មជ្ឈមណ្ឌលសុខាភិបាលនៃសាកលវិទ្យាល័យ Maryland បានបង្ហាញថា ខ្ញីត្រូវបានប្រើប្រាស់ជាឱសថអស់រយៈរាប់ពាន់ឆ្នាំណាស់មកហើយ ដើម្បីព្យាបាលជំងឺមួយចំនួនដូចជាការចង់ក្អួត, ឈឺក្បាល, ជំងឺផ្លូវអារម្មណ៍, រោគសញ្ញាផ្តាសាយ និង ក្អក។
ខ្ញី
ខ្ញី គឺប្រភេទរុក្ខជាតិ ដែលមានមើមនៅក្នុងក្រោមដី។ មនុស្សជាច្រើន បានយកវាមិនចំអិនធ្វើម្ហូប លើសពីនេះទៀត គេក៏បានប្រើប្រាស់ឱសថផងដែរ។ ខ្ញីគឺជាអាហារមួយ ដែលពេញនិយមប្រើយ៉ាងទូលំទូលាយនៅក្នុងម្ហូបអាស៊ី។ ដោយយោងទៅតាមវិទ្យាស្ថានជាតិសុខភាព បានលើកឡើងថា ខ្ញី មានប្រសិទ្ធិភាពក្នុងការកាត់បន្ថយការក្អួតចង្អោ និងការរលាក។
ប្រើខ្ញីសម្រាប់ព្យាបាលក្អក
ខ្ញីត្រូវបានគេប្រើប្រាស់សម្រាប់ព្យាបាលការឈឺបំពង់ក និងកាត់បន្ថយការក្អក ដែលបង្កឡើងពីជំងឺផ្តាសាយបាន។ ម្យ៉ាងវិញទៀត មជ្ឈមណ្ឌលវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យរដ្ឋ Maryland បានកត់ត្រាថា ខ្ញី គឺជារូបមន្តបែបធម្មជាតិមួយ សម្រាប់ព្យាបាលការក្អក ។
របៀបធ្វើ ឬរូបមន្ត
ខ្ញីអាចរួមបញ្ចូលគ្នាជាមួយទឹកក្តៅ, ក្រូចឆ្មា និងទឹកឃ្មុំ ដើម្បីធ្វើឱ្យកាន់តែមានប្រសិទ្ធិភាពខ្ពស់សម្រាប់ព្យាបាលក្អក និងការឈឺក។ រូបមន្តធ្វើ ៖ អ្នកត្រូវយកទឹកមួយ ពែង បន្ទាប់មកដាក់ទឹកខ្ញី និងទឹកក្រូចឆ្មា ប្រមាណ១/៨ នៃស្លាបព្រា ហើយកវាដាំឲ្យពុះ រូចដាក់ទឹកឃ្មុំ១ស្លាបព្រាបន្ថែមទៀតជាការស្រេច។
ដំណើរការរបស់ខ្ញី
ឱសថខ្ញីមាន សារធាតុប្រឆាំងអុកស៊ីតកម្ម និងជ័រទឹក។ ជ័រទឹកនៅក្នុងខ្ញីមានសមត្ថ អាចបំបាត់ និងបង្ក្រាបការក្អក។ សមាសធាតុដែលមាននៅក្នុងខ្ញី គឺមានគុណភាពខ្ពស់នៅក្នុងការបំបាត់ក្អក។
ប្រែសម្រួលដោយ ៖ លោក ណយ សីហា
ប្រភព ៖ www.livestrong.com
Share This | 7393 Views |
អត្ថប្រយោជន៍ស្លឹកកន្រ្តូបសម្រាប់អ្នកជំងឺទឹកនោមផ្អែម
ស្លឹកកន្រ្តូប ឬ ភាសាអង់គ្លេស Curry Leaf ត្រូវបានប្រជាជនខ្មែរប្រើប្រាស់ជាគ្រឿងទេសសម្រាប់សម្លផ្សេងៗ ហើយមនុស្សជាច្រើនមិនដឹងថា ស្លឹកកន្រ្តូបមានប្រយោជន៍ចំពោះសុខភាពនោះទេ ជាពិសេសសម្រាប់អ្នកជំងឺទឹកនោមផ្អែម។ ស្លឹកកន្រ្តូបអាចដើរតួជាភ្នាក់ងារយ៉ាងល្អនៅក្នុងការគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម សារធាតុផ្សេងៗនៅក្នុងស្លឹកកន្រ្តូបអាចជួយក្នុងការរក្សាកម្រិតជាតិស្ករក្នុងឈាមអោយស្ថិតនៅកម្រិតធម្មតា។ លើសពីន ...
ក្មេងក្រោមអាយុ៦ឆ្នាំគួរប្រើថ្នាំផ្ដាសាយដែរឬទេ?
វាជារឿងលំបាកដែលទ្រំាមើលឃើញកូនវេទនាដោយសារជំងឺផ្ដាសាយ និង ក្អក ប៉ុន្តែអ្នកជំនាញបាននិយាយថាកុមារអាយុក្រោម ៦ឆ្នាំ មិនគួរប្រើថ្នាំបំបាត់ផ្តាសាយនិងក្អកឡើយ ដោយសារតែវាអាចជះឥទ្ធិពលគ្រោះថ្នាក់ដល់កុមារ។ ដូច្នេះអ្វីដែលឪពុកម្តាយត្រូវធ្វើអ្វីខ្លះ? យើងបានសួរអ្នកជំនាញដើម្បីប្រាប់យើងពីរបៀបជួយទប់ស្កាត់មេរោគជាបឋម និង ធ្វើអោយមានអារម្មណ៍ប្រសើរជាងមុន។
ផែនការការបង្ការ កុមារជិត 22 លាននាក់ខកខានម ...
យ៉ាអួស្ថិតនៅក្នុងអាហារដែលល្អបំផុតសម្រាប់ទារក
យ៉ាអួ ឬ Yogurt គឺសម្បូរទៅដោយជាតិកាល់ស្យូមនិងវីតាមីន D ចាំបាច់សម្រាប់សុខភាពឆ្អឹងនិងធ្មេញ។ ទារករបស់អ្នកអាចញាំវាបាននៅអាយុ 6 ខែ។
ជំរើសដ៏ល្អគឺជ្រើសយកទឹកដោះគោយ៉ាអួណាដែលមិនបន្ថែមជាតិស្ករ។ ដូចគ្នានេះផងដែរអ្នកម្ដាយគួរជ្រើសយកយ៉ាអួ brandណាដែលអាចជួយគ្រប់គ្រងបាក់តេរីល្អនៅក្នុងបំពង់រំលាយអាហាររបស់ទារក។ សូមប្រាកដថាអ្នកជ្រើសរើសយកទឹកដោះគោជូរណាដែលទារកត្រូវការកាឡូរីពីជាតិខ្លាញ់។
គួរបញ្ជាក់ដែរថា យ៉ាអួដែលល្អគឺមានបន្ថែម រ ...