1. ទំព័រដើម
  2. សុខភាព
  3. តើជំងឺក្អក អាចបង្កផលប៉ះពាល់អ្វីខ្លះ ទៅដល់អ្នក?
តើជំងឺក្អក អាចបង្កផលប៉ះពាល់អ្វីខ្លះ ទៅដល់អ្នក?

តើជំងឺក្អក អាចបង្កផលប៉ះពាល់អ្វីខ្លះ ទៅដល់អ្នក?

ក្អក អាចជារំខានដល់អ្នកគ្រប់ពេលវេលាបាន។ ជាធម្មតា​ ក្អកអាចក៏អាចបណ្តាលមកពីជំងឺផ្តាសាយ ឬជំងឺគ្រុនផ្តាសាយ នៅពេលដែលអ្នកឈឺលើសពីពីរ ឬបីសប្តាហ៍។ ការក្អករ៉ាំរ៉ៃជាប់រហូត អាចជាសញ្ញាមួយបញ្ជាក់ថា អ្នកមានអាការៈធ្ងន់ធ្ងរ។ នៅខាងក្រោមនេះ គឺជាផលវិបាកដែលបង្កឡើងពីជំងឺក្អក​ ៖

ពិបាកដង្ហើម

មនុស្សពេញវ័យ អាចកាត់បន្ថយការក្អកក្នុងរយៈពេលពីរ ឬបីថ្ងៃបាន។ ប៉ុន្តែនៅពេលដែលកុមារធ្លាក់ខ្លួនឈឺវិញ (ជំងឺក្អក) នោះបាក់តេរី អាចធ្វើឲ្យកុមារពិបាកដកដង្ហើមបាន។ ទារកដែលមានអាយុប្រាំមួយខែ មានរោគក្អកជាញឹកញាប់ អាចបង្កឲ្យបាត់បង់អុកស៊ីសែន ដែលជាហេតុធ្វើឲ្យទារកពិបាកដកដង្ហើម។ កុមារគួរទទួលថ្នាំបង្ការប្រឆាំងនឹងបាក់តេរី ដើម្បីជៀសវាងការក្អកនេះ។

រំខានដល់ជីវិតរស់នៅ

ការក្អក អាចរំខានដល់ជីវិតរស់នៅរបស់អ្នក ម៉្យាងវិញទៀតនៅពេលដែលអ្នកក្អករ៉ាំរ៉ៃ អាចកាត់បន្ថយ ថាមពល ដែលបណ្តាលឲ្យអ្នកនឿយហត់។ ក្អករ៉ាំរ៉ៃ រំខានដល់ការគេងរបស់អ្នក និងបង្កឲ្យអ្នកធុញទ្រាន់បាន លើសពីនេះទៅទៀតក៏អាចបង្កឲ្យអ្នកឈឺក្បាលផងដែរ។

ផលប៉ះពាល់រាងកាយ

ក្អកខ្លាំងពេលអាចបង្កឲ្យអ្នកប្រេះឆ្អឹងជំនី, ជាពិសេសចំពោះស្ត្រីដែលមានឆ្អឹងខ្សោយ។ នៅក្នុងករណីដែលអ្នកទើបតែវះកាត់ថ្មីៗ អាចបង្កឲ្យអ្នកដាច់ថ្នេររបួស នៅពេលដែលអ្នកក្អកខ្លាំងពេក។ ការក្អករ៉ាំរ៉ៃជាញឹកញាប់ គឺជាសញ្ញានៃជំងឺធ្ងន់ធ្ងរជាច្រើន ដូចជាជំងឺរបេង ជំងឺរលាកទងសួត ឬជំងឺមហារីក។ 

ប្រែសម្រួលដោយ ៖ លោក ណយ​ សីហា

ប្រភព​ ៖ www.livestrong.com

Share This 7125 Views
Other Health

អត្ថប្រយោជន៍ស្លឹកកន្រ្តូបសម្រាប់អ្នកជំងឺទឹកនោមផ្អែម

ស្លឹកកន្រ្តូប ឬ ភាសាអង់គ្លេស Curry Leaf ត្រូវបានប្រជាជនខ្មែរប្រើប្រាស់ជាគ្រឿងទេស​សម្រាប់សម្លផ្សេងៗ ហើយមនុស្សជាច្រើនមិនដឹងថា ស្លឹកកន្រ្តូបមានប្រយោជន៍ចំពោះសុខភាពនោះទេ ជាពិសេសសម្រាប់អ្នកជំងឺទឹកនោមផ្អែម។ ស្លឹកកន្រ្តូបអាចដើរតួជាភ្នាក់ងារយ៉ាងល្អនៅក្នុងការគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម សារធាតុផ្សេងៗនៅក្នុងស្លឹកកន្រ្តូបអាចជួយក្នុងការរក្សាកម្រិតជាតិស្ករក្នុងឈាមអោយស្ថិតនៅកម្រិតធម្មតា។ លើសពីន ...

ក្មេងក្រោមអាយុ៦ឆ្នាំគួរប្រើថ្នាំផ្ដាសាយដែរឬទេ?

វាជារឿងលំបាកដែលទ្រំាមើលឃើញកូនវេទនាដោយសារជំងឺផ្ដាសាយ និង ក្អក ប៉ុន្តែអ្នកជំនាញបាននិយាយថាកុមារអាយុក្រោម ៦ឆ្នាំ មិនគួរប្រើថ្នាំបំបាត់ផ្តាសាយនិងក្អកឡើយ ដោយសារតែវាអាចជះឥទ្ធិពលគ្រោះថ្នាក់ដល់កុមារ។ ដូច្នេះអ្វីដែលឪពុកម្តាយត្រូវធ្វើអ្វីខ្លះ? យើងបានសួរអ្នកជំនាញដើម្បីប្រាប់យើងពីរបៀបជួយទប់ស្កាត់មេរោគជាបឋម និង ធ្វើអោយមានអារម្មណ៍ប្រសើរជាងមុន។

ផែនការការបង្ការ កុមារជិត 22 លាននាក់ខកខានម ...

យ៉ាអួស្ថិតនៅក្នុងអាហារដែលល្អបំផុតសម្រាប់ទារក

យ៉ាអួ ឬ Yogurt គឺសម្បូរទៅដោយជាតិកាល់ស្យូមនិងវីតាមីន D ចាំបាច់សម្រាប់សុខភាពឆ្អឹងនិងធ្មេញ។ ទារករបស់អ្នកអាចញាំវាបាននៅអាយុ 6 ខែ។

ជំរើសដ៏ល្អគឺជ្រើសយកទឹកដោះគោយ៉ាអួណាដែលមិនបន្ថែមជាតិស្ករ។ ដូចគ្នានេះផងដែរអ្នកម្ដាយគួរជ្រើសយកយ៉ាអួ brandណាដែលអាចជួយគ្រប់គ្រងបាក់តេរីល្អនៅក្នុងបំពង់រំលាយអាហាររបស់ទារក។ សូមប្រាកដថាអ្នកជ្រើសរើសយកទឹកដោះគោជូរណាដែលទារកត្រូវការកាឡូរីពីជាតិខ្លាញ់។

គួរបញ្ជាក់ដែរថា យ៉ាអួដែលល្អគឺមានបន្ថែម រ ...