ការឈឺក្បាលតែងតែកើតមានឡើង នៅពេលដែលអ្នកកំពុងមានភាពតានតឹងច្រើន។ ភាពតានតឹង គឺជាមូលហេតុចំបង ដែលបង្ករឲ្យមានការឈឺក្បាល នឹងធ្វើឱ្យយើងមានសភាពកាន់តែឈឺខ្លាំងឡើង។
ការឈឺក្បាល គឺស្ថិតក្នុងចំណោមបញ្ហាសុខភាពដ៏ចំបងនៅលើពិភពលោក។ ដោយយោងទៅតាមអង្គការសុខភាពពិភពលោក បានប៉ាន់ប្រមាណថាមានរហូតដល់ទៅ ៤ ភាគរយនៃមនុស្សពេញវ័យទាំងអស់ ដែលត្រូវបានរងផលប៉ះពាល់ដោយសារតែការឈឺក្បាល។
ដើម្បីទប់ស្កាត់ការឈឺក្បាល ដែលបង្ករឡើងមកពីភាពតានតឹង យើងត្រូវអនុវត្តន៍វិធីសាស្រ្តមួយចំនួនដូចខាងក្រោម ៖
ការគេងឲ្យបានច្រើន
លោក Jason D.Rosenberg ដែលជាវេជ្ជបណ្ឌិត និងប្រធាននៃមជ្ឈមណ្ឌលបំបាត់ការឈឺក្បាល Johns Hopkins និយាយថា "ការគេងមិនគ្រប់គ្រាន់ ជាមូលហេតុដែលបង្ករឲ្យមានស្រ្តេស " ។ សូមព្យាយាមគេងពី ៧ ទៅ ៨ ម៉ោងក្នុងមួយយប់ឲ្យបានទៀងទាត់ ដើម្បីកាត់បន្ថយភាពតានតឹងនៅក្នុងរាងកាយ។
ការហាត់ប្រាណឱ្យបានទៀងទាត់
ការធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់ អាចដុតបំផ្លាញ ឬកាត់បន្ថយភាពស្រ្តេសបាន។ លោក Natasha wither ដែលជាក្រុមវេជ្ជបណ្ឌិតនៅក្នុងទីក្រុងញូយ៉ក(New York)និយាយថា "ការធ្វើលំហាត់ប្រាណ គឺជាវិធីល្អបំផុតក្នុងការកាត់បន្ថយការគិត ដែលបង្កឲ្យមានភាពស្រ្តេស" ។ លើសពីនេះទៅទៀត ការធ្វើលំហាត់ប្រាណ ក៏អាចធ្វើឲ្យអារម្មណ៍ស្រស់ថ្លា និងបង្កើនថាមពលថែមទៀតផង ដោយគ្រាប់តែចំណាយពេលត្រឹម ២០ ទៅ ៤០ នាទីក្នុងមួយថ្ងៃតែប៉ុណ្ណោះ។
ការបរិភោគឲ្យបានត្រឹមត្រូវ
ការបរិភោគអាហារ ជារឿងចាំបាច់មួយ ដែលយើងគូរតែយល់ដឹងទាំងអស់គ្នា។ ការបរិភោគអាហារមិនត្រឹមត្រូវ ក៏អាចប្រឈមមុខនឹងជំងឺមួយចំនួនផងដែរ ជាស្តែងនៅពេលដែលអ្នកបរិភោគអាហារ មានជាតិខ្លាញ់ទាប និង កាបូអ៊ីដ្រាតខ្ពស់ វាអាចបង្ករឲ្យយើងមានសភាពឈឺក្បាលបាន។ យើងគួរតែធ្វើការផ្លាស់ប្តូរពីការបរិភោគអាហារក្រៀម មកបរិភោគអាហារសម្រាប់បំប៉នសុខភាពវិញ ដោយរួមមាន ត្រី គ្រាប់ធញ្ញជាតិ និងបន្លែមានស្លឹកបៃតង។
ប្រែសម្រួលដោយ ៖ លោក ណយ សីហា
ប្រភព ៖ www.webmd.com
Share This | 10041 Views |
អត្ថប្រយោជន៍ស្លឹកកន្រ្តូបសម្រាប់អ្នកជំងឺទឹកនោមផ្អែម
ស្លឹកកន្រ្តូប ឬ ភាសាអង់គ្លេស Curry Leaf ត្រូវបានប្រជាជនខ្មែរប្រើប្រាស់ជាគ្រឿងទេសសម្រាប់សម្លផ្សេងៗ ហើយមនុស្សជាច្រើនមិនដឹងថា ស្លឹកកន្រ្តូបមានប្រយោជន៍ចំពោះសុខភាពនោះទេ ជាពិសេសសម្រាប់អ្នកជំងឺទឹកនោមផ្អែម។ ស្លឹកកន្រ្តូបអាចដើរតួជាភ្នាក់ងារយ៉ាងល្អនៅក្នុងការគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម សារធាតុផ្សេងៗនៅក្នុងស្លឹកកន្រ្តូបអាចជួយក្នុងការរក្សាកម្រិតជាតិស្ករក្នុងឈាមអោយស្ថិតនៅកម្រិតធម្មតា។ លើសពីន ...
ក្មេងក្រោមអាយុ៦ឆ្នាំគួរប្រើថ្នាំផ្ដាសាយដែរឬទេ?
វាជារឿងលំបាកដែលទ្រំាមើលឃើញកូនវេទនាដោយសារជំងឺផ្ដាសាយ និង ក្អក ប៉ុន្តែអ្នកជំនាញបាននិយាយថាកុមារអាយុក្រោម ៦ឆ្នាំ មិនគួរប្រើថ្នាំបំបាត់ផ្តាសាយនិងក្អកឡើយ ដោយសារតែវាអាចជះឥទ្ធិពលគ្រោះថ្នាក់ដល់កុមារ។ ដូច្នេះអ្វីដែលឪពុកម្តាយត្រូវធ្វើអ្វីខ្លះ? យើងបានសួរអ្នកជំនាញដើម្បីប្រាប់យើងពីរបៀបជួយទប់ស្កាត់មេរោគជាបឋម និង ធ្វើអោយមានអារម្មណ៍ប្រសើរជាងមុន។
ផែនការការបង្ការ កុមារជិត 22 លាននាក់ខកខានម ...
យ៉ាអួស្ថិតនៅក្នុងអាហារដែលល្អបំផុតសម្រាប់ទារក
យ៉ាអួ ឬ Yogurt គឺសម្បូរទៅដោយជាតិកាល់ស្យូមនិងវីតាមីន D ចាំបាច់សម្រាប់សុខភាពឆ្អឹងនិងធ្មេញ។ ទារករបស់អ្នកអាចញាំវាបាននៅអាយុ 6 ខែ។
ជំរើសដ៏ល្អគឺជ្រើសយកទឹកដោះគោយ៉ាអួណាដែលមិនបន្ថែមជាតិស្ករ។ ដូចគ្នានេះផងដែរអ្នកម្ដាយគួរជ្រើសយកយ៉ាអួ brandណាដែលអាចជួយគ្រប់គ្រងបាក់តេរីល្អនៅក្នុងបំពង់រំលាយអាហាររបស់ទារក។ សូមប្រាកដថាអ្នកជ្រើសរើសយកទឹកដោះគោជូរណាដែលទារកត្រូវការកាឡូរីពីជាតិខ្លាញ់។
គួរបញ្ជាក់ដែរថា យ៉ាអួដែលល្អគឺមានបន្ថែម រ ...