ហេតុអ្វីបានជាការខ្វះវីតាមីន D អាចបង្កឲ្យអ្នកឈឺក្បាល?
នៅពេល ដែលអ្នកមិនទទួលបាននូវវីតាមីន D ឱ្យបានគ្រប់គ្រាន់ នោះអ្នកនឹងប្រឈមមុខជាមួយនឹងបញ្ហាសុខភាពមួយចំនូនដូចជា ជំងឺធាត់, ជំងឺទឹកនោមផ្អែម, ជំងឺបេះដូង, និងប្រភេទនៃជំងឺមហារីកមួយចំនួន។ ឥឡូវនេះការស្រាវជ្រាវបានបង្ហាញថា នៅពេលដែលអ្នកមានកម្រិតវីតាមីន D ទាប អាចបង្កើនហានិភ័យនៃការឈឺក្បាលរ៉ាំរ៉ៃបាន។ បើយោងទៅតាមការសិក្សាស្រាវជ្រាវបានបង្ហាញឲ្យឃើញថា នៅពេលអ្នកខ្វះវីតាមីន D អាចបង្កឲ្យអ្នកឈឺក្បាលយ៉ាងតិច ២ដងនៅក្នុង១សប្តាស៍។
បញ្ហាសុខភាព និងវីតាមីន D ទាប
ដោយយោងទៅតាម អ្នកដែលធ្វើការស្រាវជ្រាវ បានបង្ហាញឲ្យដឹងពីទំនាក់ទំនងរវាង ការឈឺក្បាល និងកម្រិតវីតាមីន D ទាបថា ៖ វីតាមីន D អាចជួយអ្នក ដើម្បីការពារការឈឺក្បាលបាន។ ម្យ៉ាងវិញទៀត វីតាមីន D អាចជួយកាត់បន្ថយការឈឺក្បាល និងការការពារប្រឆាំងនឹងការរលាក ឬឈឺក្បាល ដែលទាក់ទងនឹងសរសៃប្រសាទ។ ដូចនេះ កម្រិតវីតាមីន D ដែលមានសុខភាពល្អ មានការធ្លាក់ចុះឧប្បត្តិហេតុនៃ ឈឺក្បាលរ៉ាំរ៉ៃ។
ការឈឺក្បាលមួយចំហៀង
កម្រិតវីតាមីន D តាមរយៈការចំណីអាហារ ឬថ្នាំគ្រាប់ អាចជាវិធីសាស្រ្តមួយដ៏ល្អសម្រាប់លុបបំបាត់ការឈឺចាប់ ឬឈឺក្បាលបានយ៉ាងមានប្រសិទ្ធភាព។ ក្រុមសិក្សាស្រាវជ្រាវ បានបង្ហាញឲ្យឃើញ សរធាតុចិញ្ចឹម ដែលមាននៅក្នុងស៊ុត, ត្រីខ្លាញ់ និងអាហារធញ្ញជាតិ មានផ្ទុកនៅវីតាមីន D ច្រើនដែលអាចជួយកាត់បន្ថយការឈឺក្បាលបាន។
ប្រែសម្រួលដោយ ៖ លោក ណយ សីហា
ប្រភព ៖ www.health.com
Share This | 5578 Views |
អត្ថប្រយោជន៍ស្លឹកកន្រ្តូបសម្រាប់អ្នកជំងឺទឹកនោមផ្អែម
ស្លឹកកន្រ្តូប ឬ ភាសាអង់គ្លេស Curry Leaf ត្រូវបានប្រជាជនខ្មែរប្រើប្រាស់ជាគ្រឿងទេសសម្រាប់សម្លផ្សេងៗ ហើយមនុស្សជាច្រើនមិនដឹងថា ស្លឹកកន្រ្តូបមានប្រយោជន៍ចំពោះសុខភាពនោះទេ ជាពិសេសសម្រាប់អ្នកជំងឺទឹកនោមផ្អែម។ ស្លឹកកន្រ្តូបអាចដើរតួជាភ្នាក់ងារយ៉ាងល្អនៅក្នុងការគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម សារធាតុផ្សេងៗនៅក្នុងស្លឹកកន្រ្តូបអាចជួយក្នុងការរក្សាកម្រិតជាតិស្ករក្នុងឈាមអោយស្ថិតនៅកម្រិតធម្មតា។ លើសពីន ...
ក្មេងក្រោមអាយុ៦ឆ្នាំគួរប្រើថ្នាំផ្ដាសាយដែរឬទេ?
វាជារឿងលំបាកដែលទ្រំាមើលឃើញកូនវេទនាដោយសារជំងឺផ្ដាសាយ និង ក្អក ប៉ុន្តែអ្នកជំនាញបាននិយាយថាកុមារអាយុក្រោម ៦ឆ្នាំ មិនគួរប្រើថ្នាំបំបាត់ផ្តាសាយនិងក្អកឡើយ ដោយសារតែវាអាចជះឥទ្ធិពលគ្រោះថ្នាក់ដល់កុមារ។ ដូច្នេះអ្វីដែលឪពុកម្តាយត្រូវធ្វើអ្វីខ្លះ? យើងបានសួរអ្នកជំនាញដើម្បីប្រាប់យើងពីរបៀបជួយទប់ស្កាត់មេរោគជាបឋម និង ធ្វើអោយមានអារម្មណ៍ប្រសើរជាងមុន។
ផែនការការបង្ការ កុមារជិត 22 លាននាក់ខកខានម ...
យ៉ាអួស្ថិតនៅក្នុងអាហារដែលល្អបំផុតសម្រាប់ទារក
យ៉ាអួ ឬ Yogurt គឺសម្បូរទៅដោយជាតិកាល់ស្យូមនិងវីតាមីន D ចាំបាច់សម្រាប់សុខភាពឆ្អឹងនិងធ្មេញ។ ទារករបស់អ្នកអាចញាំវាបាននៅអាយុ 6 ខែ។
ជំរើសដ៏ល្អគឺជ្រើសយកទឹកដោះគោយ៉ាអួណាដែលមិនបន្ថែមជាតិស្ករ។ ដូចគ្នានេះផងដែរអ្នកម្ដាយគួរជ្រើសយកយ៉ាអួ brandណាដែលអាចជួយគ្រប់គ្រងបាក់តេរីល្អនៅក្នុងបំពង់រំលាយអាហាររបស់ទារក។ សូមប្រាកដថាអ្នកជ្រើសរើសយកទឹកដោះគោជូរណាដែលទារកត្រូវការកាឡូរីពីជាតិខ្លាញ់។
គួរបញ្ជាក់ដែរថា យ៉ាអួដែលល្អគឺមានបន្ថែម រ ...