1. ទំព័រដើម
  2. សុខភាព
  3. តើស្រ្តីមានផ្ទៃពោះគួរធ្វើយ៉ាងដូចម្តេច ដើម្បីកាត់បន្ថយផលប៉ះពាល់នៃជំងឺផ្តាសាយ?
តើស្រ្តីមានផ្ទៃពោះគួរធ្វើយ៉ាងដូចម្តេច ដើម្បីកាត់បន្ថយផលប៉ះពាល់នៃជំងឺផ្តាសាយ?

ការព្យាបាលជំងឺផ្តាសាយ ឬជំងឺគ្រុនផ្តាសាយនៅពេលដែលមានផ្ទៃពោះ

អ្វីគ្រប់យ៉ាងបានផ្លាស់ប្តូរនៅពេលដែលអ្នកមានផ្ទៃពោះ ព្រោះថាវាអាចបង្កផលប៉ះពាល់ដល់រាងកាយនិងកូនក្នុងផ្ទៃរបស់អ្នកគ្រប់ពេលវេលាបាន។

ប្រសិនបើអ្នកទទួលបានត្រជាក់ឬឈឺដោយមានជំងឺគ្រុនផ្តាសាយ, អ្នកនឹងព្រួយបារម្ភអំពីការឆ្លងមេរោគ ដែលប៉ះពាល់ដល់កូនក្នុងផ្ទៃរបស់អ្នក។ តើរោគសញ្ញាទាំងនោះអាចប៉ះពាល់ដល់កូនរបស់អ្នកទេ?

តើស្រ្តីមានផ្ទៃពោះគួរធ្វើយ៉ាងដូចម្តេច ដើម្បីកាត់បន្ថយផលប៉ះពាល់នៃជំងឺផ្តាសាយ?

ដោយយោងទៅតាម គ្លីនីក Cleveland  បានបញ្ជាក់ថា ស្ត្រីមានផ្ទៃពោះមានហានិភ័យខ្ពស់នៃជំងឺផ្តាសាយ ឬជំងឺគ្រុនផ្តាសាយ ដោយសារតែប្រព័ន្ធភាពស៊ាំរបស់ពួកគេត្រូវបានធ្លាក់ចុះ ក្នុងអំឡុងពេលមានផ្ទៃពោះ ។ មិនត្រឹមតែប៉ុណ្នោះ ម្តាយងាយនឹងឆ្លងមេរោគមេរោគ និងបាក់តេរីផ្សេងបានឆាប់រហ័ស។

បើយោងតាមមជ្ឈមណ្ឌលគ្រប់គ្រងនិងការពារជំងឺ (CDC) បានលើកឡើងថា ការចាក់វ៉ាក់សាំងការពារជំងឺផ្តាសាយ អាចជួយឱ្យស្ត្រីមានផ្ទៃពោះ និងទារក របស់ពួកគេរហូតដល់ទៅប្រាំមួយខែបន្ទាប់ពីឆ្លងទន្លេ។ ដូច្នេះវាជាការសំខាន់សម្រាប់ស្ត្រីមានផ្ទៃពោះត្រូវទៅចាក់ថ្នាំបង្ការតាមតារាងពេលវេលាឲ្យបានត្រឹមត្រូវ។

មានកត្តាផ្សេងៗទៀត ដែលអ្នកអាចធ្វើបានដើម្បីកាត់បន្ថយការប្រឈមនៃការឈឺរួមមាន:

  1. លាងដៃរបស់អ្នកឱ្យបានញឹកញាប់
  2. គេងឱ្យបានគ្រប់គ្រាន់
  3. ទទួលទានរបបអាហារដែលមានសុខភាពល្អ
  4. ការធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់
  5. ការកាត់បន្ថយភាពតានតឹង

ការព្យាបាលសម្រាប់ជំងឺគ្រុនផ្តាសាយ ក្នុងអំឡុងមានផ្ទៃពោះ

យើងអាចព្យាបាលជំងឺផ្តាសាយ តាមវិធីសាស្រ្តសាមញ្ញៗមូយចំនួនដូចខាងក្រោម ៖

  1. សម្រាកឱ្យបានច្រើន
  2. ផឹកទឹកច្រើន
  3. ខ្ពុរមាត់ជាមួយនឹងទឹកអំបិល សម្រាប់ការឈឺក ឬក្អក

តើស្រ្តីមានផ្ទៃពោះគួរប្រើប្រាស់ថ្នាំឬទេ?

នេះបើយោងតាមសាកលវិទ្យាល័យ Michigan Health System បានលើកឡើងថា វាជាការល្អបំផុតដើម្បីចៀសវាងការប្រើថ្នាំទាំងអស់នៅក្នុង 12 សប្តាហ៍ដំបូងនៃការមានផ្ទៃពោះ។ នោះជាពេលវេលាមួយសំខាន់សម្រាប់ការអភិវឌ្ឍនៃសរីរាង្គសំខាន់របស់ទារក។ គ្រូពេទ្យបានផ្ដល់អនុសាសន៍ឱ្យមានការប្រុងប្រយ័ត្នឲ្យបានខ្លាំង បន្ទាប់ពី 28 សប្តាហ៍ ដោយធ្វើការពិភាក្សាជាមួយ គ្រូពេទ្យមុននឹងប្រើថ្នាំណាមួយប្រសិន។

ប្រែសម្រួលដោយ ៖ លោក ណយ​ សីហា

ប្រភព​ ៖ www.healthline.com

Share This 11368 Views
Other Health

អត្ថប្រយោជន៍ស្លឹកកន្រ្តូបសម្រាប់អ្នកជំងឺទឹកនោមផ្អែម

ស្លឹកកន្រ្តូប ឬ ភាសាអង់គ្លេស Curry Leaf ត្រូវបានប្រជាជនខ្មែរប្រើប្រាស់ជាគ្រឿងទេស​សម្រាប់សម្លផ្សេងៗ ហើយមនុស្សជាច្រើនមិនដឹងថា ស្លឹកកន្រ្តូបមានប្រយោជន៍ចំពោះសុខភាពនោះទេ ជាពិសេសសម្រាប់អ្នកជំងឺទឹកនោមផ្អែម។ ស្លឹកកន្រ្តូបអាចដើរតួជាភ្នាក់ងារយ៉ាងល្អនៅក្នុងការគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម សារធាតុផ្សេងៗនៅក្នុងស្លឹកកន្រ្តូបអាចជួយក្នុងការរក្សាកម្រិតជាតិស្ករក្នុងឈាមអោយស្ថិតនៅកម្រិតធម្មតា។ លើសពីន ...

ក្មេងក្រោមអាយុ៦ឆ្នាំគួរប្រើថ្នាំផ្ដាសាយដែរឬទេ?

វាជារឿងលំបាកដែលទ្រំាមើលឃើញកូនវេទនាដោយសារជំងឺផ្ដាសាយ និង ក្អក ប៉ុន្តែអ្នកជំនាញបាននិយាយថាកុមារអាយុក្រោម ៦ឆ្នាំ មិនគួរប្រើថ្នាំបំបាត់ផ្តាសាយនិងក្អកឡើយ ដោយសារតែវាអាចជះឥទ្ធិពលគ្រោះថ្នាក់ដល់កុមារ។ ដូច្នេះអ្វីដែលឪពុកម្តាយត្រូវធ្វើអ្វីខ្លះ? យើងបានសួរអ្នកជំនាញដើម្បីប្រាប់យើងពីរបៀបជួយទប់ស្កាត់មេរោគជាបឋម និង ធ្វើអោយមានអារម្មណ៍ប្រសើរជាងមុន។

ផែនការការបង្ការ កុមារជិត 22 លាននាក់ខកខានម ...

យ៉ាអួស្ថិតនៅក្នុងអាហារដែលល្អបំផុតសម្រាប់ទារក

យ៉ាអួ ឬ Yogurt គឺសម្បូរទៅដោយជាតិកាល់ស្យូមនិងវីតាមីន D ចាំបាច់សម្រាប់សុខភាពឆ្អឹងនិងធ្មេញ។ ទារករបស់អ្នកអាចញាំវាបាននៅអាយុ 6 ខែ។

ជំរើសដ៏ល្អគឺជ្រើសយកទឹកដោះគោយ៉ាអួណាដែលមិនបន្ថែមជាតិស្ករ។ ដូចគ្នានេះផងដែរអ្នកម្ដាយគួរជ្រើសយកយ៉ាអួ brandណាដែលអាចជួយគ្រប់គ្រងបាក់តេរីល្អនៅក្នុងបំពង់រំលាយអាហាររបស់ទារក។ សូមប្រាកដថាអ្នកជ្រើសរើសយកទឹកដោះគោជូរណាដែលទារកត្រូវការកាឡូរីពីជាតិខ្លាញ់។

គួរបញ្ជាក់ដែរថា យ៉ាអួដែលល្អគឺមានបន្ថែម រ ...