1. ទំព័រដើម
  2. សុខភាព
  3. គ្រាន់តែចំណាយពេល ៣០នាទីក្នុងមួយថ្ងៃ ក៏អាចកាត់បន្ថយ និងការពារជំងឺទឹកនោមផ្អែម
គ្រាន់តែចំណាយពេល ៣០នាទីក្នុងមួយថ្ងៃ ក៏អាចកាត់បន្ថយ និងការពារជំងឺទឹកនោមផ្អែម

គ្រាន់តែចំណាយពេល ៣០នាទីក្នុងមួយថ្ងៃ ក៏អាចកាត់បន្ថយ និងការពារជំងឺទឹកនោមផ្អែម

ការហាត់ប្រាណ គឺជាផ្នែកមួយសំខាន់នៃការគ្រប់គ្រងជំងឺទឹកនោមផ្អែម ដោយរួមចំនែកទាំង របបអាហារត្រឹមត្រូវ, ការប្រើប្រាស់ថ្នាំ និងគ្រប់គ្រងភាពតានតឹង។

នៅពេលដែលអ្នកហាត់ប្រាណជារៀងរាលថ្ងៃ កោសិកា​ និងអាំងស៊ុយលីន របស់អ្នក អាចធ្វើការដោយមានប្រសិទ្ធិភាពខ្ពស់ជាងមុន។ កោសិកា​របស់អ្នកនឹងធ្វើកាត់បន្ថយកម្រិតជាតិស្ករនៅក្នុងឈាម នៅពេលដែលអ្នកហាត់ប្រាណ ម៉្យាងវិញទៀតអាំងស៊ុយលីន នឹងចាប់ផ្តើគ្រប់គ្រងកម្រិតជាតិស្ករនៅក្នុងឈាមបានល្អ។​ ការធ្វើលំហាត់ប្រាណគឺ មានសារៈសំខាន់ចំពោះសុខភាព ហើយមានអត្ថប្រយោជន៍មួយចំនួនដូចជា ៖

ការហាត់ប្រាណទៀងទាត់:

  • កាត់បន្ថយសម្ពាធឈាម និងកូឡេស្តេរ៉ុល
  • បន្ថយហានិភ័យរបស់អ្នកចំពោះជំងឺបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាល
  • ដុតបំផ្លាញកាឡូរី ដើម្បីជួយអ្នករក្សាទម្ងន់
  • បង្កើនថាមពលរបស់អ្នកសម្រាប់សកម្មភាពប្រចាំថ្ងៃ
  • ជួយអ្នកគេងល្អប្រសើរជាងមុន
  • បំបាត់ភាពតានតឹង
  • រក្សាសំពាធឈាមបានល្អ
  • ពង្រឹងសាច់ដុំ និងឆ្អឹងរបស់អ្នក
  • រក្សាសន្លាក់របស់អ្នកដែលអាចបត់បែនបាន
  • ជួយកាត់បន្ថយរោគសញ្ញានៃជំងឺធ្លាក់ទឹកចិត្ត និងការធ្វើអោយជីវិតប្រសើរឡើង

ប្រែសម្រួលដោយ ៖ លោក ណយ​ សីហា

ប្រភព​ ៖ www.diabetes.org

Share This 5018 Views
Other Health

អត្ថប្រយោជន៍ស្លឹកកន្រ្តូបសម្រាប់អ្នកជំងឺទឹកនោមផ្អែម

ស្លឹកកន្រ្តូប ឬ ភាសាអង់គ្លេស Curry Leaf ត្រូវបានប្រជាជនខ្មែរប្រើប្រាស់ជាគ្រឿងទេស​សម្រាប់សម្លផ្សេងៗ ហើយមនុស្សជាច្រើនមិនដឹងថា ស្លឹកកន្រ្តូបមានប្រយោជន៍ចំពោះសុខភាពនោះទេ ជាពិសេសសម្រាប់អ្នកជំងឺទឹកនោមផ្អែម។ ស្លឹកកន្រ្តូបអាចដើរតួជាភ្នាក់ងារយ៉ាងល្អនៅក្នុងការគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម សារធាតុផ្សេងៗនៅក្នុងស្លឹកកន្រ្តូបអាចជួយក្នុងការរក្សាកម្រិតជាតិស្ករក្នុងឈាមអោយស្ថិតនៅកម្រិតធម្មតា។ លើសពីន ...

ក្មេងក្រោមអាយុ៦ឆ្នាំគួរប្រើថ្នាំផ្ដាសាយដែរឬទេ?

វាជារឿងលំបាកដែលទ្រំាមើលឃើញកូនវេទនាដោយសារជំងឺផ្ដាសាយ និង ក្អក ប៉ុន្តែអ្នកជំនាញបាននិយាយថាកុមារអាយុក្រោម ៦ឆ្នាំ មិនគួរប្រើថ្នាំបំបាត់ផ្តាសាយនិងក្អកឡើយ ដោយសារតែវាអាចជះឥទ្ធិពលគ្រោះថ្នាក់ដល់កុមារ។ ដូច្នេះអ្វីដែលឪពុកម្តាយត្រូវធ្វើអ្វីខ្លះ? យើងបានសួរអ្នកជំនាញដើម្បីប្រាប់យើងពីរបៀបជួយទប់ស្កាត់មេរោគជាបឋម និង ធ្វើអោយមានអារម្មណ៍ប្រសើរជាងមុន។

ផែនការការបង្ការ កុមារជិត 22 លាននាក់ខកខានម ...

យ៉ាអួស្ថិតនៅក្នុងអាហារដែលល្អបំផុតសម្រាប់ទារក

យ៉ាអួ ឬ Yogurt គឺសម្បូរទៅដោយជាតិកាល់ស្យូមនិងវីតាមីន D ចាំបាច់សម្រាប់សុខភាពឆ្អឹងនិងធ្មេញ។ ទារករបស់អ្នកអាចញាំវាបាននៅអាយុ 6 ខែ។

ជំរើសដ៏ល្អគឺជ្រើសយកទឹកដោះគោយ៉ាអួណាដែលមិនបន្ថែមជាតិស្ករ។ ដូចគ្នានេះផងដែរអ្នកម្ដាយគួរជ្រើសយកយ៉ាអួ brandណាដែលអាចជួយគ្រប់គ្រងបាក់តេរីល្អនៅក្នុងបំពង់រំលាយអាហាររបស់ទារក។ សូមប្រាកដថាអ្នកជ្រើសរើសយកទឹកដោះគោជូរណាដែលទារកត្រូវការកាឡូរីពីជាតិខ្លាញ់។

គួរបញ្ជាក់ដែរថា យ៉ាអួដែលល្អគឺមានបន្ថែម រ ...