ហេតុអ្វីបានជាអ្នកមានអាការៈឈឺក្បាល ក្រោយពីក្រោកពីដំណេក?
នៅពេលដែលអ្នកភ្ញាក់ពីគេង អាចបង្កឲ្យអ្នកឈឺក្បាល ហើយអាចបង្កផលប៉ះពាល់ដល់ការអារម្មណ៍ និងការងាររបស់អ្នកផងដែរ។ ការឈឺមួយចំហៀងក្បាល អាចកើតឡើងនៅចន្លោះពេលពីម៉ោង ៤ :០០ ព្រឹក និងម៉ោង ៩ :00 ព្រឹក ដែលជាហេតុធ្វើឲ្យអ្នកមានអារម្មណ៍ធុញទ្រាន់។
អ្នកប្រហែលជាមានការឈឺក្បាលញឹកញាប់ ប្រសិនបើអ្នកគេងមិនបានគ្រប់គ្រាន់ ព្រោះខួរក្បាលរបស់អ្នកមិនបានសម្រាកត្រឹមត្រូវ។ នៅខាងក្រោមនេះ ជាមូលហេតុដែលធ្វើឲ្យអ្នកមានការឈឺក្បាល ក្រោយពីក្រោកពីដំណេក ៖
ការគេងមិនលក់
ការគេងមិនគ្រប់គ្រាន់ ក៏អាចជាគន្លឹះសម្រាប់ការឈឺក្បាល។ ក្នុងករណីដែលអ្នកភ្ញាក់នៅក្នុងពាក់កណ្តាលយប់ ឬនៅពេលព្រឹកព្រលឹម ជាមូលហេតុដែលបង្កឲ្យអ្នកគេងមិនគ្រប់គ្រាន់ និងមានអាការៈឈឺក្បាល ថប់បារម្ភ ជំងឺធ្លាក់ទឹកចិត្ត និងមានភាពស្ពឹកស្រពន់។
ស្រមុក
ប្រសិនបើអ្នកគេងជាមួយអ្នកស្រមុកអាចបង្កឲ្យភ្ងាក់ ឬរំខានដល់ដំណេករបស់អ្នកបាន។ ម៉្យាងវិញទៀត គេងស្រមុក បង្កហានិភ័យដល់ការឈឺក្បាលរ៉ាំរ៉ៃ ហើយវាអាចជាសញ្ញាមួយនៃការគេងមិនដកដង្ហើម និងជាលក្ខខ័ណ្ឌមួយគ្រោះថ្នាក់ ដែលអាចធ្វើឲ្យអ្នកបញ្ឈប់ការដកដង្ហើមរយៈពេលយ៉ាងខ្លី។
សង្កៀតធ្មេញ
ការសង្កៀតធ្មេញនៅពេលយប់ អាចនាំឱ្យភ្ញាក់ឡើងជាមួយនឹងការឈឺក្បាល។ វិធីសាស្រ្តខាងក្រោមនេះ គឺជាវិធីសាស្រ្តធ្វើឲ្យអ្នកមានសុខភាពល្អ និងអាចគ្រប់គ្រងភាពតានតឹង ដូចជាការធ្វើលំហាត់ប្រាណនិងការធ្វើសមាធិ ។
ប្រើខ្នើយខុស
ការឈឺក្បាល កើតឡើងនៅពេលសាច់ដុំក និងស្បែកក្បាលមានសភាពតឹង ដោយសារអ្នកមិនបានផ្លាស់ប្តូរទម្រង់នៃការគេងពេញមួយយប់។ សូមជៀសវាងគេងនៅក្នុងបន្ទប់ត្រជាក់ពេក ព្រោះអាចបណ្តាលឱ្យអ្នកឈឺក្បាល។
ប្រែសម្រួលដោយ ៖ លោក ណយ សីហា
ប្រភព ៖ www.sleep.org
Share This | 6447 Views |
អត្ថប្រយោជន៍ស្លឹកកន្រ្តូបសម្រាប់អ្នកជំងឺទឹកនោមផ្អែម
ស្លឹកកន្រ្តូប ឬ ភាសាអង់គ្លេស Curry Leaf ត្រូវបានប្រជាជនខ្មែរប្រើប្រាស់ជាគ្រឿងទេសសម្រាប់សម្លផ្សេងៗ ហើយមនុស្សជាច្រើនមិនដឹងថា ស្លឹកកន្រ្តូបមានប្រយោជន៍ចំពោះសុខភាពនោះទេ ជាពិសេសសម្រាប់អ្នកជំងឺទឹកនោមផ្អែម។ ស្លឹកកន្រ្តូបអាចដើរតួជាភ្នាក់ងារយ៉ាងល្អនៅក្នុងការគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម សារធាតុផ្សេងៗនៅក្នុងស្លឹកកន្រ្តូបអាចជួយក្នុងការរក្សាកម្រិតជាតិស្ករក្នុងឈាមអោយស្ថិតនៅកម្រិតធម្មតា។ លើសពីន ...
ក្មេងក្រោមអាយុ៦ឆ្នាំគួរប្រើថ្នាំផ្ដាសាយដែរឬទេ?
វាជារឿងលំបាកដែលទ្រំាមើលឃើញកូនវេទនាដោយសារជំងឺផ្ដាសាយ និង ក្អក ប៉ុន្តែអ្នកជំនាញបាននិយាយថាកុមារអាយុក្រោម ៦ឆ្នាំ មិនគួរប្រើថ្នាំបំបាត់ផ្តាសាយនិងក្អកឡើយ ដោយសារតែវាអាចជះឥទ្ធិពលគ្រោះថ្នាក់ដល់កុមារ។ ដូច្នេះអ្វីដែលឪពុកម្តាយត្រូវធ្វើអ្វីខ្លះ? យើងបានសួរអ្នកជំនាញដើម្បីប្រាប់យើងពីរបៀបជួយទប់ស្កាត់មេរោគជាបឋម និង ធ្វើអោយមានអារម្មណ៍ប្រសើរជាងមុន។
ផែនការការបង្ការ កុមារជិត 22 លាននាក់ខកខានម ...
យ៉ាអួស្ថិតនៅក្នុងអាហារដែលល្អបំផុតសម្រាប់ទារក
យ៉ាអួ ឬ Yogurt គឺសម្បូរទៅដោយជាតិកាល់ស្យូមនិងវីតាមីន D ចាំបាច់សម្រាប់សុខភាពឆ្អឹងនិងធ្មេញ។ ទារករបស់អ្នកអាចញាំវាបាននៅអាយុ 6 ខែ។
ជំរើសដ៏ល្អគឺជ្រើសយកទឹកដោះគោយ៉ាអួណាដែលមិនបន្ថែមជាតិស្ករ។ ដូចគ្នានេះផងដែរអ្នកម្ដាយគួរជ្រើសយកយ៉ាអួ brandណាដែលអាចជួយគ្រប់គ្រងបាក់តេរីល្អនៅក្នុងបំពង់រំលាយអាហាររបស់ទារក។ សូមប្រាកដថាអ្នកជ្រើសរើសយកទឹកដោះគោជូរណាដែលទារកត្រូវការកាឡូរីពីជាតិខ្លាញ់។
គួរបញ្ជាក់ដែរថា យ៉ាអួដែលល្អគឺមានបន្ថែម រ ...