វិធីសាស្រ្តងាយៗ និងសាមញ្ញ សម្រាប់បំបាត់ការឈឺបំពង់កបានឆាប់រហ័ស
ការឈឺបំពង់ក និងផ្តាសាយ ងាយឆ្លងបំផុតពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត។ ការឈឺបំពង់ក អាចកើតឡើងបានគ្រប់ពេលវេលា នៅពេលដែលអ្នកមានជំងឺផ្តាសាយ។ ទោះបីជាការឈឺបំពង់ក មិនមែនជាការគំរាមកំហែងដល់ជីវិត ប៉ុន្តែវាអាចធ្វើឲ្យអ្នកឈឺចាប់បាន។
ឱសថធម្មជាតិប្រាំមួយយ៉ាង អាចជួយកម្ចាត់ការឈឺបំពង់កបានឆាប់រហ័ស ៖
ផឹកទឹកអោយបានច្រើន
ទឹក មានផ្ទុកនៅវីតាមីន C ដែលអាចជួយរក្សាសំណើមនៅក្នុងបំពង់ក ឲ្យជៀសផុតពីការរលាក។ មិនតែប៉ុណ្ណោះនោះទេ វាជួយរក្សាជាតិទឹកក្នុងខ្លួនគ្រប់គ្រាន់ ដើម្បីប្រយុទ្ធប្រឆាំងនឹងការឆ្លងមេរោគផ្សេងទៀត។
ទទួលវីតាមីន C គ្រប់គ្រាន់
អ្នកគួរតែព្យាយាមទទួលវីតាមីន C ឲ្យបានច្រើន ដូចដែលអ្នកអាចធ្វើបាន។ វីតាមីន C អាចប្រព័ន្ធភាពស៊ាំរបស់អ្នក ដើម្បីជួយសម្លាប់មេរោគ និងការឆ្លងមេរោគ។
ទឹកអំបិល
អ្នកគ្រាន់តែលាយទឹកក្តៅ ជាមួយអំបិលមួយស្លាបព្រា បន្ទាប់កូរឲ្យវារលាយចូលគ្នា រួចយកមកខ្ពុរមាត់ជាការស្រេច។
ប្រើប្រាស់ថ្នាំ
ថ្នាំ មានប្រសិទ្ធិភាពខ្លាំងណាស់ក្នុងការជួយកម្ចាត់នៃការឈឺក និងឈឺចាប់។
ខ្ពុរមាត់ជាមួយម្ទេស
នេះ គឺជាឱសថបុរាណអស្ចារ្យជាច្រើនសម្រាប់ការឈឺបំពង់ក និងត្រូវបានបង្ហាញឱ្យឃើញថា វាមានប្រសិទ្ធិភាពបំផុត។
ផឹកទឹកឃ្មុំ លាយជាមួយទឹកក្រូចឆ្មា
ទឹកឃ្មុំ និងទឹកក្រូចឆ្មា គឺជាវិធីសាស្រ្តមួយ ដែលមានប្រសិទ្ធិភាពសម្រាប់ការព្យាបាលការឈឺបំពង់ក។ អ្នកគ្រាន់តែលាយទឹកឃ្មុំ ១ ឬ២ស្លាបព្រា និងទឹកក្រូចឆ្មា ជាមួយទឹកក្តៅតែប៉ុន្នោះ។
ប្រែសម្រួលដោយ ៖ លោក ណយ សីហា
ប្រភព ៖ www.myhealthtips.in
Share This | 7586 Views |
អត្ថប្រយោជន៍ស្លឹកកន្រ្តូបសម្រាប់អ្នកជំងឺទឹកនោមផ្អែម
ស្លឹកកន្រ្តូប ឬ ភាសាអង់គ្លេស Curry Leaf ត្រូវបានប្រជាជនខ្មែរប្រើប្រាស់ជាគ្រឿងទេសសម្រាប់សម្លផ្សេងៗ ហើយមនុស្សជាច្រើនមិនដឹងថា ស្លឹកកន្រ្តូបមានប្រយោជន៍ចំពោះសុខភាពនោះទេ ជាពិសេសសម្រាប់អ្នកជំងឺទឹកនោមផ្អែម។ ស្លឹកកន្រ្តូបអាចដើរតួជាភ្នាក់ងារយ៉ាងល្អនៅក្នុងការគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម សារធាតុផ្សេងៗនៅក្នុងស្លឹកកន្រ្តូបអាចជួយក្នុងការរក្សាកម្រិតជាតិស្ករក្នុងឈាមអោយស្ថិតនៅកម្រិតធម្មតា។ លើសពីន ...
ក្មេងក្រោមអាយុ៦ឆ្នាំគួរប្រើថ្នាំផ្ដាសាយដែរឬទេ?
វាជារឿងលំបាកដែលទ្រំាមើលឃើញកូនវេទនាដោយសារជំងឺផ្ដាសាយ និង ក្អក ប៉ុន្តែអ្នកជំនាញបាននិយាយថាកុមារអាយុក្រោម ៦ឆ្នាំ មិនគួរប្រើថ្នាំបំបាត់ផ្តាសាយនិងក្អកឡើយ ដោយសារតែវាអាចជះឥទ្ធិពលគ្រោះថ្នាក់ដល់កុមារ។ ដូច្នេះអ្វីដែលឪពុកម្តាយត្រូវធ្វើអ្វីខ្លះ? យើងបានសួរអ្នកជំនាញដើម្បីប្រាប់យើងពីរបៀបជួយទប់ស្កាត់មេរោគជាបឋម និង ធ្វើអោយមានអារម្មណ៍ប្រសើរជាងមុន។
ផែនការការបង្ការ កុមារជិត 22 លាននាក់ខកខានម ...
យ៉ាអួស្ថិតនៅក្នុងអាហារដែលល្អបំផុតសម្រាប់ទារក
យ៉ាអួ ឬ Yogurt គឺសម្បូរទៅដោយជាតិកាល់ស្យូមនិងវីតាមីន D ចាំបាច់សម្រាប់សុខភាពឆ្អឹងនិងធ្មេញ។ ទារករបស់អ្នកអាចញាំវាបាននៅអាយុ 6 ខែ។
ជំរើសដ៏ល្អគឺជ្រើសយកទឹកដោះគោយ៉ាអួណាដែលមិនបន្ថែមជាតិស្ករ។ ដូចគ្នានេះផងដែរអ្នកម្ដាយគួរជ្រើសយកយ៉ាអួ brandណាដែលអាចជួយគ្រប់គ្រងបាក់តេរីល្អនៅក្នុងបំពង់រំលាយអាហាររបស់ទារក។ សូមប្រាកដថាអ្នកជ្រើសរើសយកទឹកដោះគោជូរណាដែលទារកត្រូវការកាឡូរីពីជាតិខ្លាញ់។
គួរបញ្ជាក់ដែរថា យ៉ាអួដែលល្អគឺមានបន្ថែម រ ...