1. ទំព័រដើម
  2. សុខភាព
  3. តើខ្ញុំអាចពិសារភេសជ្ជៈអ្វីខ្លះ ប្រសិនបើខ្ញុំមានជំងឺទឹកនោមផ្អែម?
តើខ្ញុំអាចពិសារភេសជ្ជៈអ្វីខ្លះ ប្រសិនបើខ្ញុំមានជំងឺទឹកនោមផ្អែម?

តើខ្ញុំអាចពិសារភេសជ្ជៈអ្វីខ្លះ ប្រសិនបើខ្ញុំមានជំងឺទឹកនោមផ្អែម?

អ្នកមានជំងឺទឹកនោមផ្អែម ត្រូវតែមានការយល់ដឹងពីប្រភេទអាហារដែលគួរ ឬមិនគួរបរិភោគ ដោយសារតែជាតិស្កនៅក្នុងរបបអាហារ ឬភេសជ្ជៈអាចបង្កឲ្យកម្រិតជាតិស្ករនៅក្នុងឈាមរបស់អ្នកឡើងលឿនបំផុត។

សមាគមន៍ផ្នែកជំងឺទឹកនោមផ្អែមរបស់អាមេរិក (ADA) បានផ្តល់ដំបូន្មានថា អ្នកមានជំងឺទឹកនោមផ្អែមគួរបរិភោគភេសជ្ជៈ ដែលមានកាឡូរីទាប។ ការជ្រើសរើសភេសជ្ជៈដែលត្រឹមត្រូវ អាចជួយឱ្យអ្នកជៀសផុតពីផលប៉ះពាល់មិនល្អទៅដល់សុខភាព​ និងរក្សាទម្ងន់។

ភេសជ្ជៈ ៥ប្រភេទសម្រាប់អ្នកជំងឺទឹកនោមផ្អែម

អ្នកមានជំងឺទឹកនោមផ្អែមគួរបរិភោគភេសជ្ជៈប្រភេទណា ដែលមានកាឡូរីទាបដូចជា៖

. ទឹក

ទឹក គឺជាជម្រើសល្អបំផុតសម្រាប់អ្នកមានជំងឺទឹកនោមផ្អែម។ កម្រិតជាតិស្ករក្នុងឈាមខ្ពស់អាចបណ្តាលឱ្យខ្វះជាតិទឹក ដូចនេះអ្នកគួរផឹកទឹកឱ្យបានគ្រប់គ្រាន់ ដើម្បីជួយឱ្យរាងកាយមានជាតិទឹកច្រើនជាងជាតិស្ករ។

. ទឹកតែ

ការស្រាវជ្រាវបានបង្ហាញថា តែបៃតងមានឥទ្ធិពលវិជ្ជមានលើសុខភាពទូទៅ។ វាអាចជួយកាត់បន្ថយសម្ពាធឈាម និងកូឡេស្តេរ៉ុល។ ការស្រាវជ្រាវមួយចំនួនបានបង្ហាញថានៅពេលដែលអ្នកផឹកទឹកតែ ៦ពែងក្នុងមួយថ្ងៃ អាចបន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែមប្រភេទទី 2 ។

. កាហ្វេ

ការសិក្សាមួយនៅក្នុងឆ្នាំ 2012 បានរកឃើញថា ការផឹកកាហ្វេ ២​ ទៅ ៣ពែងក្នុងមួយថ្ងៃ អាចជួយកាត់បន្ថយហានិភ័យនៃការកើតមានជំងឺទឹកនោមផ្អែមប្រភេទ 2។

. ទឹកផ្លែឈើ និងទឹកបន្លែ

ទឹកផ្លែឈើ និងទឹកបន្លែ អាចជួយកាត់បន្ថយជំងឺទឹកនោមផ្អែមបាន ដោយសារតែវាមានជាតិស្ករ និងកាឡូរីទាប។

.​ ទឹកដោះគោដែលមិនធ្វើឲ្យធាត់

ទឹកដោះគោ មានផ្ទុកសារធាតុរ៉ែ សម្រាប់ជំនួយដល់សុខភាព ប៉ុន្តែអ្នកគួរតែពិសារ​ ១ ទៅ ២កែវក្នុងមួយថ្ងៃតែប៉ុន្នោះ។

ភេសជ្ជៈដែលអ្នកមានជំងឺទឹកនោមផ្អែមគួរជៀសវាង

អ្នកមានជំងឺទឹកនោមផ្អែម គួរជៀសវាងភេសជ្ជៈ ដែលមានជាតិស្ករខ្ពស់ ដើម្បីរក្សាកម្រិតជាតិស្ករនៅក្នុងឈាមមានតុល្យភាព។

. សូដា

សូដា ជាមធ្យមមានផ្ទុកកម្រិត ៤០ ក្រាមនៃជាតិស្ករ និង ១៥០ កាឡូរី។

. ភេសជ្ជៈប៉ូវកម្លាំង

ភេសជ្ជៈប៉ូវកម្លាំងមានជាតិកាហ្វេអ៊ីន និងកាបូអ៊ីដ្រាតខ្ពស់។ ការស្រាវជ្រាវបានបង្ហាញថាភេសជ្ជៈប៉ូវកម្លាំងមិនត្រឹមតែបង្កើននៅជាតិស្ករក្នុងឈាមនោះទេ ហើយថែមទាំងបំផ្លាញ់អាំងស៊ុយលីនថែមទៀតផង។

. ទឹកផ្លែឈើមានជាតិផ្អែម

ទឹកផ្លែឈើ មានជាតិផ្អែមអាចបន្ថែមកម្រិតជាតិស្ករនៅក្នុងឈាម និងបង្កើនហានិភ័យនៃការឡើងទម្ងន់។

ប្រែសម្រួលដោយ ៖ លោក ណយ​ សីហា

ប្រភព​ ៖ www.healthline.com

Share This 8878 Views
Other Health

អត្ថប្រយោជន៍ស្លឹកកន្រ្តូបសម្រាប់អ្នកជំងឺទឹកនោមផ្អែម

ស្លឹកកន្រ្តូប ឬ ភាសាអង់គ្លេស Curry Leaf ត្រូវបានប្រជាជនខ្មែរប្រើប្រាស់ជាគ្រឿងទេស​សម្រាប់សម្លផ្សេងៗ ហើយមនុស្សជាច្រើនមិនដឹងថា ស្លឹកកន្រ្តូបមានប្រយោជន៍ចំពោះសុខភាពនោះទេ ជាពិសេសសម្រាប់អ្នកជំងឺទឹកនោមផ្អែម។ ស្លឹកកន្រ្តូបអាចដើរតួជាភ្នាក់ងារយ៉ាងល្អនៅក្នុងការគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម សារធាតុផ្សេងៗនៅក្នុងស្លឹកកន្រ្តូបអាចជួយក្នុងការរក្សាកម្រិតជាតិស្ករក្នុងឈាមអោយស្ថិតនៅកម្រិតធម្មតា។ លើសពីន ...

ក្មេងក្រោមអាយុ៦ឆ្នាំគួរប្រើថ្នាំផ្ដាសាយដែរឬទេ?

វាជារឿងលំបាកដែលទ្រំាមើលឃើញកូនវេទនាដោយសារជំងឺផ្ដាសាយ និង ក្អក ប៉ុន្តែអ្នកជំនាញបាននិយាយថាកុមារអាយុក្រោម ៦ឆ្នាំ មិនគួរប្រើថ្នាំបំបាត់ផ្តាសាយនិងក្អកឡើយ ដោយសារតែវាអាចជះឥទ្ធិពលគ្រោះថ្នាក់ដល់កុមារ។ ដូច្នេះអ្វីដែលឪពុកម្តាយត្រូវធ្វើអ្វីខ្លះ? យើងបានសួរអ្នកជំនាញដើម្បីប្រាប់យើងពីរបៀបជួយទប់ស្កាត់មេរោគជាបឋម និង ធ្វើអោយមានអារម្មណ៍ប្រសើរជាងមុន។

ផែនការការបង្ការ កុមារជិត 22 លាននាក់ខកខានម ...

យ៉ាអួស្ថិតនៅក្នុងអាហារដែលល្អបំផុតសម្រាប់ទារក

យ៉ាអួ ឬ Yogurt គឺសម្បូរទៅដោយជាតិកាល់ស្យូមនិងវីតាមីន D ចាំបាច់សម្រាប់សុខភាពឆ្អឹងនិងធ្មេញ។ ទារករបស់អ្នកអាចញាំវាបាននៅអាយុ 6 ខែ។

ជំរើសដ៏ល្អគឺជ្រើសយកទឹកដោះគោយ៉ាអួណាដែលមិនបន្ថែមជាតិស្ករ។ ដូចគ្នានេះផងដែរអ្នកម្ដាយគួរជ្រើសយកយ៉ាអួ brandណាដែលអាចជួយគ្រប់គ្រងបាក់តេរីល្អនៅក្នុងបំពង់រំលាយអាហាររបស់ទារក។ សូមប្រាកដថាអ្នកជ្រើសរើសយកទឹកដោះគោជូរណាដែលទារកត្រូវការកាឡូរីពីជាតិខ្លាញ់។

គួរបញ្ជាក់ដែរថា យ៉ាអួដែលល្អគឺមានបន្ថែម រ ...