គុណសម្បត្តិ និងគោលបំណងនៃការប្រើប្រាស់ប៉ារ៉ាស៊េតាម៉ុល, អ៊ីប៉ូប្រូហ្វែន និងកាហ្វេអ៊ីន
ប៉ារ៉ាស៊េតាម៉ុល ជាអ្វី?
ប៉ារ៉ាស៊េតាម៉ុល គឺជាថ្នាំបំបាត់ការឈឺចាប់ និងការបន្ថយគ្រុនក្តៅ។ ម៉្យាងវិញទៀត ប៉ារ៉ាស៊េតាម៉ុល ក៏ត្រូវបានគេប្រើក្នុងការព្យាបាលជំងឺជាច្រើនដូចជាឈឺក្បាល, ឈឺសាច់ដុំ, ជំងឺរលាកសន្លាក់, ការឈឺចង្កេះ, ឈឺធ្មេញ និងផ្តាសាយ។
អ្នកអាចប្រើប្រាស់ទៅតាមការណែនាំដូចជា ៖
- មិនត្រូវប្រើប្រាស់ថ្នាំហួសកម្រិត ព្រោះអាចបង្កគ្រោះថ្នាក់
- មនុស្សពេញវ័យអាចប្រើ ១ក្រាម ក្នុង១ដង និង៤ក្រាមនៅក្នុង ១ថ្ងៃ
- ប្រើសិនបើអ្នកប្រើប្រាស់ខ្លាំងពេក អាចបង្កឲ្យថ្លើមរបស់អ្នកខូចខាត
ថ្នាំ អ៊ីប៉ូប្រូហ្វែន (Ibuprofen) គឺជាអ្វី?
អ៊ីប៉ូប្រូហ្វែន ជាប្រភេទថ្នាំប្រឆាំងជាមួយនឹងការរលាក ព្រមទាំងជួយកាត់បន្ថយអ័រម៉ូន ដែលបង្កឱ្យមានការរលាក និងការឈឺចាប់ក្នុងរាងកាយ។ ម៉្យាងវិញទៀត វាត្រូវបានគេប្រើ ដើម្បីកាត់បន្ថយការក្តៅខ្លួន និងព្យាបាលការឈឺចាប់ ឬការរលាក ដែលបង្កឡើងដោយលក្ខខណ្ឌជាច្រើនដូចជាឈឺក្បាល, ឈឺធ្មេញ, ឈឺខ្នង, ជំងឺរលាកសន្លាក់, ឈឺចាប់ពេលមានរដូវ ឬការរងរបួសស្រាល។ អ៊ីប៉ូប្រូហ្វែន ត្រូវបានប្រើសម្រាប់មនុស្សពេញវ័យ និងកុមារដែលមានអាយុយ៉ាងហោចណាស់ 6 ខែ។
តើកាហ្វេអ៊ីនជាអ្វី?
តើអ្នកចូលចិត្តប្រើប្រាស់ផលិផលដែលមានជាតិកាហ្វេអ៊ីនណាស់មែនទេ? តើអ្នកយល់ឃើញយ៉ាងណាចំពោះផលិតផលប្រភេទនេះ? ជាតិកាហ្វេអ៊ីន ជាកត្តាដែលបង្កឲ្យអ្នកមានការឈឺក្បាល ឬបំបាត់ឈឺក្បាល។ ជាតិកាហ្វេអ៊ីន ត្រូវបានរកឃើញនៅក្នុងភេសជ្ជៈ, សូកូឡា, និងសូម្បីតែនៅក្នុងថ្នាំបំបាត់ការឈឺចាប់។ មុនពេលឈឺក្បាល ឬឈឺមួយចំហៀងក្បាល, សរសៃឈាមក៏ចាប់ផ្តើមពង្រីក ដែលជាហេតុបង្កឲ្យអ្នកឈឺក្បាល។ សារធាតុ vasoconstrictive ដែលមាននៅក្នុងកាហេ្វអ៊ីន បានបង្កឱ្យសរសៃឈាមរួមតូច និងបន្ថយលំហូរឈាម សម្រាប់ជួយកាត់បន្ថយការឈឺចាប់ និងការឈឺក្បាលបាន។ សារធាតុកាហ្វេអ៊ីននៅក្នុងថ្នាំ Acetaminophen និងថ្នាំអាស្ពីរីន មានឥទ្ធិពលនៅក្នុងការបន្ថយការឈឺចាប់បានដល់ទៅ ៤០% ។ ប៉ុន្តែនៅក្នុងករណី ដែលអ្នកប្រើប្រាស់ជាតិកាហេ្វអ៊ីនលើសដល់ទៅ 200 មីលីក្រាម ក្នុងមួយថ្ងៃ អាចបង្កឲ្យអ្នកមានបញ្ហាឈឺក្បាលបាន។ NHF បានផ្តល់ដំបូន្មានដល់អ្នកជំងឺមានការឈឺក្បាលជាញឹកញាប់គួរជៀសវាងពីការប្រើប្រាស់ប្រចាំថ្ងៃ។
ប្រែសម្រួលដោយ ៖ លោក ណយ សីហា
ប្រភព ៖ www.drugs.com / www.headaches.org
Share This | 7204 Views |
អត្ថប្រយោជន៍ស្លឹកកន្រ្តូបសម្រាប់អ្នកជំងឺទឹកនោមផ្អែម
ស្លឹកកន្រ្តូប ឬ ភាសាអង់គ្លេស Curry Leaf ត្រូវបានប្រជាជនខ្មែរប្រើប្រាស់ជាគ្រឿងទេសសម្រាប់សម្លផ្សេងៗ ហើយមនុស្សជាច្រើនមិនដឹងថា ស្លឹកកន្រ្តូបមានប្រយោជន៍ចំពោះសុខភាពនោះទេ ជាពិសេសសម្រាប់អ្នកជំងឺទឹកនោមផ្អែម។ ស្លឹកកន្រ្តូបអាចដើរតួជាភ្នាក់ងារយ៉ាងល្អនៅក្នុងការគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម សារធាតុផ្សេងៗនៅក្នុងស្លឹកកន្រ្តូបអាចជួយក្នុងការរក្សាកម្រិតជាតិស្ករក្នុងឈាមអោយស្ថិតនៅកម្រិតធម្មតា។ លើសពីន ...
ក្មេងក្រោមអាយុ៦ឆ្នាំគួរប្រើថ្នាំផ្ដាសាយដែរឬទេ?
វាជារឿងលំបាកដែលទ្រំាមើលឃើញកូនវេទនាដោយសារជំងឺផ្ដាសាយ និង ក្អក ប៉ុន្តែអ្នកជំនាញបាននិយាយថាកុមារអាយុក្រោម ៦ឆ្នាំ មិនគួរប្រើថ្នាំបំបាត់ផ្តាសាយនិងក្អកឡើយ ដោយសារតែវាអាចជះឥទ្ធិពលគ្រោះថ្នាក់ដល់កុមារ។ ដូច្នេះអ្វីដែលឪពុកម្តាយត្រូវធ្វើអ្វីខ្លះ? យើងបានសួរអ្នកជំនាញដើម្បីប្រាប់យើងពីរបៀបជួយទប់ស្កាត់មេរោគជាបឋម និង ធ្វើអោយមានអារម្មណ៍ប្រសើរជាងមុន។
ផែនការការបង្ការ កុមារជិត 22 លាននាក់ខកខានម ...
យ៉ាអួស្ថិតនៅក្នុងអាហារដែលល្អបំផុតសម្រាប់ទារក
យ៉ាអួ ឬ Yogurt គឺសម្បូរទៅដោយជាតិកាល់ស្យូមនិងវីតាមីន D ចាំបាច់សម្រាប់សុខភាពឆ្អឹងនិងធ្មេញ។ ទារករបស់អ្នកអាចញាំវាបាននៅអាយុ 6 ខែ។
ជំរើសដ៏ល្អគឺជ្រើសយកទឹកដោះគោយ៉ាអួណាដែលមិនបន្ថែមជាតិស្ករ។ ដូចគ្នានេះផងដែរអ្នកម្ដាយគួរជ្រើសយកយ៉ាអួ brandណាដែលអាចជួយគ្រប់គ្រងបាក់តេរីល្អនៅក្នុងបំពង់រំលាយអាហាររបស់ទារក។ សូមប្រាកដថាអ្នកជ្រើសរើសយកទឹកដោះគោជូរណាដែលទារកត្រូវការកាឡូរីពីជាតិខ្លាញ់។
គួរបញ្ជាក់ដែរថា យ៉ាអួដែលល្អគឺមានបន្ថែម រ ...