គន្លឺះ ធម្មជាតិសម្រាប់បំបាត់ការឈឺក្បាល
ការឈឺក្បាល គឺជារឿងធម្មតាមួយ ព្រោះវាបានកើតឡើងចំពោះមនុស្សគ្រប់វ័យ ហើយអាចបង្កឲ្យអ្នកមានការឈឺចាប់។ មូលហេតុទូទៅនៃការឈឺក្បាលរួមមានស្ត្រេស, ភាពតានតឹង, អន្ទះអន្ទែង, ការគេងមិនគ្រប់គ្រាន់ និងការខ្វះជាតិទឹក។
មនុស្សជាច្រើន បានប្រើប្រាស់ថ្នាំដើម្បីបំបាត់ការឈឺចាប់ ព្រោះវាប្រើប្រាស់រយៈពេលខ្លី ប៉ុន្តែអ្នកគួរតែសាកល្បងប្រើប្រាស់នៅវិធីសាស្រ្តធម្មជាតិសម្រាប់ប្រើប្រាស់វិញម្តង។ នៅខាងក្រោមនេះ គឺជាវិធីទាំង១០យ៉ាង ដើម្បីបំបាត់ការឈឺក្បាល ដែលមានប្រសិទ្ធភាពលឿន ៖
ទឹក
ប្រសិនបើឈឺក្បាល ក៏អាចបណ្តាលមកពីការខ្វះជាតិទឹកនៅក្នុងខ្លួន។ នៅពេលដែលអ្នកបំពេញជាតិទឹកបានគ្រប់គ្រាន់ នោះអ្នកនឹងអាចបំបាត់ការឈឺក្បាលបានយ៉ាងឆាប់រហ័ស។ នៅក្នុងករណីដែលអ្នកញុំទឹក១កែវ នៅក្នុង១ថ្ងៃ នោះអ្នកប្រហែលជាមុខសញ្ញានៃការប្រឈមជាមួយនឹងការឈឺក្បាល។
កញ្ចប់ទឹកកក
ការដាក់បង្ហាប់ត្រជាក់មួយដូចជាកញ្ចប់ទឹកកកលើថ្ងាស ជួយឱ្យសរសៃឈាមរួមតូច និងលុបបំបាត់ការឈឺចាប់។ ពេលខ្លះអ្នកអាចយកក្រណាត់ត្រជាក់មួយ មកដាក់នៅលើក្បាល ប្រមាណជា ១០នាទី នោះអាចជួយសម្រួលការឈឺក្បាលបាន។
ទឹកក្តៅ
ការងូតទឹកក្តៅឧណ្ឌៗ ក៏ជាវិធីសាស្រ្តមួយដ៏ល្អផងដែរ ព្រោះវាអាចជួយសម្រួលចរន្តឈាមឲ្យដើរបានល្អ។
ក្រូចឆ្មា
ក្រូចឆ្មា ជាគ្រឿងផ្សំយ៉ាងមានប្រសិទ្ធិភាព សម្រាប់ព្យាបាលការឈឺក្បាល ព្រោះវាអាចជួយរក្សាតុល្យភាពអាស៊ីតអាល់កាឡាំងនៅក្នុងរាងកាយ។
ចីរ
ចីរ ក៏ជាឱសថធម្មជាតិមួយយ៉ាងសំខាន់ សម្រាប់ព្យាបាលការឈឺក្បាល ជាពិសេសគឺ ក្លិនឈ្ងុយនៃចំហាយចីរ ព្រោះវាអាចបន្ធូរបន្ថយឈឺក្បាល ព្រមទាំងរោគសញ្ញាមួយចំនួនដូចជាការចង្អោរ និងក្អួត។
ប្រែសម្រួលដោយ ៖ លោក ណយ សីហា
ប្រភព ៖ www.homeremedies.com
Share This | 6698 Views |
អត្ថប្រយោជន៍ស្លឹកកន្រ្តូបសម្រាប់អ្នកជំងឺទឹកនោមផ្អែម
ស្លឹកកន្រ្តូប ឬ ភាសាអង់គ្លេស Curry Leaf ត្រូវបានប្រជាជនខ្មែរប្រើប្រាស់ជាគ្រឿងទេសសម្រាប់សម្លផ្សេងៗ ហើយមនុស្សជាច្រើនមិនដឹងថា ស្លឹកកន្រ្តូបមានប្រយោជន៍ចំពោះសុខភាពនោះទេ ជាពិសេសសម្រាប់អ្នកជំងឺទឹកនោមផ្អែម។ ស្លឹកកន្រ្តូបអាចដើរតួជាភ្នាក់ងារយ៉ាងល្អនៅក្នុងការគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម សារធាតុផ្សេងៗនៅក្នុងស្លឹកកន្រ្តូបអាចជួយក្នុងការរក្សាកម្រិតជាតិស្ករក្នុងឈាមអោយស្ថិតនៅកម្រិតធម្មតា។ លើសពីន ...
ក្មេងក្រោមអាយុ៦ឆ្នាំគួរប្រើថ្នាំផ្ដាសាយដែរឬទេ?
វាជារឿងលំបាកដែលទ្រំាមើលឃើញកូនវេទនាដោយសារជំងឺផ្ដាសាយ និង ក្អក ប៉ុន្តែអ្នកជំនាញបាននិយាយថាកុមារអាយុក្រោម ៦ឆ្នាំ មិនគួរប្រើថ្នាំបំបាត់ផ្តាសាយនិងក្អកឡើយ ដោយសារតែវាអាចជះឥទ្ធិពលគ្រោះថ្នាក់ដល់កុមារ។ ដូច្នេះអ្វីដែលឪពុកម្តាយត្រូវធ្វើអ្វីខ្លះ? យើងបានសួរអ្នកជំនាញដើម្បីប្រាប់យើងពីរបៀបជួយទប់ស្កាត់មេរោគជាបឋម និង ធ្វើអោយមានអារម្មណ៍ប្រសើរជាងមុន។
ផែនការការបង្ការ កុមារជិត 22 លាននាក់ខកខានម ...
យ៉ាអួស្ថិតនៅក្នុងអាហារដែលល្អបំផុតសម្រាប់ទារក
យ៉ាអួ ឬ Yogurt គឺសម្បូរទៅដោយជាតិកាល់ស្យូមនិងវីតាមីន D ចាំបាច់សម្រាប់សុខភាពឆ្អឹងនិងធ្មេញ។ ទារករបស់អ្នកអាចញាំវាបាននៅអាយុ 6 ខែ។
ជំរើសដ៏ល្អគឺជ្រើសយកទឹកដោះគោយ៉ាអួណាដែលមិនបន្ថែមជាតិស្ករ។ ដូចគ្នានេះផងដែរអ្នកម្ដាយគួរជ្រើសយកយ៉ាអួ brandណាដែលអាចជួយគ្រប់គ្រងបាក់តេរីល្អនៅក្នុងបំពង់រំលាយអាហាររបស់ទារក។ សូមប្រាកដថាអ្នកជ្រើសរើសយកទឹកដោះគោជូរណាដែលទារកត្រូវការកាឡូរីពីជាតិខ្លាញ់។
គួរបញ្ជាក់ដែរថា យ៉ាអួដែលល្អគឺមានបន្ថែម រ ...