1. ទំព័រដើម
  2. សុខភាព
  3. ហេតុផលទាំង៦យ៉ាង ដែលធ្វើឲ្យទារកយំ
ហេតុផលទាំង៦យ៉ាង ដែលធ្វើឲ្យទារកយំ

ហេតុផលទាំង៦យ៉ាង ដែលធ្វើឲ្យទារកយំ

ទារកតែងតែត្រូវការអាហារ​ ភាពកក់ក្តៅ និងការលួងលោមពីម្តាយ។ នៅពេលដែលទារកយំ គឺជាសញ្ញាមួយ ដែលបង្ហាញថា ទារកកំពុងចង់បានអ្វីមួយ ឬមានបញ្ហាកើតឡើង។ ពេលខ្លះវាក៏ជារឿងលំបាកសម្រាប់មាតា ដើម្បីថែទាំ និងស្វែងយល់ពីបញ្ហារបស់ទារក។ មានហេតុផលមួយចំនួន ដែលអាចធ្វើឲ្យទារកយំ​ ៖

ឃ្លាន

ភាពអត់ឃ្លាន គឺជាផ្នែកមួយនៃមូលហេតុទូទៅបំផុត ដែលបង្កឲ្យទារកយំ។ ក្រពះរបស់ទារក គឺតូច និងមិនអាចផ្ទុកអាហារបានច្រើន ដូន្នេះហើយមាតាគួរតែផ្តល់អាហារសម្រាប់ទារកឲ្យបានញឹកញាប់។

អារម្មណ៍ចង់យំ

បើសិនជាទារក មានអាយុតិចជាង ៤ខែ, ទារកអាចនឹងយំនៅក្នុងពេលរសៀល និងពេលល្ងាច។ នេះគឺជការធម្មតារបស់ទារក ដូចនេះមាតាមិនត្រូវព្រួយបារម្ភនោះទេ។ ម៉្យាងវិញទៀត ទារកតែងតែយំ ក្រោយពេលសម្រាលរួចបានមួយសប្តាហ៍ និងចន្លោះពី ពីរខែ ទៅ ប្រាំខែ។

ធុញទ្រាន់

ទារកជាញឹកញាប់ តែងតែមានការលំបាកក្នុងការគេង។ សូមព្យាយាមយកទារកទៅបន្ទប់ស្ងាត់ មុនពេលគេង ដើម្បីជួយឲ្យទារកស្ងប់ចិត្ដ។

ត្រជាក់ពេក ឬក្តៅពេក

អ្នកអាចពិនិត្យមើល ថាតើទារកមានភាពក្តៅពេក ឬត្រជាក់ពេក ដោយគ្រាន់តែយកដៃមកស្ទៀបពោះរបស់ទារក។ ប្រសិនបើ ក្បាលពោះរបស់ទារក ក្តៅពេក មាតាគួរតែយកភួយចេញ ប៉ុន្តែប្រសិនបើក្បាលពោះរបស់ទារកត្រជាក់ មាតាត្រូវយកភួយមកគ្រប់ឲ្យទារកវិញ។ សូមរក្សាសីតុណ្ហភាពប្រហែល 18 អង្សា C ក្នុងបន្ទប់របស់​ទារក។

ការផ្លាស់ប្តូរខោទឹកនោម

ទារកអាចយំ ប្រសិនបើខោទឹកនោមសើម ឬប្រឡាក់ ប៉ុន្តែទារកខ្លះមិនយំទេ លុះត្រាតែរលាកស្បែក។ ប្រសិនបើទារកមិនចូលចិត្ត ផ្លាស់ប្តូរខោទឹកនោម វាអាចដោយសារ ខ្យល់ត្រជាក់នៅលើស្បែករបស់ទារក

អារម្មណ៍មិនល្អ

បើសិនជា ទារកមិនស្រួលខ្លួនទេ នោះទារកនឹងស្រែកយំខ្លាំងៗ។ នៅក្នុងករណីដែលទារកយំ និងបាត់យំខុសពីធម្មតា នេះអាចជាសញ្ញាមិនល្អទេ។ នៅពេលដែលទារក គ្រុនក្តៅ, ក្អួត, មានជំងឺរាគរូស, ទល់លាមក ឬពិបាកដកដង្ហើម  សូមមាតាបញ្ជូនកូនទៅមន្ទីពេទ្យជាបន្ទាន់។

ប្រែសម្រួលដោយ ៖ លោក ណយ​ សីហា

ប្រភព​ ៖ www.babycentre.co.uk

Share This 6955 Views
Other Health

អត្ថប្រយោជន៍ស្លឹកកន្រ្តូបសម្រាប់អ្នកជំងឺទឹកនោមផ្អែម

ស្លឹកកន្រ្តូប ឬ ភាសាអង់គ្លេស Curry Leaf ត្រូវបានប្រជាជនខ្មែរប្រើប្រាស់ជាគ្រឿងទេស​សម្រាប់សម្លផ្សេងៗ ហើយមនុស្សជាច្រើនមិនដឹងថា ស្លឹកកន្រ្តូបមានប្រយោជន៍ចំពោះសុខភាពនោះទេ ជាពិសេសសម្រាប់អ្នកជំងឺទឹកនោមផ្អែម។ ស្លឹកកន្រ្តូបអាចដើរតួជាភ្នាក់ងារយ៉ាងល្អនៅក្នុងការគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម សារធាតុផ្សេងៗនៅក្នុងស្លឹកកន្រ្តូបអាចជួយក្នុងការរក្សាកម្រិតជាតិស្ករក្នុងឈាមអោយស្ថិតនៅកម្រិតធម្មតា។ លើសពីន ...

ក្មេងក្រោមអាយុ៦ឆ្នាំគួរប្រើថ្នាំផ្ដាសាយដែរឬទេ?

វាជារឿងលំបាកដែលទ្រំាមើលឃើញកូនវេទនាដោយសារជំងឺផ្ដាសាយ និង ក្អក ប៉ុន្តែអ្នកជំនាញបាននិយាយថាកុមារអាយុក្រោម ៦ឆ្នាំ មិនគួរប្រើថ្នាំបំបាត់ផ្តាសាយនិងក្អកឡើយ ដោយសារតែវាអាចជះឥទ្ធិពលគ្រោះថ្នាក់ដល់កុមារ។ ដូច្នេះអ្វីដែលឪពុកម្តាយត្រូវធ្វើអ្វីខ្លះ? យើងបានសួរអ្នកជំនាញដើម្បីប្រាប់យើងពីរបៀបជួយទប់ស្កាត់មេរោគជាបឋម និង ធ្វើអោយមានអារម្មណ៍ប្រសើរជាងមុន។

ផែនការការបង្ការ កុមារជិត 22 លាននាក់ខកខានម ...

យ៉ាអួស្ថិតនៅក្នុងអាហារដែលល្អបំផុតសម្រាប់ទារក

យ៉ាអួ ឬ Yogurt គឺសម្បូរទៅដោយជាតិកាល់ស្យូមនិងវីតាមីន D ចាំបាច់សម្រាប់សុខភាពឆ្អឹងនិងធ្មេញ។ ទារករបស់អ្នកអាចញាំវាបាននៅអាយុ 6 ខែ។

ជំរើសដ៏ល្អគឺជ្រើសយកទឹកដោះគោយ៉ាអួណាដែលមិនបន្ថែមជាតិស្ករ។ ដូចគ្នានេះផងដែរអ្នកម្ដាយគួរជ្រើសយកយ៉ាអួ brandណាដែលអាចជួយគ្រប់គ្រងបាក់តេរីល្អនៅក្នុងបំពង់រំលាយអាហាររបស់ទារក។ សូមប្រាកដថាអ្នកជ្រើសរើសយកទឹកដោះគោជូរណាដែលទារកត្រូវការកាឡូរីពីជាតិខ្លាញ់។

គួរបញ្ជាក់ដែរថា យ៉ាអួដែលល្អគឺមានបន្ថែម រ ...