អាហារទាំង ១០ប្រភេទ ដែលជួយអភិវឌ្ឍខួរក្បាលរបស់កុមារ
នៅដំណាក់កាលនៃការលូតលាស់របស់កុមារ របបអាហារពិតជាមានសារៈសំខាន់ខ្លាំងណាស់ ព្រោះវាវាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចិញ្ចឹមបីបាច់ ដូច្នេះអ្នកប្រាកដថាអ្នកបានផ្តល់ឱ្យគាត់បានល្អបំផុតដែលកុមារត្រូវការ។ នៅខាងក្រោមនេះ គឺជាប្រភេទអាហារទាំង១០យ៉ាង ដែលជួយអភិវឌ្ឍខួរក្បាលរបស់កុមារ ៖
បន្លែបៃតង:
បន្លែស្លឹកបៃតងដូចស្ពៃបៃតង និងស្ពៃក្តោបគឺសំបូរទៅដោយជាតិអាស៊ីត និងវីតាមីនដែលត្រូវបានភ្ជាប់ទៅនឹងការលូតលាស់ខួរក្បាលបានល្អ។
ទឹកដោះគោយ៉ាអួ:
ទឹកដោះគោយ៉ាអួ គឺជាប្រភពនៃវីតាមីន B និងប្រូតេអ៊ីន ដែលមានមុខងារបង្កើនជាលិកាខួរក្បាល។
ស៊ុត:
ស៊ុត គឺជាប្រភព ដែលសម្បូរទៅដោយប្រូតេអុីន និងសារធាតុចិញ្ចឹម ដែលចាំបាច់សម្រាប់អភិវឌ្ឍខួរក្បាលរបស់ទារក។
ត្រី:
ត្រី ត្រូវបានចាត់ទុកជាអាហារដែលល្អបំផុតសម្រាប់អភិវឌ្ឍខួរក្បាលកុមារដូចជា ត្រីសាម៉ុង សាឌីន និងធូណា ព្រោះវាជាប្រភពនៃវីតាមីន D និងអាស៊ីតខ្លាញ់អូមេហ្គា ៣។
សណ្តែក
ការទទួលទានសណ្តែក ត្រូវគេជឿថាអាចបង្កើនការចងចាំ និងបង្ការជំងឺភ្លេចភ្លាំងច្រើន។
ផ្លែឈើ ប៊ើរី
ផ្លែឈើ ប៊ើរី ជួយទប់ស្កាត់ការខូចខាតរ៉ាឌីកាល់សេរីទៅកាន់ខួរក្បាល និងរក្សាការចងចាំកូនរបស់អ្នកបានល្អ។ វាផ្តល់នូវរាងកាយនៅវីតាមីន C ដែលធ្វើអោយប្រសើរឡើងនូវមុខងារប្រព័ន្ធភាពស៊ាំ។
គ្រាប់ធញ្ញជាតិ
គ្រាប់ធញ្ញជាតិ គឺសម្បូរទៅដោយអាស៊ីតប្រូតេអ៊ីន និងខ្លាញ់សំខាន់ សម្រាប់រក្សាប្រព័ន្ធសរសៃប្រសាទកូនរបស់អ្នកមានសុខភាពល្អ ហើយដំណើរការល្អប្រសើរជាងមុន។
ម្សៅអាវ័ន (ម្សៅដែលធ្វើពីស្រូវអូក)
ម្សៅអាវ័ន គឺជាជម្រើសអាហារពេលព្រឹកដ៏ល្អសម្រាប់កូនរបស់អ្នកផងដែរ ព្រោះវាសម្បូរជាតិសរសៃ ដើម្បីរក្សាសរសៃឈាមបេះដូង និងខួរក្បាលច្បាស់លាស់។
ផ្លែប៉ោម
ផ្លែប៉ោម មានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មចាំបាច់ណាស់ ដែលប្រយុទ្ធប្រឆាំងនឹងការថយចុះការចងចាំរបស់កុមារ។
មៀ:
រមៀត មានសារជាតិ curcumin សម្រាប់ជួយដល់មុខងាររបស់ខួរក្បាល និងប្រយុទ្ធប្រឆាំងការរលាកនៃជាលិកាខួរក្បាល ព្រមទាំងធ្វើឱ្យកុមារកាន់តែរឹងមាំ និងធន់ទៅនឹងជំងឺ។
ប្រែសម្រួលដោយ ៖ លោក ណយ សីហា
ប្រភព ៖ www.momjunction.com
Share This | 12215 Views |
អត្ថប្រយោជន៍ស្លឹកកន្រ្តូបសម្រាប់អ្នកជំងឺទឹកនោមផ្អែម
ស្លឹកកន្រ្តូប ឬ ភាសាអង់គ្លេស Curry Leaf ត្រូវបានប្រជាជនខ្មែរប្រើប្រាស់ជាគ្រឿងទេសសម្រាប់សម្លផ្សេងៗ ហើយមនុស្សជាច្រើនមិនដឹងថា ស្លឹកកន្រ្តូបមានប្រយោជន៍ចំពោះសុខភាពនោះទេ ជាពិសេសសម្រាប់អ្នកជំងឺទឹកនោមផ្អែម។ ស្លឹកកន្រ្តូបអាចដើរតួជាភ្នាក់ងារយ៉ាងល្អនៅក្នុងការគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម សារធាតុផ្សេងៗនៅក្នុងស្លឹកកន្រ្តូបអាចជួយក្នុងការរក្សាកម្រិតជាតិស្ករក្នុងឈាមអោយស្ថិតនៅកម្រិតធម្មតា។ លើសពីន ...
ក្មេងក្រោមអាយុ៦ឆ្នាំគួរប្រើថ្នាំផ្ដាសាយដែរឬទេ?
វាជារឿងលំបាកដែលទ្រំាមើលឃើញកូនវេទនាដោយសារជំងឺផ្ដាសាយ និង ក្អក ប៉ុន្តែអ្នកជំនាញបាននិយាយថាកុមារអាយុក្រោម ៦ឆ្នាំ មិនគួរប្រើថ្នាំបំបាត់ផ្តាសាយនិងក្អកឡើយ ដោយសារតែវាអាចជះឥទ្ធិពលគ្រោះថ្នាក់ដល់កុមារ។ ដូច្នេះអ្វីដែលឪពុកម្តាយត្រូវធ្វើអ្វីខ្លះ? យើងបានសួរអ្នកជំនាញដើម្បីប្រាប់យើងពីរបៀបជួយទប់ស្កាត់មេរោគជាបឋម និង ធ្វើអោយមានអារម្មណ៍ប្រសើរជាងមុន។
ផែនការការបង្ការ កុមារជិត 22 លាននាក់ខកខានម ...
យ៉ាអួស្ថិតនៅក្នុងអាហារដែលល្អបំផុតសម្រាប់ទារក
យ៉ាអួ ឬ Yogurt គឺសម្បូរទៅដោយជាតិកាល់ស្យូមនិងវីតាមីន D ចាំបាច់សម្រាប់សុខភាពឆ្អឹងនិងធ្មេញ។ ទារករបស់អ្នកអាចញាំវាបាននៅអាយុ 6 ខែ។
ជំរើសដ៏ល្អគឺជ្រើសយកទឹកដោះគោយ៉ាអួណាដែលមិនបន្ថែមជាតិស្ករ។ ដូចគ្នានេះផងដែរអ្នកម្ដាយគួរជ្រើសយកយ៉ាអួ brandណាដែលអាចជួយគ្រប់គ្រងបាក់តេរីល្អនៅក្នុងបំពង់រំលាយអាហាររបស់ទារក។ សូមប្រាកដថាអ្នកជ្រើសរើសយកទឹកដោះគោជូរណាដែលទារកត្រូវការកាឡូរីពីជាតិខ្លាញ់។
គួរបញ្ជាក់ដែរថា យ៉ាអួដែលល្អគឺមានបន្ថែម រ ...