តើអាហារប្រភេទណា ដែលផ្តល់ផលល្អ និងផលអាក្រក់ សម្រាប់អ្នកកើតជំងឺទឹកនោមផ្អែមប្រភេទ២?
ការទទួលទានរបបអាហារត្រឹមត្រូវ អាចជួយរក្សាតុល្យភាពជាតិស្ករក្នុងឈាមបានល្អ។ អ្នកមានជំងឺផ្អែមមិនត្រូវបរិភោគអាហារ តាមតែចិត្តរបស់ខ្លួនទេ ដោយស្វែងយល់ពីប្រភេទអាហារណា ដែលផ្តល់ផលលល្អ និងមិនប៉ះពាល់ដល់សុខភាព។ របបអាហារល្អបំផុត សម្រាប់អ្នកជំងឺទឹកនោមផ្អែម គឺអាហារ ដែលមានតុល្យភាពល្អ និងរួមបញ្ចូលទាំងកាបូអ៊ីដ្រាត និងប្រូតេអ៊ីន ដើម្បីជួយរក្សាកម្រិតជាតិស្ករក្នុងឈាម និងកាត់បន្ថយនៅជំងឺទឹកនោមផ្អែម។
មូលដ្ឋានគ្រឹះនៃរបបអាហារ សម្រាប់អ្នកមានជំងឺទឹកនោមផ្អែមប្រភេទ២
ដើម្បីទទួលបានសុខភាពល្អ អ្នកគួរតែស្វែងយល់ឲ្យបានច្បាស់អំពីប្រភេទអាហារណា ដែលប៉ះពាល់ដល់ជាតិស្ករក្នុងឈាមរបស់អ្នក។ កាបូអ៊ីដ្រាត ត្រូវបានរកឃើញនៅក្នុងគ្រាប់ធញ្ញជាតិ, នំបុ័ង, pasta, ទឹកដោះគោ, បង្អែម, ផ្លែឈើ និងម្សៅ អាចបញ្ចុះជាតិស្ករនៅក្នុងឈាមលឿនជាងប្រភេទអាហារដ៏ទៃទៀត។ ប្រូតេអ៊ីន និងខ្លាញ់ មិនប៉ះពាល់ជាតិស្ករក្នុងឈាមទេ, ប៉ុន្តែអ្នកគួរតែប្រើប្រាស់វានៅក្នុងកម្រិតមធ្យម។
ជម្រើសនៃប្រភេទអាហារ ដែលផ្តល់ផលល្អ និងផលអាក្រក់សម្រាប់អ្នកកើតជំងឺទឹកនោមផ្អែម
នៅខាងក្រោមនេះ គឺជាការជ្រើសរើសតាមក្រុមអាហារប្រភេទនីមួយៗ ៖
ប្រូតេអ៊ីន
- ជម្រើសល្អបំផុត: សមាគមផ្នែកជំងឺទឹកនោមផ្អែមរបស់អាមេរិក (ADA) បាននិយាយថា ត្រីមានប្រូតេអ៊ីនទាប។ អ្នកគួរតែបរិភោគត្រីឲ្យបានចំនួន ២ ទៅ ៣ដងក្នុង១សប្តាហ៍ ដូចជា ត្រីសាល់ម៉ុនមានផលប្រយោជន៍បន្ថែមសម្រាប់បេះដូង។ ម៉្យាងវិញទៀត ប្រូតេអ៊ីន នៅក្នុងគ្រាប់សណ្តែក ក៏ផ្តល់ផលល្អសម្រាប់សុខភាពដែរ។
- ជម្រើសអាក្រក់បំផុត: សម្រាប់ប្រភេទសាច់ ដែលគេកែច្នៃរួច ដូចជាប្រហិត វាមានបរិមាណជាតិខ្លាញ់ខ្ពស់ ដែលអាចបង្កើនហានិភ័យនៃសម្ពាធឈាមខ្ពស់។ ការគាំងបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាល តែងតែកើតឡើងនៅពេលដែលអ្នកមានជំងឺទឹកនោមផ្អែម ដូច្នេះការរក្សាសម្ពាធឈាម គឺមានសារៈសំខាន់។
គ្រាប់ធញ្ញជាតិ
- ជម្រើសល្អបំផុត: ធញ្ញជាតិ មានជាតិសរសៃ ដែលមានប្រយោជន៍សម្រាប់ប្រព័ន្ធរំលាយអាហារបានល្អ។ គ្រាប់ធញ្ញជាតិ មានផ្ទុកវីតាមីន, សារធាតុរ៉ែ និងសារធាតុគីមីរុក្ខជាតិ ដែលអាចជួយឲ្យអ្នកមានសុខភាពល្អ។
- ជម្រើសអាក្រក់បំផុត: ម្សៅ ដែលធ្វើចេញពីគ្រាប់ធញ្ញជាតិ (នំបុ័ង) គួរជៀសវាង។
ទឹកដោះគោ
- ជម្រើសល្អបំផុត: ត្រឹមតែ ៦ ទៅ ៨ ក្រាមនៃកាបូអ៊ីដ្រាតក្នុងទឹកដោះគោជូរ អាចជួយឲ្យអ្នកមានសុខភាពល្អ។
- ជម្រើសអាក្រក់បំផុត: ជៀសវាងពីផលិតផលទឹកដោះគោ ដែលមានជាតិខ្លាញ់។
បន្លែ
- ជម្រើសល្អបំផុត: ស្លឹកបៃតង, ខាត់ណា និងការ៉ុត មានកាបូអ៊ីដ្រាតទាប និងជាតិសរសៃខ្ពស់។
- ជម្រើសអាក្រក់បំផុត: បន្លែម្សៅដូចជាពោត និងដំឡូង មានជាតិស្ករខ្ពស់។
ផ្លែឈើ
- ជម្រើសល្អបំផុត: ជាផ្លែឈើស្រស់ អាចប្រឆាំងអុកស៊ីតកម្ម។
- ជម្រើសអាក្រក់បំផុត: ជៀសវាងទឹកផ្លែឈើ ព្រោះវាមានជាតិស្ករខ្ពស់។
ប្រែសម្រួលដោយ ៖ លោក ណយ សីហា
ប្រភព ៖ www.everydayhealth.com
Share This | 8373 Views |
អត្ថប្រយោជន៍ស្លឹកកន្រ្តូបសម្រាប់អ្នកជំងឺទឹកនោមផ្អែម
ស្លឹកកន្រ្តូប ឬ ភាសាអង់គ្លេស Curry Leaf ត្រូវបានប្រជាជនខ្មែរប្រើប្រាស់ជាគ្រឿងទេសសម្រាប់សម្លផ្សេងៗ ហើយមនុស្សជាច្រើនមិនដឹងថា ស្លឹកកន្រ្តូបមានប្រយោជន៍ចំពោះសុខភាពនោះទេ ជាពិសេសសម្រាប់អ្នកជំងឺទឹកនោមផ្អែម។ ស្លឹកកន្រ្តូបអាចដើរតួជាភ្នាក់ងារយ៉ាងល្អនៅក្នុងការគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម សារធាតុផ្សេងៗនៅក្នុងស្លឹកកន្រ្តូបអាចជួយក្នុងការរក្សាកម្រិតជាតិស្ករក្នុងឈាមអោយស្ថិតនៅកម្រិតធម្មតា។ លើសពីន ...
ក្មេងក្រោមអាយុ៦ឆ្នាំគួរប្រើថ្នាំផ្ដាសាយដែរឬទេ?
វាជារឿងលំបាកដែលទ្រំាមើលឃើញកូនវេទនាដោយសារជំងឺផ្ដាសាយ និង ក្អក ប៉ុន្តែអ្នកជំនាញបាននិយាយថាកុមារអាយុក្រោម ៦ឆ្នាំ មិនគួរប្រើថ្នាំបំបាត់ផ្តាសាយនិងក្អកឡើយ ដោយសារតែវាអាចជះឥទ្ធិពលគ្រោះថ្នាក់ដល់កុមារ។ ដូច្នេះអ្វីដែលឪពុកម្តាយត្រូវធ្វើអ្វីខ្លះ? យើងបានសួរអ្នកជំនាញដើម្បីប្រាប់យើងពីរបៀបជួយទប់ស្កាត់មេរោគជាបឋម និង ធ្វើអោយមានអារម្មណ៍ប្រសើរជាងមុន។
ផែនការការបង្ការ កុមារជិត 22 លាននាក់ខកខានម ...
យ៉ាអួស្ថិតនៅក្នុងអាហារដែលល្អបំផុតសម្រាប់ទារក
យ៉ាអួ ឬ Yogurt គឺសម្បូរទៅដោយជាតិកាល់ស្យូមនិងវីតាមីន D ចាំបាច់សម្រាប់សុខភាពឆ្អឹងនិងធ្មេញ។ ទារករបស់អ្នកអាចញាំវាបាននៅអាយុ 6 ខែ។
ជំរើសដ៏ល្អគឺជ្រើសយកទឹកដោះគោយ៉ាអួណាដែលមិនបន្ថែមជាតិស្ករ។ ដូចគ្នានេះផងដែរអ្នកម្ដាយគួរជ្រើសយកយ៉ាអួ brandណាដែលអាចជួយគ្រប់គ្រងបាក់តេរីល្អនៅក្នុងបំពង់រំលាយអាហាររបស់ទារក។ សូមប្រាកដថាអ្នកជ្រើសរើសយកទឹកដោះគោជូរណាដែលទារកត្រូវការកាឡូរីពីជាតិខ្លាញ់។
គួរបញ្ជាក់ដែរថា យ៉ាអួដែលល្អគឺមានបន្ថែម រ ...