ហេតុអ្វីបានជាមនុស្សងាយនឹងមានជំងឺផ្តាសាយក្នុងរដូវរងារឬភ្លៀង?
មេរោគជាច្រើន បានចម្លងចូលទៅក្នុងខ្លួនមនុស្ស ហើយបានបង្កឲ្យពួកគេឈឺ ជាពិសេសនៅរដូវរងារ និងភ្លៀង។ ហេតុអ្វីបានជាមនុស្សងាយនឹងមានជំងឺផ្តាសាយក្នុងរដូវរងារឬភ្លៀង?
នៅខាកក្រោមនេះ គឺជាកត្តាមួយចំនួនដែលបង្កឲ្យអ្នក ងាយទទួលរងជាមួយនឹងជំងឺផ្តាសាយរួមមាន ៖
- វីរុស អាចរស់នៅក្នុងខ្យល់បានរយៈពេលយូរ
- ខណៈពេល ដែលវីរុសរស់នៅក្នុងខ្យល់ អាចជាឱកាស ឬមានភាពងាយស្រួលចម្លងរោគតាមរយៈ ភ្លែក ច្រមុះ ឬភ្នែក។
- នៅអ្នកចេញទៅខាងក្រៅ អ្នកប្រាកដជានិយាយ ឬរាក់ទាក់ជាមួយអ្នកដ៏ទៃ ដែលជាហេតុធ្វើឲ្យមេរោគងាយចម្លង (ជាពិសេសមនុស្សមានជំងឺផ្តាសាយ)
តើអ្នកអាចឈឺរយៈពេលប៉ុណ្នា?
អ្នក អាចមានជំងឺគ្រុនផ្តាសាយរយៈ 7 ថ្ងៃ បន្ទាប់ពីមានរោគសញ្ញាផ្តាសាយ។ វីរុសទាំងនេះ អាចរស់នៅក្នុងទឹករំអិល (ទឹកមាត់) បានរហូតដល់ 24 ម៉ោង។ ដូច្នោះមានន័យថាអ្នកអាចចម្លងវាទៅអ្នកផ្សេងមួយថ្ងៃមុនពេលរោគសញ្ញាចាប់ផ្តើម។
កុមារតូចៗនៅតែអាចចម្លងជំងឺផ្តាសាយបានសូម្បីតែចូលសប្តាហ៍ទី ២ នៃជម្ងឺ។
តើអ្នកគួរធ្វើដូចម្តេចដើម្បីការពារជំងឺផ្តាសាយ?
- លាងដែរបស់អ្នកឲ្យបានស្អាតជានិច្ច
- ចាក់ថ្នាំបង្ការជំងឺគ្រុនផ្តាសាយ
ប៉ុន្តែប្រសិនបើអ្នកនៅតែមានរោគសញ្ញាគ្រុនផ្តាសាយសូមសម្រាកហើយអ្នកអាចព្យាបាលរោគសញ្ញាទាំងនោះបានដោយលេបថ្នាំគ្រាប់ផ្តាសាយដែលមានសារធាតុផ្សំ Paracetamol, Phenylpropanolamine HCl និង Chlorpheniramine Meleate វានឹងជួយបន្ធូររោគសញ្ញានិងធ្វើឱ្យសកម្មភាពប្រចាំថ្ងៃរបស់អ្នកកាន់តែប្រសើរ។ សំណាងល្អ។
ប្រែសម្រួលដោយ ៖ លោក ណយ សីហា
ប្រភព ៖ www.webmd.com
Share This | 17853 Views |
អត្ថប្រយោជន៍ស្លឹកកន្រ្តូបសម្រាប់អ្នកជំងឺទឹកនោមផ្អែម
ស្លឹកកន្រ្តូប ឬ ភាសាអង់គ្លេស Curry Leaf ត្រូវបានប្រជាជនខ្មែរប្រើប្រាស់ជាគ្រឿងទេសសម្រាប់សម្លផ្សេងៗ ហើយមនុស្សជាច្រើនមិនដឹងថា ស្លឹកកន្រ្តូបមានប្រយោជន៍ចំពោះសុខភាពនោះទេ ជាពិសេសសម្រាប់អ្នកជំងឺទឹកនោមផ្អែម។ ស្លឹកកន្រ្តូបអាចដើរតួជាភ្នាក់ងារយ៉ាងល្អនៅក្នុងការគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម សារធាតុផ្សេងៗនៅក្នុងស្លឹកកន្រ្តូបអាចជួយក្នុងការរក្សាកម្រិតជាតិស្ករក្នុងឈាមអោយស្ថិតនៅកម្រិតធម្មតា។ លើសពីន ...
ក្មេងក្រោមអាយុ៦ឆ្នាំគួរប្រើថ្នាំផ្ដាសាយដែរឬទេ?
វាជារឿងលំបាកដែលទ្រំាមើលឃើញកូនវេទនាដោយសារជំងឺផ្ដាសាយ និង ក្អក ប៉ុន្តែអ្នកជំនាញបាននិយាយថាកុមារអាយុក្រោម ៦ឆ្នាំ មិនគួរប្រើថ្នាំបំបាត់ផ្តាសាយនិងក្អកឡើយ ដោយសារតែវាអាចជះឥទ្ធិពលគ្រោះថ្នាក់ដល់កុមារ។ ដូច្នេះអ្វីដែលឪពុកម្តាយត្រូវធ្វើអ្វីខ្លះ? យើងបានសួរអ្នកជំនាញដើម្បីប្រាប់យើងពីរបៀបជួយទប់ស្កាត់មេរោគជាបឋម និង ធ្វើអោយមានអារម្មណ៍ប្រសើរជាងមុន។
ផែនការការបង្ការ កុមារជិត 22 លាននាក់ខកខានម ...
យ៉ាអួស្ថិតនៅក្នុងអាហារដែលល្អបំផុតសម្រាប់ទារក
យ៉ាអួ ឬ Yogurt គឺសម្បូរទៅដោយជាតិកាល់ស្យូមនិងវីតាមីន D ចាំបាច់សម្រាប់សុខភាពឆ្អឹងនិងធ្មេញ។ ទារករបស់អ្នកអាចញាំវាបាននៅអាយុ 6 ខែ។
ជំរើសដ៏ល្អគឺជ្រើសយកទឹកដោះគោយ៉ាអួណាដែលមិនបន្ថែមជាតិស្ករ។ ដូចគ្នានេះផងដែរអ្នកម្ដាយគួរជ្រើសយកយ៉ាអួ brandណាដែលអាចជួយគ្រប់គ្រងបាក់តេរីល្អនៅក្នុងបំពង់រំលាយអាហាររបស់ទារក។ សូមប្រាកដថាអ្នកជ្រើសរើសយកទឹកដោះគោជូរណាដែលទារកត្រូវការកាឡូរីពីជាតិខ្លាញ់។
គួរបញ្ជាក់ដែរថា យ៉ាអួដែលល្អគឺមានបន្ថែម រ ...