1. ទំព័រដើម
  2. សុខភាព
  3. ទារកមិនព្រមគេង អាចរំខានដល់ដំណេករបស់អ្នក តើអ្នកគួរធ្វើដូចម្តេច?
ទារកមិនព្រមគេង អាចរំខានដល់ដំណេករបស់អ្នក តើអ្នកគួរធ្វើដូចម្តេច?

ទារកមិនព្រមគេង អាចរំខានដល់ដំណេករបស់អ្នក តើអ្នកគួរធ្វើដូចម្តេច?

ក្មេងអាយុពី 6 ទៅ 9 ខែ គួរតែគេងឲ្យបានពី ១៤ ទៅ ១៥ ម៉ោងក្នុងមួយថ្ងៃ (រួមបញ្ចូលទាំងពេលយប់និងពេលយប់) និងផ្តល់ឲ្យពួកគេគេងឲ្យយូរ។

ទារកជាច្រើន ដែលមានអាយុត្រឹមនេះ គួរណាស់តែគេងចំនួន៣ដងនៅពេលថ្ងៃ (២ដង​ នៅពេលព្រឹក និង១ដង នៅពេលរសៀល) ដើម្បីឲ្យពួកមានសុខភាពល្អ និងឡើងទម្ងន់បានលឿន ព្រមទាំងមិនផ្តល់ផលរំខានដល់អ្នកធ្វើការងារ និងដំណេក។

តើធ្វើដូចម្តេចដើម្បីជួយឱ្យទារកគេងលក់បានល្អ?

ខាងក្រោមនេះ ជាគន្លឹះខ្លះៗសម្រាប់ជួយឱ្យទារករបស់អ្នកគេងបានស្រួល ៖

ឲ្យទារកគេងឲ្យបានទៀងទាត់ ៖ សូមផ្តល់ឲ្យទារកគេងឲ្យបានទៀងទាត់តាមពេលវេលា និងជាទម្លាប់ឲ្យបានត្រឹមត្រូវ (ទាំងពេលថ្ងៃ និងពេលយប់)​ ដើម្បីឲ្យទារកគេងបានយូរ និងមានសុខភាពល្អ។ មាតាគួរតែរៀបចំម៉ោងឲ្យទារកគេងឲ្យបានត្រឹមត្រូវទៅតាមពេលវេលា។

រក្សាទម្លាប់ឲ្យទារកគេងឲ្យបានត្រឹមត្រូវ ៖ អ្នកនឹងទទួលបាននៅអត្ថប្រយោជន៍ដែលអាចផ្តល់ឲ្យកូនរបស់អ្នកគេងបានត្រឹមត្រូវទាំងពេលថ្ងៃ និងពេលយប់។ ប៉ុន្តែប្រសិនបើទារក គេង បរិភោគ និងលេងនៅក្នុងពេលតែមួយនោះ អ្នកនឹងពិបាកដើម្បីរក្សាទម្លាប់ឲ្យទារកគេងឲ្យបានត្រឹមត្រូវ។

លើកទឹកចិត្តឱ្យទារកគេងលក់ដោយខ្លួនឯង ៖ ដើម្បីទារកឆាប់គេង និងគេងលក់បានយូរ គួរតែឲ្យគាត់រៀនគេងដោយខ្លួនឯង។ សូមដាក់ឲ្យទារកគេង មុនពេលដែលគាត់ងងុយគេង (ពេលទារកងក់ក្បាល) ប៉ុន្តែប្រិនបើគាត់យំ អ្នកគួរតែទៅលួងលោមបន្តិចទៅ នោះទារកនឹងគេងលក់ហើយ។

ព្យាយាមដាក់ទារកឱ្យគេងមុន ៖ អ្នកគួរតែឲ្យទារកចូលគេងពេលព្រលប់ ដើម្បីឲ្យគេងលក់បានយូរ និងឆាប់គេងលក់ ប៉ុន្តែប្រសិនបើទារក ចូលគេងនៅម៉ោង៨: ៣០ អាចធ្វើឲ្យទារកមិនចង់គេង ឬចំណាយពេលយូរដើម្បីឲ្យទារកគេងលក់។

ប្រែសម្រួលដោយ ៖ លោក ណយ​ សីហា

ប្រភព​ ៖ www.babycenter.com

Share This 10706 Views
Other Health

អត្ថប្រយោជន៍ស្លឹកកន្រ្តូបសម្រាប់អ្នកជំងឺទឹកនោមផ្អែម

ស្លឹកកន្រ្តូប ឬ ភាសាអង់គ្លេស Curry Leaf ត្រូវបានប្រជាជនខ្មែរប្រើប្រាស់ជាគ្រឿងទេស​សម្រាប់សម្លផ្សេងៗ ហើយមនុស្សជាច្រើនមិនដឹងថា ស្លឹកកន្រ្តូបមានប្រយោជន៍ចំពោះសុខភាពនោះទេ ជាពិសេសសម្រាប់អ្នកជំងឺទឹកនោមផ្អែម។ ស្លឹកកន្រ្តូបអាចដើរតួជាភ្នាក់ងារយ៉ាងល្អនៅក្នុងការគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម សារធាតុផ្សេងៗនៅក្នុងស្លឹកកន្រ្តូបអាចជួយក្នុងការរក្សាកម្រិតជាតិស្ករក្នុងឈាមអោយស្ថិតនៅកម្រិតធម្មតា។ លើសពីន ...

ក្មេងក្រោមអាយុ៦ឆ្នាំគួរប្រើថ្នាំផ្ដាសាយដែរឬទេ?

វាជារឿងលំបាកដែលទ្រំាមើលឃើញកូនវេទនាដោយសារជំងឺផ្ដាសាយ និង ក្អក ប៉ុន្តែអ្នកជំនាញបាននិយាយថាកុមារអាយុក្រោម ៦ឆ្នាំ មិនគួរប្រើថ្នាំបំបាត់ផ្តាសាយនិងក្អកឡើយ ដោយសារតែវាអាចជះឥទ្ធិពលគ្រោះថ្នាក់ដល់កុមារ។ ដូច្នេះអ្វីដែលឪពុកម្តាយត្រូវធ្វើអ្វីខ្លះ? យើងបានសួរអ្នកជំនាញដើម្បីប្រាប់យើងពីរបៀបជួយទប់ស្កាត់មេរោគជាបឋម និង ធ្វើអោយមានអារម្មណ៍ប្រសើរជាងមុន។

ផែនការការបង្ការ កុមារជិត 22 លាននាក់ខកខានម ...

យ៉ាអួស្ថិតនៅក្នុងអាហារដែលល្អបំផុតសម្រាប់ទារក

យ៉ាអួ ឬ Yogurt គឺសម្បូរទៅដោយជាតិកាល់ស្យូមនិងវីតាមីន D ចាំបាច់សម្រាប់សុខភាពឆ្អឹងនិងធ្មេញ។ ទារករបស់អ្នកអាចញាំវាបាននៅអាយុ 6 ខែ។

ជំរើសដ៏ល្អគឺជ្រើសយកទឹកដោះគោយ៉ាអួណាដែលមិនបន្ថែមជាតិស្ករ។ ដូចគ្នានេះផងដែរអ្នកម្ដាយគួរជ្រើសយកយ៉ាអួ brandណាដែលអាចជួយគ្រប់គ្រងបាក់តេរីល្អនៅក្នុងបំពង់រំលាយអាហាររបស់ទារក។ សូមប្រាកដថាអ្នកជ្រើសរើសយកទឹកដោះគោជូរណាដែលទារកត្រូវការកាឡូរីពីជាតិខ្លាញ់។

គួរបញ្ជាក់ដែរថា យ៉ាអួដែលល្អគឺមានបន្ថែម រ ...