1. ទំព័រដើម
  2. សុខភាព
  3. ៥ ជំហាន សម្រាប់ព្យាលបាលជំងឺក្អករបស់ទារក
៥ ជំហាន សម្រាប់ព្យាលបាលជំងឺក្អករបស់ទារក

៥ ជំហាន សម្រាប់ព្យាលបាលជំងឺក្អករបស់ទារក

ទារក ងាយនឹងវិវត្ត និងឆ្លងមេរោគលើផ្លូវដង្ហើម ដែលងាយនឹងបង្កឲ្យទារកទារកនឹងក្អក ដោយសារពេលខ្លះពូកគេយកដៃទៅបៀម ជាហេតុធ្វើឲ្យមេរោគនៅលើដៃរបស់ទារកចម្លងបានឆាប់រហ័ស។

នៅខាងក្រោមនេះ គឺជាជំហានដែលជួយព្យាបាលក្អករបស់ទារក ដូចខាងក្រោម ៖

ជំហាន​ទី ១

រក្សាសំណើមនៅក្នុងបន្ទប់របស់ទារកឲ្យបានល្អ ព្រោះវាអាចជួយបន្ថែម ឬរក្សាសំណើមបំពង់ករបស់ទារក និងបន្ថយអាការៈតឹងច្រមុះដែលជាញឹកញាប់បណ្តាលអោយក្អកនេះ។

ជំហានទី ២

ផ្តល់ឱ្យកូនបរិភោគទឹកឲ្យបានគ្រប់គ្រាន់ ដើម្បីងាយស្រួលបន្ធូរបន្ថយស្លេស៍​ និងក្អកសម្រាប់ទារក។ មាតាគួរតែបន្តបំបៅដោះកូនបន្ថែមទៀត ព្រោះមានផ្ទុកវិតាមីនច្រើន។

ជំហានទី ៣

ការរបឺតទឹករំអិលចេញពីច្រមុះទារក ជួយឲ្យទារកដកដង្ហើមល្អប្រសើរជាងមុន, ការលុបបំបាត់ស្លស និងកាត់បន្ថយបរិមាណនៃការហូរទឹកចេញពីក្រោយច្រមុះ បំពង់ករបស់ទារក។

ជំហានទី ៤

ម៉ាស្សាទ្រូងកូនរបស់អ្នក ដើម្បីជួយបន្ធូរបន្ថយជំងឺរបងបណ្តាលឱ្យគាត់ទៅក្អក។

ជំហានទី ៥

អ្នកអាចផ្តល់ទឹកឃ្មុំកន្លះស្លាបព្រា សម្រាប់កុមារអាយុចន្លោះ២ ទៅ៥ឆ្នាំ និង ទឹកឃ្មុំ១ស្លាបព្រាសម្រាប់ទារកអាយុចាប់ពី៥ឆ្នាំ ដើម្បីបំបាត់ការរមាស់បំពង់កទារកបាន។

ប្រែសម្រួលដោយ ៖ លោក ណយ​ សីហា

ប្រភព​ ៖ www.livestrong.com

Share This 9474 Views
Other Health

អត្ថប្រយោជន៍ស្លឹកកន្រ្តូបសម្រាប់អ្នកជំងឺទឹកនោមផ្អែម

ស្លឹកកន្រ្តូប ឬ ភាសាអង់គ្លេស Curry Leaf ត្រូវបានប្រជាជនខ្មែរប្រើប្រាស់ជាគ្រឿងទេស​សម្រាប់សម្លផ្សេងៗ ហើយមនុស្សជាច្រើនមិនដឹងថា ស្លឹកកន្រ្តូបមានប្រយោជន៍ចំពោះសុខភាពនោះទេ ជាពិសេសសម្រាប់អ្នកជំងឺទឹកនោមផ្អែម។ ស្លឹកកន្រ្តូបអាចដើរតួជាភ្នាក់ងារយ៉ាងល្អនៅក្នុងការគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម សារធាតុផ្សេងៗនៅក្នុងស្លឹកកន្រ្តូបអាចជួយក្នុងការរក្សាកម្រិតជាតិស្ករក្នុងឈាមអោយស្ថិតនៅកម្រិតធម្មតា។ លើសពីន ...

ក្មេងក្រោមអាយុ៦ឆ្នាំគួរប្រើថ្នាំផ្ដាសាយដែរឬទេ?

វាជារឿងលំបាកដែលទ្រំាមើលឃើញកូនវេទនាដោយសារជំងឺផ្ដាសាយ និង ក្អក ប៉ុន្តែអ្នកជំនាញបាននិយាយថាកុមារអាយុក្រោម ៦ឆ្នាំ មិនគួរប្រើថ្នាំបំបាត់ផ្តាសាយនិងក្អកឡើយ ដោយសារតែវាអាចជះឥទ្ធិពលគ្រោះថ្នាក់ដល់កុមារ។ ដូច្នេះអ្វីដែលឪពុកម្តាយត្រូវធ្វើអ្វីខ្លះ? យើងបានសួរអ្នកជំនាញដើម្បីប្រាប់យើងពីរបៀបជួយទប់ស្កាត់មេរោគជាបឋម និង ធ្វើអោយមានអារម្មណ៍ប្រសើរជាងមុន។

ផែនការការបង្ការ កុមារជិត 22 លាននាក់ខកខានម ...

យ៉ាអួស្ថិតនៅក្នុងអាហារដែលល្អបំផុតសម្រាប់ទារក

យ៉ាអួ ឬ Yogurt គឺសម្បូរទៅដោយជាតិកាល់ស្យូមនិងវីតាមីន D ចាំបាច់សម្រាប់សុខភាពឆ្អឹងនិងធ្មេញ។ ទារករបស់អ្នកអាចញាំវាបាននៅអាយុ 6 ខែ។

ជំរើសដ៏ល្អគឺជ្រើសយកទឹកដោះគោយ៉ាអួណាដែលមិនបន្ថែមជាតិស្ករ។ ដូចគ្នានេះផងដែរអ្នកម្ដាយគួរជ្រើសយកយ៉ាអួ brandណាដែលអាចជួយគ្រប់គ្រងបាក់តេរីល្អនៅក្នុងបំពង់រំលាយអាហាររបស់ទារក។ សូមប្រាកដថាអ្នកជ្រើសរើសយកទឹកដោះគោជូរណាដែលទារកត្រូវការកាឡូរីពីជាតិខ្លាញ់។

គួរបញ្ជាក់ដែរថា យ៉ាអួដែលល្អគឺមានបន្ថែម រ ...