1. ទំព័រដើម
  2. សុខភាព
  3. គន្លឹះ ដើម្បីគ្រប់គ្រងភាពតានតឹង (ស្ត្រេស)
គន្លឹះ ដើម្បីគ្រប់គ្រងភាពតានតឹង (ស្ត្រេស)

ភាពតានតឹង គឺជាជំងឺផ្នែកផ្លូវអារម្មណ៍មួយ ដែលតែងតែបង្កផល់ប៉ះពាល់ដល់មនុស្សគ្រប់វ័យ ជាពិសេសវ័យជំទង់។ អ្នកដឹងហើយថា ភាពតានតឹង វាបានវាយប្រហារមកលើមនុស្សតាមរយៈផ្លូវអារម្មណ៍ ពេលខ្លះវាបានបង្កឲ្យអ្នកទទួលរងនៅការឈឺក្បាលផងដែរ។ ទោះបីជា​វាងាយនឹងកើត ប៉ុន្តែអ្នកក៏អាចធ្វើការដោះស្រាយបញ្ហាទាំងនេះបានយ៉ាងងាយ ដោយគ្រាន់តែអនុវត្តន៍តាមវិធីសាស្រ្តដូចខាងក្រោម ៖

ស្តាប់តន្ត្រី

ប្រសិនបើអ្នកកំពុងមានអារម្មណ៍គ្របដណ្តប់ដោយស្ថានភាពស្ត្រេស, សូមព្យាយាមទទួលយកការសម្រាកជាមួយនិងស្ដាប់តន្ត្រី ដើម្បីជួយបន្ធូរបន្ថយភាពតានតឹង។ ការលេងភ្លេងមានឥទ្ធិពលវិជ្ជមានលើខួរក្បាល និងរាងកាយ ព្រមទាំងអាចបន្ថយសម្ពាធឈាម និងកាត់បន្ថយអរម៉ូនមួយដែលភ្ជាប់ទៅនឹងភាពតានតឹង។

និយាយជាមួយមិត្តភក្តិ

នៅពេលដែលអ្នកមានអារម្មណ៍តានតឹង, អ្នកអាចសម្រាក ដើម្បីទូរស័ព្ទទៅមិត្តភក្តិ និងនិយាយអំពីបញ្ហារបស់អ្នក។ ទំនាក់ទំនងល្អជាមួយមិត្តភក្តិ និងមនុស្សជាទីស្រឡាញ់ គឺមានសារៈសំខាន់ ដើម្បីកាត់បន្ថយភាពតានតឹងបាន។

ការនិយាយជាមួយខ្លួនឯង

ពេលខ្លះបានហៅមិត្តភក្តិមួយ គឺមិនមែនជាជម្រើសមួយ។ ពេលខ្លះ និយាយយ៉ាងស្ងាមស្ងាត់ទៅខ្លួនឯង អាចជាអ្វីដែលល្អបំផុតក្រោយ។

ការបរិភោគត្រឹមត្រូវ

ស្ត្រេស និងរបបអាហាត្រឹមត្រូវ គឺមានទំនាក់ទំនងយ៉ាងជិតស្និទ្ធ។ ផ្លែឈើ, បន្លែ និងត្រី មានកម្រិតខ្ពស់នៃអាស៊ីតខ្លាញ់អូមេហ្គា ៣ ដែលត្រូវបានគេបង្ហាញថា វាអាចជួយកាត់បន្ថយរោគសញ្ញានៃភាពតានតឹង។

ផឹក​តែ

ញុំជាតិកាហ្វេអ៊ីនតិច អាចជួយឲ្យមានភាពស្ងប់ស្ងាត់នៅលើប្រព័ន្ធសរសៃប្រសាទ ព្រោះវាមានសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលល្អសម្រាប់សុខភាព។

ការធ្វើលំហាត់ប្រាណ

ការដើររយៈពេលខ្លីនៅជុំវិញការិយាល័យ អំឡុងពេលសម្រាកនៅក្នុងការងារមួយ អាចផ្តល់ជំនួយសង្គ្រោះបន្ទាន់ក្នុងស្ថានភាពស្ត្រេស។

ការគេងឲ្យបានគ្រប់គ្រាន់

ស្ត្រេស អាចបណ្តាលឱ្យអ្នកបាត់បង់ការគេង ព្រោះថាការគេងមិនគ្រប់គ្រាន់ គឺជាមូលហេតុសំខាន់នៃភាពតានតឹង។ គ្រូពេទ្យបានផ្ដល់អនុសាសន៍ថា មនុស្សទាំងអស់ គួតែគេងឲ្យបានប្រាំពីរ ទៅប្រាំបីម៉ោងនៅក្នុងមួយថ្ងៃ។ 

ប្រែសម្រួលដោយ ៖ លោក ណយ​ សីហា

ប្រភព​ ៖ www.shealthline.com

Share This 8991 Views
Other Health

អត្ថប្រយោជន៍ស្លឹកកន្រ្តូបសម្រាប់អ្នកជំងឺទឹកនោមផ្អែម

ស្លឹកកន្រ្តូប ឬ ភាសាអង់គ្លេស Curry Leaf ត្រូវបានប្រជាជនខ្មែរប្រើប្រាស់ជាគ្រឿងទេស​សម្រាប់សម្លផ្សេងៗ ហើយមនុស្សជាច្រើនមិនដឹងថា ស្លឹកកន្រ្តូបមានប្រយោជន៍ចំពោះសុខភាពនោះទេ ជាពិសេសសម្រាប់អ្នកជំងឺទឹកនោមផ្អែម។ ស្លឹកកន្រ្តូបអាចដើរតួជាភ្នាក់ងារយ៉ាងល្អនៅក្នុងការគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម សារធាតុផ្សេងៗនៅក្នុងស្លឹកកន្រ្តូបអាចជួយក្នុងការរក្សាកម្រិតជាតិស្ករក្នុងឈាមអោយស្ថិតនៅកម្រិតធម្មតា។ លើសពីន ...

ក្មេងក្រោមអាយុ៦ឆ្នាំគួរប្រើថ្នាំផ្ដាសាយដែរឬទេ?

វាជារឿងលំបាកដែលទ្រំាមើលឃើញកូនវេទនាដោយសារជំងឺផ្ដាសាយ និង ក្អក ប៉ុន្តែអ្នកជំនាញបាននិយាយថាកុមារអាយុក្រោម ៦ឆ្នាំ មិនគួរប្រើថ្នាំបំបាត់ផ្តាសាយនិងក្អកឡើយ ដោយសារតែវាអាចជះឥទ្ធិពលគ្រោះថ្នាក់ដល់កុមារ។ ដូច្នេះអ្វីដែលឪពុកម្តាយត្រូវធ្វើអ្វីខ្លះ? យើងបានសួរអ្នកជំនាញដើម្បីប្រាប់យើងពីរបៀបជួយទប់ស្កាត់មេរោគជាបឋម និង ធ្វើអោយមានអារម្មណ៍ប្រសើរជាងមុន។

ផែនការការបង្ការ កុមារជិត 22 លាននាក់ខកខានម ...

យ៉ាអួស្ថិតនៅក្នុងអាហារដែលល្អបំផុតសម្រាប់ទារក

យ៉ាអួ ឬ Yogurt គឺសម្បូរទៅដោយជាតិកាល់ស្យូមនិងវីតាមីន D ចាំបាច់សម្រាប់សុខភាពឆ្អឹងនិងធ្មេញ។ ទារករបស់អ្នកអាចញាំវាបាននៅអាយុ 6 ខែ។

ជំរើសដ៏ល្អគឺជ្រើសយកទឹកដោះគោយ៉ាអួណាដែលមិនបន្ថែមជាតិស្ករ។ ដូចគ្នានេះផងដែរអ្នកម្ដាយគួរជ្រើសយកយ៉ាអួ brandណាដែលអាចជួយគ្រប់គ្រងបាក់តេរីល្អនៅក្នុងបំពង់រំលាយអាហាររបស់ទារក។ សូមប្រាកដថាអ្នកជ្រើសរើសយកទឹកដោះគោជូរណាដែលទារកត្រូវការកាឡូរីពីជាតិខ្លាញ់។

គួរបញ្ជាក់ដែរថា យ៉ាអួដែលល្អគឺមានបន្ថែម រ ...