងចូលទៅក្នុងបន្ទប់គេង។
កុំព្យាយាមគេង ៖ ប្រសិនបើអ្នកមិនគេង សូមអានសៀវភៅ ឬធ្វើសកម្មភាពផ្សេងទៀតរហូតដល់អ្នកបានស្ងប់ស្ងាត់ ឬងងុយគេង។
បរិភោគត្រឹមត្រូវ
ទម្លាប់នៃការបរិភោគអាហារ អាចមានឥទ្ធិពលលើការឈឺក្បាលបាន។ សូមពិចារណាមូលដ្ឋានដូចជា:
ស៊ីសង្វាក់គ្នា ៖ បរិភោគទៅតាមម៉ោងឲ្យបានទៀងទាត់ ជារៀងរាល់ថ្ងៃ។
កុំតមអាហារ ៖ ការតមអាហារ បង្កើនហានិភ័យនៃការឈឺក្បាលបាន។
អាហារគួរជៀសវាង ៖ ប្រសិនបើអ្នកសង្ស័យថាម្ហូបអាហារ អាចបង្កឱ្យមានការឈឺក្បាល សូមលុបបំបាត់ ឬជៀសវាងកុំបរិភោគអាហារប្រភេទមួយនឹងទៀង។
ប្រែសម្រួលដោយ ៖ លោក ណយ សីហា
ប្រភព ៖ www.mayoclinic.org
Share This | 5246 Views |
អត្ថប្រយោជន៍ស្លឹកកន្រ្តូបសម្រាប់អ្នកជំងឺទឹកនោមផ្អែម
ស្លឹកកន្រ្តូប ឬ ភាសាអង់គ្លេស Curry Leaf ត្រូវបានប្រជាជនខ្មែរប្រើប្រាស់ជាគ្រឿងទេសសម្រាប់សម្លផ្សេងៗ ហើយមនុស្សជាច្រើនមិនដឹងថា ស្លឹកកន្រ្តូបមានប្រយោជន៍ចំពោះសុខភាពនោះទេ ជាពិសេសសម្រាប់អ្នកជំងឺទឹកនោមផ្អែម។ ស្លឹកកន្រ្តូបអាចដើរតួជាភ្នាក់ងារយ៉ាងល្អនៅក្នុងការគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម សារធាតុផ្សេងៗនៅក្នុងស្លឹកកន្រ្តូបអាចជួយក្នុងការរក្សាកម្រិតជាតិស្ករក្នុងឈាមអោយស្ថិតនៅកម្រិតធម្មតា។ លើសពីន ...
ក្មេងក្រោមអាយុ៦ឆ្នាំគួរប្រើថ្នាំផ្ដាសាយដែរឬទេ?
វាជារឿងលំបាកដែលទ្រំាមើលឃើញកូនវេទនាដោយសារជំងឺផ្ដាសាយ និង ក្អក ប៉ុន្តែអ្នកជំនាញបាននិយាយថាកុមារអាយុក្រោម ៦ឆ្នាំ មិនគួរប្រើថ្នាំបំបាត់ផ្តាសាយនិងក្អកឡើយ ដោយសារតែវាអាចជះឥទ្ធិពលគ្រោះថ្នាក់ដល់កុមារ។ ដូច្នេះអ្វីដែលឪពុកម្តាយត្រូវធ្វើអ្វីខ្លះ? យើងបានសួរអ្នកជំនាញដើម្បីប្រាប់យើងពីរបៀបជួយទប់ស្កាត់មេរោគជាបឋម និង ធ្វើអោយមានអារម្មណ៍ប្រសើរជាងមុន។
ផែនការការបង្ការ កុមារជិត 22 លាននាក់ខកខានម ...
យ៉ាអួស្ថិតនៅក្នុងអាហារដែលល្អបំផុតសម្រាប់ទារក
យ៉ាអួ ឬ Yogurt គឺសម្បូរទៅដោយជាតិកាល់ស្យូមនិងវីតាមីន D ចាំបាច់សម្រាប់សុខភាពឆ្អឹងនិងធ្មេញ។ ទារករបស់អ្នកអាចញាំវាបាននៅអាយុ 6 ខែ។
ជំរើសដ៏ល្អគឺជ្រើសយកទឹកដោះគោយ៉ាអួណាដែលមិនបន្ថែមជាតិស្ករ។ ដូចគ្នានេះផងដែរអ្នកម្ដាយគួរជ្រើសយកយ៉ាអួ brandណាដែលអាចជួយគ្រប់គ្រងបាក់តេរីល្អនៅក្នុងបំពង់រំលាយអាហាររបស់ទារក។ សូមប្រាកដថាអ្នកជ្រើសរើសយកទឹកដោះគោជូរណាដែលទារកត្រូវការកាឡូរីពីជាតិខ្លាញ់។
គួរបញ្ជាក់ដែរថា យ៉ាអួដែលល្អគឺមានបន្ថែម រ ...