តើគួរតែបន្តបំបៅដោះកូនទៀតទេ នៅពេលដែលមាតាមានជំងឺ?
ទឹកដោះម្តាយ សម្បូរទៅដោយសារធាតុចិញ្ចឹមសំខាន់ៗជាច្រើន ដែលទារកត្រូវការ។ ជាការពិតណាស់មាតាពិតជាមិនអាចបញ្ឈប់ការបំបៅដោះកូន នៅពេលដែលពេលមានជំងឺណាមួយនោះទេ ប៉ុន្តែសម្រាប់ជំងឺធ្ងន់ធ្ងរមួយចំនួន មាតាគួរតែផ្អាកបំបៅដោះកូនមួយរយៈ។ ដោយយោងទៅតាមវេជ្ជបណ្ឌិត លោក Lawrence បាននិយាយថា "មេរោគអេដស៍ និង HTLV-1 គឺជាជំងឺឆ្លងតាមយៈទឹកដោះ ដូចនេះមាតាមិនត្រូវបំបៅដោះកូននោះទេ» ។
សម្រាប់ជំងឺធម្មតាមួយចំនួនដូចជា ការផ្តាសាយ, ការឈឺបំពង់ក, ជំងឺក្អក, គ្រុនក្តៅ មាតាគួរតែបន្តការបំបៅដោះកូន។ អ្នកគួរតែទៅពិភាក្សាជាមួយគ្រូពេទ្យ ដើម្បីប្រាកដថាថ្នាំប្រភេទណា ដែលមានសុវត្តិភាពសម្រាប់មាតា ពេលបំបៅដោះកូន។
នៅក្នុងករណីប្រសិនបើមាតាមានការពុលអាហារ មាតានៅតែអាចបន្តការបំបៅដោះកូនបាន។ បើទោះបីជាមាតាមានរោគសញ្ញាដូច ក្អួត, រាគ ឬឈឺក្រពះ, ការបំបៅដោះកូនគួរបន្ត ដោយគ្មានការរំខាន ឬមានហានិភ័យដល់ទារកនោះទេ។ លោកវេជ្ជបណ្ឌិត Lawrence បានធ្វើការណែនាំបន្ថែមទៀតថា:
“ការពុលចំណីអាហារ គឺបណ្តាលមកពីបាក់តេរី ដែលវាបង្កឡើង ហើយបាក់តេរីទាំាងអស់នោះមិនអាចជ្រៀតចូលទៅដល់ទឹកដោះម្តាយនោះទេ ប៉ុន្តែនៅក្នុងករណីដែលមាតាមានអាការៈធ្ងន់ធ្ងរខ្លាំង មាតាគួរផ្អាកការបំបៅដោះកូនមួយរយៈសិន”។
ទោះបីជាមាតាមានជំងឺ ប៉ុន្តែអ្នកនៅតែអាចបន្តការបំបៅដោះដល់ទារក ដោយគ្រាន់តែធ្វើរឿងមួយចំនួន៖
មាតាគួរតែមានវិធានការការពារកុំឱ្យទារកទទួលបានជំងឺ ឬទប់ស្កាត់ការរីករាលដាលនៃជំងឺដូចជា លាងដៃឱ្យបានញឹកញាប់, ជៀសវាងការកណ្តាស់ / ក្អកនៅលើទារក ។ល។ ប្រសិនបើទារកមានជំងឺ សូមយកទារកទៅជួបជាមួយគ្រូពេទ្យ។ ម៉្យាងវិញទៀត មាតាគួរណាស់តែទៅពិភាក្សាជាមួយគ្រូពេទ្យមុនពេលប្រើប្រាស់ថ្នាំ ព្រោះថ្នាំមួយចំនួន ផ្តល់ផលប៉ះពាល់ទៅដល់ទឹកដោះម្តាយ ដែលអាចធ្វើឲ្យមាតាខ្វះទឹកដោះសម្រាប់ទារក។
ប្រែសម្រួលដោយ ៖ លោក ណយ សីហា
ប្រភព ៖ www.kellymom.com
Share This | 6269 Views |
អត្ថប្រយោជន៍ស្លឹកកន្រ្តូបសម្រាប់អ្នកជំងឺទឹកនោមផ្អែម
ស្លឹកកន្រ្តូប ឬ ភាសាអង់គ្លេស Curry Leaf ត្រូវបានប្រជាជនខ្មែរប្រើប្រាស់ជាគ្រឿងទេសសម្រាប់សម្លផ្សេងៗ ហើយមនុស្សជាច្រើនមិនដឹងថា ស្លឹកកន្រ្តូបមានប្រយោជន៍ចំពោះសុខភាពនោះទេ ជាពិសេសសម្រាប់អ្នកជំងឺទឹកនោមផ្អែម។ ស្លឹកកន្រ្តូបអាចដើរតួជាភ្នាក់ងារយ៉ាងល្អនៅក្នុងការគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម សារធាតុផ្សេងៗនៅក្នុងស្លឹកកន្រ្តូបអាចជួយក្នុងការរក្សាកម្រិតជាតិស្ករក្នុងឈាមអោយស្ថិតនៅកម្រិតធម្មតា។ លើសពីន ...
ក្មេងក្រោមអាយុ៦ឆ្នាំគួរប្រើថ្នាំផ្ដាសាយដែរឬទេ?
វាជារឿងលំបាកដែលទ្រំាមើលឃើញកូនវេទនាដោយសារជំងឺផ្ដាសាយ និង ក្អក ប៉ុន្តែអ្នកជំនាញបាននិយាយថាកុមារអាយុក្រោម ៦ឆ្នាំ មិនគួរប្រើថ្នាំបំបាត់ផ្តាសាយនិងក្អកឡើយ ដោយសារតែវាអាចជះឥទ្ធិពលគ្រោះថ្នាក់ដល់កុមារ។ ដូច្នេះអ្វីដែលឪពុកម្តាយត្រូវធ្វើអ្វីខ្លះ? យើងបានសួរអ្នកជំនាញដើម្បីប្រាប់យើងពីរបៀបជួយទប់ស្កាត់មេរោគជាបឋម និង ធ្វើអោយមានអារម្មណ៍ប្រសើរជាងមុន។
ផែនការការបង្ការ កុមារជិត 22 លាននាក់ខកខានម ...
យ៉ាអួស្ថិតនៅក្នុងអាហារដែលល្អបំផុតសម្រាប់ទារក
យ៉ាអួ ឬ Yogurt គឺសម្បូរទៅដោយជាតិកាល់ស្យូមនិងវីតាមីន D ចាំបាច់សម្រាប់សុខភាពឆ្អឹងនិងធ្មេញ។ ទារករបស់អ្នកអាចញាំវាបាននៅអាយុ 6 ខែ។
ជំរើសដ៏ល្អគឺជ្រើសយកទឹកដោះគោយ៉ាអួណាដែលមិនបន្ថែមជាតិស្ករ។ ដូចគ្នានេះផងដែរអ្នកម្ដាយគួរជ្រើសយកយ៉ាអួ brandណាដែលអាចជួយគ្រប់គ្រងបាក់តេរីល្អនៅក្នុងបំពង់រំលាយអាហាររបស់ទារក។ សូមប្រាកដថាអ្នកជ្រើសរើសយកទឹកដោះគោជូរណាដែលទារកត្រូវការកាឡូរីពីជាតិខ្លាញ់។
គួរបញ្ជាក់ដែរថា យ៉ាអួដែលល្អគឺមានបន្ថែម រ ...