1. ទំព័រដើម
  2. សុខភាព
  3. តើមានមូលហេតុអ្វីខ្លះ ដែលបណ្តាលឲ្យអ្នកកើតជំងឺទឹកនោមផ្អែម?
តើមានមូលហេតុអ្វីខ្លះ ដែលបណ្តាលឲ្យអ្នកកើតជំងឺទឹកនោមផ្អែម?

តើមានមូលហេតុអ្វីខ្លះ ដែលបណ្តាលឲ្យអ្នកកើតជំងឺទឹកនោមផ្អែម?

ជំងឺទឹកនោមផ្អែម មាន ៣ប្រភេទ គឺ ប្រភេទ ១, ប្រភេទ ២, និងរយៈពេលមានគត៌។ ដោយសារតែប្រភេទទាំងបីនេះហើយ ទើបបណ្តាលឲ្យអ្នកមិនអាចបង្កើត ឬប្រើប្រាស់អាំងស៊ុយលីនបាន។ មានមនុស្ស ១ម្នាក់នៅក្នុងចំនោមមនុស្ស ៤នាក់ ដែលមិនបានដឹងថាខ្លួនឯងមានជំងឺទឹកនោមផ្អែម។

ប្រភេទ ១

ប្រភេទនេះជាធម្មតាចាប់ផ្តើមតាំងពីកុមារភាព។ លំពែងរបស់អ្នក នឹងឈប់ធ្វើបង្កើតអាំងស៊ុយលី សម្រាប់គ្រប់គ្រងជាតិស្ករ។ នេះជារឿងសំខាន់ ដែលអាចនាំអ្នកកើតជំងឺទឹកនោមផ្អែមបានគឺ ៖

  • ប្រវត្តិ​គ្រួសារ : ប្រសិនបើអ្នកមានសាច់ញាតិ មានជំងឺទឹកនោមផ្អែម, ឱកាសដែលអ្នកមានជំងឺទឹកនោមផ្អែមគឺខ្ពស់។ ដូន្នេះហើយ ម្តាយឪពុក បងស្រី បងប្រុស ឬសមាជិកនៅក្នុងគ្រួសារ គួរតែទៅធ្វើតេស្តឈាម ដើម្បីប្រាកដថា សមាជិកគ្រួសារមានជំងឺទឹនោមផ្អែម ឬអត់។
  • ជំងឺនៃលំពែង : នៅពេលដែលអ្នកមានជំងឺលំពែង អាចបណ្តាលឲ្យការផលិតអាំងស៊ុយលីនមានភាពចុះខ្សោយបាន។
  • ការឆ្លងមេរោគ ឬជំងឺ : ការឆ្លងមេរោគ អាចបំផ្លាញលំពែងរបស់អ្នកបាន។

ប្រភេទ 2

ប្រភេទ 2 ជាធម្មតា អាចប៉ះពាល់ដល់មនុស្សពេញវ័យ ប៉ុន្តែវាអាចចាប់ផ្តើម ឬកើតឡើងនៅពេលណាមួយនៅក្នុងជីវិតរបស់អ្នកបាន។ នេះជារឿងសំខាន់ ដែលអ្នកគួរតែស្វែងយល់គឺ:

  • ការធាត់ ឬលើសទម្ងន់ : ការស្រាវជ្រាវបង្ហាញថា នេះគឺជាហេតុផលកំពូលសម្រាប់ជំងឺទឹកនោមផ្អែមប្រភេទ 2 ។
  • អត់មានឱនភាពនៃជាតិស្ករ : អ្នកអាចធ្វើតេស្តឈាមរោគ ដើម្បីវិនិច្ឆ័យថាមានជំងឺទឹកនោមផ្អែម ឬអត់។ ប្រសិនបើអ្នកមាន នោះវាជាឱកាសយ៉ាងខ្លាំង ដែលអ្នកប្រឈមជាមួយនឹងការទទួលបានជំងឺទឹកនោមផ្អែមប្រភេទទី 2 ។
  • ជំងឺទឹកនោមផ្អែមអំឡុងពេលមានផ្ទៃពោះ : ប្រសិនបើ អ្នកមានជំងឺទឹកនោមផ្អែម ខណៈពេលដែលអ្នកមានផ្ទៃពោះ អាចបង្កើនឱកាសនៃការទទួលជំងឺទឹកនោមផ្អែមប្រភេទ 2 ។
  • អាយុ : ប្រសិនបើអ្នកមានអាយុច្រើនជាង ៤៥ឆ្នាំ និងលើសទម្ងន់ ឬប្រសិនបើអ្នកមានរោគសញ្ញានៃជំងឺទឹកនោមផ្អែម អ្នកគួរតែទៅពិភាក្សាជាមួយគ្រូពេទ្យ ដើម្បីធ្វើតេស្តឈាម។

អំឡុងពេលមានផ្ទៃពោះ

នៅពេលមាតាមានជាតិស្ករខ្ពស់នៅក្នុងឈាម អាចបណ្តាលឲ្យទារកនៅក្នុងផ្ទៃក៏ទទួលបានជាតិស្ករខ្ពស់នៅក្នុងឈាមដែរ។ មូលហេតុ ដែលបណ្តាលឲ្យអ្នកមានជំងឺទឹកនោមផ្អែមនៅអំឡុងពេលមានផ្ទៃពោះ ៖

  • ការធាត់លើសទម្ងន់
  • មិនមានឱនភាពនៃជាតិស្ករ
  • ប្រវត្តិ​គ្រួសា
  • អាយុ

វិធីសាស្រ្តនៅក្នុងការកាត់បន្ថយ និងទប់ស្កាត់នៃជំងឺទឹកនោមផ្អែម ៖

  • គ្រប់គ្រងសម្ពាធឈាមរបស់អ្នក
  • រក្សាទម្ងន់ ដើម្បីទទួលបានសុខភាពល្អ
  • ការធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់
  • ទទួលទានអាហារដែលមានតុល្យភាព

ប្រែសម្រួលដោយ ៖ លោក ណយ​ សីហា

ប្រភព​ ៖ www.webmd.com

Share This 19427 Views
Other Health

អត្ថប្រយោជន៍ស្លឹកកន្រ្តូបសម្រាប់អ្នកជំងឺទឹកនោមផ្អែម

ស្លឹកកន្រ្តូប ឬ ភាសាអង់គ្លេស Curry Leaf ត្រូវបានប្រជាជនខ្មែរប្រើប្រាស់ជាគ្រឿងទេស​សម្រាប់សម្លផ្សេងៗ ហើយមនុស្សជាច្រើនមិនដឹងថា ស្លឹកកន្រ្តូបមានប្រយោជន៍ចំពោះសុខភាពនោះទេ ជាពិសេសសម្រាប់អ្នកជំងឺទឹកនោមផ្អែម។ ស្លឹកកន្រ្តូបអាចដើរតួជាភ្នាក់ងារយ៉ាងល្អនៅក្នុងការគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម សារធាតុផ្សេងៗនៅក្នុងស្លឹកកន្រ្តូបអាចជួយក្នុងការរក្សាកម្រិតជាតិស្ករក្នុងឈាមអោយស្ថិតនៅកម្រិតធម្មតា។ លើសពីន ...

ក្មេងក្រោមអាយុ៦ឆ្នាំគួរប្រើថ្នាំផ្ដាសាយដែរឬទេ?

វាជារឿងលំបាកដែលទ្រំាមើលឃើញកូនវេទនាដោយសារជំងឺផ្ដាសាយ និង ក្អក ប៉ុន្តែអ្នកជំនាញបាននិយាយថាកុមារអាយុក្រោម ៦ឆ្នាំ មិនគួរប្រើថ្នាំបំបាត់ផ្តាសាយនិងក្អកឡើយ ដោយសារតែវាអាចជះឥទ្ធិពលគ្រោះថ្នាក់ដល់កុមារ។ ដូច្នេះអ្វីដែលឪពុកម្តាយត្រូវធ្វើអ្វីខ្លះ? យើងបានសួរអ្នកជំនាញដើម្បីប្រាប់យើងពីរបៀបជួយទប់ស្កាត់មេរោគជាបឋម និង ធ្វើអោយមានអារម្មណ៍ប្រសើរជាងមុន។

ផែនការការបង្ការ កុមារជិត 22 លាននាក់ខកខានម ...

យ៉ាអួស្ថិតនៅក្នុងអាហារដែលល្អបំផុតសម្រាប់ទារក

យ៉ាអួ ឬ Yogurt គឺសម្បូរទៅដោយជាតិកាល់ស្យូមនិងវីតាមីន D ចាំបាច់សម្រាប់សុខភាពឆ្អឹងនិងធ្មេញ។ ទារករបស់អ្នកអាចញាំវាបាននៅអាយុ 6 ខែ។

ជំរើសដ៏ល្អគឺជ្រើសយកទឹកដោះគោយ៉ាអួណាដែលមិនបន្ថែមជាតិស្ករ។ ដូចគ្នានេះផងដែរអ្នកម្ដាយគួរជ្រើសយកយ៉ាអួ brandណាដែលអាចជួយគ្រប់គ្រងបាក់តេរីល្អនៅក្នុងបំពង់រំលាយអាហាររបស់ទារក។ សូមប្រាកដថាអ្នកជ្រើសរើសយកទឹកដោះគោជូរណាដែលទារកត្រូវការកាឡូរីពីជាតិខ្លាញ់។

គួរបញ្ជាក់ដែរថា យ៉ាអួដែលល្អគឺមានបន្ថែម រ ...