ប្រភេទអាហារ គួរតែបរិភោគ
ការឈឺបំពងក អាចជារោគសញ្ញានៃជំងឺផ្តាសាយ និងក្គក ហើយវាក៏បង្កឲ្យអ្នកមានការរមាស់ និងមានការឈឺចាប់។ ម្យ៉ាងវិញទៀត ការឈឺបំពង់ក និងផ្តាសាយ មានទំនាក់ទំនងគ្នា ព្រោះថាការឈឺបំពង់ក បង្កឡើងដោយមេរោគនៃជំងឺផ្តាសាយ។ ការឈឺបំពង់ក អាចបង្កឲ្យអ្នកមានអាការៈមិនស្រួលខ្លួន និងទុក្ខព្រួយ។
អាហាររាវ
លោកបណ្ឌិត Jeffrey Linder បានប្រាប់ថា ស៊ុបមាន់ អាចជួយព្យាបាលការឈឺបំពង់ក និងអាចជួយឲ្យអារម្មណ៍ស្រស់ថ្លាប្រសើរជាងមុនបាន។ ម៉្យាងវិញទៀត សូដ្យូម ដែលមាននៅក្នុងទំពាំងបាយជូរ ក៏អាចជួយបំបាត់ការរលាក ហើយវាមានភាពងាយស្រួលក្នុងការបរិភោគ។ បន្ថែមពីនេះ អ្នកនឹងទទួលបានសារធាតុចិញ្ចឹម និងអត្ថប្រយោជន៍យ៉ាងច្រើនពីស៊ុប និងសាច់ សម្រាប់ជួយកាត់បន្ថយការឈឺបំពង់កបាន។
អាហារសុខភាព
រាងកាយរបស់អ្នក មិនអាចប្រយុទ្ធប្រឆាំងនឹងមេរោគ ដែលបណ្តាលឱ្យក្អក និងការឈឺបំពង់ក ប្រសិនបើគ្មានសារធាតុចិញ្ចឹម។ លោក Karen Ansel ជាអ្នកឯកទេសខាងចំណីអាហារ អាហារូបត្ថម្ភនិងរបបអាហារ។ ញ៉ាំប្រូតេអ៊ីន ដូចជាសណ្តែក ដើម្បីជួយសម្លាប់មេរោគ និងបង្កាមេរោគបាន ម៉្យាងវិញទៀត វាជួយប្រយុទ្ធប្រឆាំងនឹងការមានរោគសញ្ញាដូចជាការឈឺក និងក្អក។
កុំភ្លេចពិសារទឹក
ការផឹកទឹកច្រើន អាចជួយបន្ធូរការឈឹបំពង់ក។ ម៉្យាងវិញទៀត វាមានសារធាតុប្រឆាំងអុកស៊ីតកម្មដែលអាចជួយប្រយុទ្ធប្រឆាំងនឹងជំងឺ។
អ្វីដែលត្រូវជៀសវាង
អ្នកគួរតែជៀសវាងការបរិភោគអាហារប្រភេទមួយចំនួនដូចជាជាតិអាកុល ព្រោះវាអាចវាប៉ះពាល់ដល់មេរោគ។
ប្រែសម្រួលដោយ ៖ លោក ណយ សីហា
ប្រភព ៖ www.wlivestrong.com
Share This | 5412 Views |
អត្ថប្រយោជន៍ស្លឹកកន្រ្តូបសម្រាប់អ្នកជំងឺទឹកនោមផ្អែម
ស្លឹកកន្រ្តូប ឬ ភាសាអង់គ្លេស Curry Leaf ត្រូវបានប្រជាជនខ្មែរប្រើប្រាស់ជាគ្រឿងទេសសម្រាប់សម្លផ្សេងៗ ហើយមនុស្សជាច្រើនមិនដឹងថា ស្លឹកកន្រ្តូបមានប្រយោជន៍ចំពោះសុខភាពនោះទេ ជាពិសេសសម្រាប់អ្នកជំងឺទឹកនោមផ្អែម។ ស្លឹកកន្រ្តូបអាចដើរតួជាភ្នាក់ងារយ៉ាងល្អនៅក្នុងការគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម សារធាតុផ្សេងៗនៅក្នុងស្លឹកកន្រ្តូបអាចជួយក្នុងការរក្សាកម្រិតជាតិស្ករក្នុងឈាមអោយស្ថិតនៅកម្រិតធម្មតា។ លើសពីន ...
ក្មេងក្រោមអាយុ៦ឆ្នាំគួរប្រើថ្នាំផ្ដាសាយដែរឬទេ?
វាជារឿងលំបាកដែលទ្រំាមើលឃើញកូនវេទនាដោយសារជំងឺផ្ដាសាយ និង ក្អក ប៉ុន្តែអ្នកជំនាញបាននិយាយថាកុមារអាយុក្រោម ៦ឆ្នាំ មិនគួរប្រើថ្នាំបំបាត់ផ្តាសាយនិងក្អកឡើយ ដោយសារតែវាអាចជះឥទ្ធិពលគ្រោះថ្នាក់ដល់កុមារ។ ដូច្នេះអ្វីដែលឪពុកម្តាយត្រូវធ្វើអ្វីខ្លះ? យើងបានសួរអ្នកជំនាញដើម្បីប្រាប់យើងពីរបៀបជួយទប់ស្កាត់មេរោគជាបឋម និង ធ្វើអោយមានអារម្មណ៍ប្រសើរជាងមុន។
ផែនការការបង្ការ កុមារជិត 22 លាននាក់ខកខានម ...
យ៉ាអួស្ថិតនៅក្នុងអាហារដែលល្អបំផុតសម្រាប់ទារក
យ៉ាអួ ឬ Yogurt គឺសម្បូរទៅដោយជាតិកាល់ស្យូមនិងវីតាមីន D ចាំបាច់សម្រាប់សុខភាពឆ្អឹងនិងធ្មេញ។ ទារករបស់អ្នកអាចញាំវាបាននៅអាយុ 6 ខែ។
ជំរើសដ៏ល្អគឺជ្រើសយកទឹកដោះគោយ៉ាអួណាដែលមិនបន្ថែមជាតិស្ករ។ ដូចគ្នានេះផងដែរអ្នកម្ដាយគួរជ្រើសយកយ៉ាអួ brandណាដែលអាចជួយគ្រប់គ្រងបាក់តេរីល្អនៅក្នុងបំពង់រំលាយអាហាររបស់ទារក។ សូមប្រាកដថាអ្នកជ្រើសរើសយកទឹកដោះគោជូរណាដែលទារកត្រូវការកាឡូរីពីជាតិខ្លាញ់។
គួរបញ្ជាក់ដែរថា យ៉ាអួដែលល្អគឺមានបន្ថែម រ ...