តើអាហារប្រភេទណា ដែលល្អសម្រាប់បរិភោគ នៅពេលឈឺបំពង់ក?
នៅពេលដែលអ្នកឈឺបំពង់ក អ្នកហាក់បីដូចជាមានអារម្មណ៍មិនស្រួល ឬពិបាកក្នុងការផឹក ឬបរិភោគ។ តើអ្នកគួរបរិភោគអាហារ និងភេសជ្ជៈអ្វី នៅពេលឈឺបំពង់ក?
តើអាហារ និងភេសជ្ជៈអ្វី ដែលអ្នកគួរតែបរិភោគ?
អ្នកគួរតែបរិភោគអាហារដែលទន់ និងងាយស្រួលណាស់ក្នុងការលេប ព្រោះវាមិនបណ្តាលឲ្យអ្នកឈឺ ពេលបរិភោគអាហារ។ អាហារ និងភេសជ្ជៈក្តៅ ក៏អាចជួយធ្វើឱ្យបំពង់ករបស់អ្នកធូរស្រាលបានដែរ។
អាហារ ដែលអ្នកគួរបរិភោគគឺ ៖
- ប្រភេទអាហារក្តៅ និង ឆ្អិន
- បាយក្តៅឧណ្ឌៗ
- បង្អែមខាប់ៗ
- ទឹកដោះគោយ៉ាអួធម្មតា ឬទឹកដោះគោយ៉ាអួផ្លែឈើសុទ្ធ
- បន្លែឆ្អិន
- បន្លែ និងផ្លែឈើស្រស់
- ដំឡូង
- ទំពាំងបាយជូរ និងស៊ុប
- ទឹកដោះគោ
- ស៊ុតឆ្អិន
ប្រសិនបើអ្នកបរិភោគ និងពិសារប្រភេទអាហារខាងលើនេះ មិនអាចបង្កការរំខានដល់អ្នកពេលអ្នកបរិភោគអាហារទេ។
ប្រភេទអាហារគួរជៀសវាង
អ្នកគួរតែជៀសវាងអាហារ ដែលអាចធ្វើឱ្យរលាកបំពង់ក ឬផ្តល់ឲ្យអ្នកមានការលំបាកក្នុងការលេបទឹកមាត់។ អាហារទាំងនេះមានដូចជា:
- នំកែកឃឺ
- នំបុ័ង
- ទឹកជ្រលក់
- សូដា
- កាហ្វេ
- ការសេពគ្រឿងស្រវឹង
- បន្លែឆៅ
- ផ្លែឈើ ដែលមានជាតិអាស៊ីតដូចជាក្រូច និងក្រូចថ្លុង
សម្រាប់មនុស្សមួយចំនួន, ទឹកដោះគោ អាចបង្កើនការផលិតស្លេសនៅក្នុងខ្លួន ដែលអាចបង្កឲ្យអ្នកក្អកបាន។
តើអ្នកគួរធ្វើដូចម្តេច ដើម្បីព្យាបាលការឈឺបំពង់ក
វិធីដំបូង ដែលចំណាយពេលតិច ប៉ុន្តែមានប្រសិទ្ធិភាពបំផុតក្នុងការបំបាត់ការឈឺកនោះគឺទឹកអំបិល ដោយអ្នកគ្រាន់តែយកទឹកក្តៅឧណ្ឌៗ មកលាយជាមួយអំបិលជាការស្រេច។
ឱសថរុក្ខជាតិមួយចំនួន ក៏មានប្រសិទ្ធភាពខ្ពស់នៅក្នុងការលុបបំបាត់ការឈឺបំពង់កយ៉ាងមានប្រសិទ្ធភាពខ្ពស់ផងដែរ ម៉្យាងវិញទៀតវាក៏ផ្តល់សុវត្តិភាពខ្ពស់សម្រាប់អ្នកមានផ្ទៃពោះផងដែរ។
ប្រែសម្រួលដោយ ៖ លោក ណយ សីហា
ប្រភព ៖ www.healthline.com
Share This | 10210 Views |
អត្ថប្រយោជន៍ស្លឹកកន្រ្តូបសម្រាប់អ្នកជំងឺទឹកនោមផ្អែម
ស្លឹកកន្រ្តូប ឬ ភាសាអង់គ្លេស Curry Leaf ត្រូវបានប្រជាជនខ្មែរប្រើប្រាស់ជាគ្រឿងទេសសម្រាប់សម្លផ្សេងៗ ហើយមនុស្សជាច្រើនមិនដឹងថា ស្លឹកកន្រ្តូបមានប្រយោជន៍ចំពោះសុខភាពនោះទេ ជាពិសេសសម្រាប់អ្នកជំងឺទឹកនោមផ្អែម។ ស្លឹកកន្រ្តូបអាចដើរតួជាភ្នាក់ងារយ៉ាងល្អនៅក្នុងការគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម សារធាតុផ្សេងៗនៅក្នុងស្លឹកកន្រ្តូបអាចជួយក្នុងការរក្សាកម្រិតជាតិស្ករក្នុងឈាមអោយស្ថិតនៅកម្រិតធម្មតា។ លើសពីន ...
ក្មេងក្រោមអាយុ៦ឆ្នាំគួរប្រើថ្នាំផ្ដាសាយដែរឬទេ?
វាជារឿងលំបាកដែលទ្រំាមើលឃើញកូនវេទនាដោយសារជំងឺផ្ដាសាយ និង ក្អក ប៉ុន្តែអ្នកជំនាញបាននិយាយថាកុមារអាយុក្រោម ៦ឆ្នាំ មិនគួរប្រើថ្នាំបំបាត់ផ្តាសាយនិងក្អកឡើយ ដោយសារតែវាអាចជះឥទ្ធិពលគ្រោះថ្នាក់ដល់កុមារ។ ដូច្នេះអ្វីដែលឪពុកម្តាយត្រូវធ្វើអ្វីខ្លះ? យើងបានសួរអ្នកជំនាញដើម្បីប្រាប់យើងពីរបៀបជួយទប់ស្កាត់មេរោគជាបឋម និង ធ្វើអោយមានអារម្មណ៍ប្រសើរជាងមុន។
ផែនការការបង្ការ កុមារជិត 22 លាននាក់ខកខានម ...
យ៉ាអួស្ថិតនៅក្នុងអាហារដែលល្អបំផុតសម្រាប់ទារក
យ៉ាអួ ឬ Yogurt គឺសម្បូរទៅដោយជាតិកាល់ស្យូមនិងវីតាមីន D ចាំបាច់សម្រាប់សុខភាពឆ្អឹងនិងធ្មេញ។ ទារករបស់អ្នកអាចញាំវាបាននៅអាយុ 6 ខែ។
ជំរើសដ៏ល្អគឺជ្រើសយកទឹកដោះគោយ៉ាអួណាដែលមិនបន្ថែមជាតិស្ករ។ ដូចគ្នានេះផងដែរអ្នកម្ដាយគួរជ្រើសយកយ៉ាអួ brandណាដែលអាចជួយគ្រប់គ្រងបាក់តេរីល្អនៅក្នុងបំពង់រំលាយអាហាររបស់ទារក។ សូមប្រាកដថាអ្នកជ្រើសរើសយកទឹកដោះគោជូរណាដែលទារកត្រូវការកាឡូរីពីជាតិខ្លាញ់។
គួរបញ្ជាក់ដែរថា យ៉ាអួដែលល្អគឺមានបន្ថែម រ ...