ផ្លែម្នាស់ មិនត្រឹមតែជាផ្លែឈើដែលមានឱរសជាតិឆ្ងាញ់នោះទេ តែវាថែមទាំងផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនសម្រាប់សុខភាពថែមទៀតផង។ លើសពីនេះទៅទៀត វាអាចជួយអ្នក ដើម្បីព្យាបាលការឈឺបំពង់ក និងក្អកបានយ៉ាងមានប្រសិទ្ធិភាពខ្ពស់ផងដែរ។ ប្រសិនបើអ្នកកំពុងសម្លឹងមើលឱសថធម្មជាតិ សូមកុំមើលរំលងផ្លែម្នាស់សម្រាប់បំបាត់ការឈឺបំពង់ក។
ទឹកម្នាស់សម្រាប់ព្យាបាលក្អក
ផ្លែម្នាស់ គឺសម្បូរទៅដោយសារធាតុ Bromelain និងអង់ហ្ស៊ីម ដែលមានលក្ខណៈសម្បត្តិប្រយុទ្ធប្រឆាំងនឹងការរលាក, ការឆ្លងមេរោគ, និងបំផ្លាញបាក់តេរី។ វាអាចជួយក្នុងការកាត់បន្ថយការរលាកនៅខាងក្រោយនៃអណ្តាត និងនៅក្នុងប្រអប់សំឡេង។ ព្រមទាំងជួយសម្រួលទៅដល់ផូវដង្ហើម ដើម្បីកុំឲ្យប៉ះពល់ពីការរលាក។ អង់ហ្ស៊ីម មានឥទ្ធិពលខ្លាំង សម្រាប់ព្យាបាលការហើមច្រមុះ និងការរលាក ដែលបង្កឡើងដោយការវះកាត់ ឬការរងរបួស។
ផ្លែម្នាស់ មានលក្ខណៈសម្បត្តិប្រឆាំងនឹងវីរុស និងបាក់តេរី។ វាជួយធ្វើការព្យាបាលក្អក ដោយជួយសម្រួលផ្លូវដង្ហើមរបស់អ្នកបានយ៉ាងល្អ។ ផ្លែឈើនេះ គឺជាប្រភពនៃវីតាមីន C ដែលជួយក្នុងការបង្កើនប្រព័ន្ធការពាររាងកាយរបស់អ្នក។
ទឹកម្នាស់សម្រាប់ព្យាបាលការឈឺក
ទឹកម្នាស់ គឺមានប្រសិទ្ធិភាពខ្ពស់ក្នុងការជួយរាងកាយបណ្តេញរំអិល និងផ្តល់ជំនួយសម្រាប់ការឈឺបំពង់ក។ សំនើក្រាស់ ដែលជាប់នឹងរន្ធសួត អាចបង្កឱ្យមានការឆ្លងមេរោគ ដូចជាការឈឺចាប់គ្មានទីបញ្ចប់, ការក្អក និងកណ្តាស់។ ក្នុងការសិក្សាថ្មីមួយ, វាត្រូវបានរកឃើញថាទឹកម្នាស់ អាចលាយជាមួយទឹកឃ្មុំ និងអំបិល អាចជួយក្នុងការរំលាយជាតិរំអិលនៅក្នុងសួតរបស់អ្នកបាន។
ប្រែសម្រួលដោយ ៖ លោក ណយ សីហា
ប្រភព ៖ www.stylecraze.com
Share This | 9335 Views |
អត្ថប្រយោជន៍ស្លឹកកន្រ្តូបសម្រាប់អ្នកជំងឺទឹកនោមផ្អែម
ស្លឹកកន្រ្តូប ឬ ភាសាអង់គ្លេស Curry Leaf ត្រូវបានប្រជាជនខ្មែរប្រើប្រាស់ជាគ្រឿងទេសសម្រាប់សម្លផ្សេងៗ ហើយមនុស្សជាច្រើនមិនដឹងថា ស្លឹកកន្រ្តូបមានប្រយោជន៍ចំពោះសុខភាពនោះទេ ជាពិសេសសម្រាប់អ្នកជំងឺទឹកនោមផ្អែម។ ស្លឹកកន្រ្តូបអាចដើរតួជាភ្នាក់ងារយ៉ាងល្អនៅក្នុងការគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម សារធាតុផ្សេងៗនៅក្នុងស្លឹកកន្រ្តូបអាចជួយក្នុងការរក្សាកម្រិតជាតិស្ករក្នុងឈាមអោយស្ថិតនៅកម្រិតធម្មតា។ លើសពីន ...
ក្មេងក្រោមអាយុ៦ឆ្នាំគួរប្រើថ្នាំផ្ដាសាយដែរឬទេ?
វាជារឿងលំបាកដែលទ្រំាមើលឃើញកូនវេទនាដោយសារជំងឺផ្ដាសាយ និង ក្អក ប៉ុន្តែអ្នកជំនាញបាននិយាយថាកុមារអាយុក្រោម ៦ឆ្នាំ មិនគួរប្រើថ្នាំបំបាត់ផ្តាសាយនិងក្អកឡើយ ដោយសារតែវាអាចជះឥទ្ធិពលគ្រោះថ្នាក់ដល់កុមារ។ ដូច្នេះអ្វីដែលឪពុកម្តាយត្រូវធ្វើអ្វីខ្លះ? យើងបានសួរអ្នកជំនាញដើម្បីប្រាប់យើងពីរបៀបជួយទប់ស្កាត់មេរោគជាបឋម និង ធ្វើអោយមានអារម្មណ៍ប្រសើរជាងមុន។
ផែនការការបង្ការ កុមារជិត 22 លាននាក់ខកខានម ...
យ៉ាអួស្ថិតនៅក្នុងអាហារដែលល្អបំផុតសម្រាប់ទារក
យ៉ាអួ ឬ Yogurt គឺសម្បូរទៅដោយជាតិកាល់ស្យូមនិងវីតាមីន D ចាំបាច់សម្រាប់សុខភាពឆ្អឹងនិងធ្មេញ។ ទារករបស់អ្នកអាចញាំវាបាននៅអាយុ 6 ខែ។
ជំរើសដ៏ល្អគឺជ្រើសយកទឹកដោះគោយ៉ាអួណាដែលមិនបន្ថែមជាតិស្ករ។ ដូចគ្នានេះផងដែរអ្នកម្ដាយគួរជ្រើសយកយ៉ាអួ brandណាដែលអាចជួយគ្រប់គ្រងបាក់តេរីល្អនៅក្នុងបំពង់រំលាយអាហាររបស់ទារក។ សូមប្រាកដថាអ្នកជ្រើសរើសយកទឹកដោះគោជូរណាដែលទារកត្រូវការកាឡូរីពីជាតិខ្លាញ់។
គួរបញ្ជាក់ដែរថា យ៉ាអួដែលល្អគឺមានបន្ថែម រ ...