1. ទំព័រដើម
  2. សុខភាព
  3. ហេតុអ្វីបានជាអ្នកឈឺក្បាល គ្រប់ពេលពិសារគ្រឿងស្រវឹង?
ហេតុអ្វីបានជាអ្នកឈឺក្បាល គ្រប់ពេលពិសារគ្រឿងស្រវឹង?

ហេតុអ្វីបានជាអ្នកឈឺក្បាល គ្រប់ពេលពិសារគ្រឿងស្រវឹង?

ស្រា មានផ្ទុកសារធាតុអេតាណុលច្រើន ដែលអាចបង្កឲ្យអ្នកមានរោគសញ្ញា និងការឈឺក្បាលផងដែរ។ អ្នក តែងតែចាប់ផ្តើមឈឺក្បាល ក្រោយពីអ្នកពិសារស្រា រឺគ្រឿងស្រវឹងនៅក្នុងរយៈពេល ១៦ម៉ោងក្រោយ។ ឥទ្ធិពលស្រា អាចបង្កឲ្យអ្នកងាយទទួលរងការឈឺក្បាលបំផុត។

សម្ពាធឈាម

ដោយយោងទៅតាមអ្នកជំនាញផ្នែករោគឈឺក្បាល បានបង្ហាញថា គ្រឿងស្រវឹងមានសារធាតុអេតាណុល ដែលអាចបណ្តាលឱ្យរាងកាយបាត់បង់សារធាតុរាវ។ ការខ្សោះជាតិទឹក អាចបង្កឲ្យមានភាពផ្លាស់ប្តូរតុល្យភាពនៃទឹករាងកាយ និងសារធាតុចិញ្ចឹម។ គ្រឿងស្រវឹង អាចបន្ថយសម្ពាធឈាមនៅក្នុងខួរក្បាលដោយពង្រីកសរសៃឈាម ដែលជាលទ្ធផលបង្កឲ្យអ្នកឈឺក្បាល និងឈឺចាប់។

សារធាតុគីមី

សារធាតុគីមីមួយចំនួន បានអាចរួមចំណែកដល់ការឈឺក្បាល ក្រោយការសេពគ្រឿងស្រវឹង។

ស្រាក្រហម

ស្រាក្រហម អាចបង្កឲ្យអ្នកឈឺក្បាលជាញឹកញាប់ និងទទួលរងការឈឺក្បាលខ្លាំង។

ភាពតានតឹង

ខណៈពេលដែលការសេពគ្រឿងស្រវឹង​ អាចបង្កឱ្យមានការឈឺក្បាល ដោយសារតែសារធាតុគីមីនោក្នុងគ្រឿងស្រវឹង និងភាពតានតឹង។ នៅក្នុងករណីដែលអ្នកមានអារម្មណ៍តាមតឹង អ្នកអាចងាយស្រួលទទួលបានការឈឺក្បាលបំផុត ក្រោយពីពិសារគ្រឿងស្រវឹង។

ប្រែសម្រួលដោយ ៖ លោក ណយ​ សីហា

ប្រភព​ ៖ www.livestrong.com

Share This 6828 Views
Other Health

អត្ថប្រយោជន៍ស្លឹកកន្រ្តូបសម្រាប់អ្នកជំងឺទឹកនោមផ្អែម

ស្លឹកកន្រ្តូប ឬ ភាសាអង់គ្លេស Curry Leaf ត្រូវបានប្រជាជនខ្មែរប្រើប្រាស់ជាគ្រឿងទេស​សម្រាប់សម្លផ្សេងៗ ហើយមនុស្សជាច្រើនមិនដឹងថា ស្លឹកកន្រ្តូបមានប្រយោជន៍ចំពោះសុខភាពនោះទេ ជាពិសេសសម្រាប់អ្នកជំងឺទឹកនោមផ្អែម។ ស្លឹកកន្រ្តូបអាចដើរតួជាភ្នាក់ងារយ៉ាងល្អនៅក្នុងការគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម សារធាតុផ្សេងៗនៅក្នុងស្លឹកកន្រ្តូបអាចជួយក្នុងការរក្សាកម្រិតជាតិស្ករក្នុងឈាមអោយស្ថិតនៅកម្រិតធម្មតា។ លើសពីន ...

ក្មេងក្រោមអាយុ៦ឆ្នាំគួរប្រើថ្នាំផ្ដាសាយដែរឬទេ?

វាជារឿងលំបាកដែលទ្រំាមើលឃើញកូនវេទនាដោយសារជំងឺផ្ដាសាយ និង ក្អក ប៉ុន្តែអ្នកជំនាញបាននិយាយថាកុមារអាយុក្រោម ៦ឆ្នាំ មិនគួរប្រើថ្នាំបំបាត់ផ្តាសាយនិងក្អកឡើយ ដោយសារតែវាអាចជះឥទ្ធិពលគ្រោះថ្នាក់ដល់កុមារ។ ដូច្នេះអ្វីដែលឪពុកម្តាយត្រូវធ្វើអ្វីខ្លះ? យើងបានសួរអ្នកជំនាញដើម្បីប្រាប់យើងពីរបៀបជួយទប់ស្កាត់មេរោគជាបឋម និង ធ្វើអោយមានអារម្មណ៍ប្រសើរជាងមុន។

ផែនការការបង្ការ កុមារជិត 22 លាននាក់ខកខានម ...

យ៉ាអួស្ថិតនៅក្នុងអាហារដែលល្អបំផុតសម្រាប់ទារក

យ៉ាអួ ឬ Yogurt គឺសម្បូរទៅដោយជាតិកាល់ស្យូមនិងវីតាមីន D ចាំបាច់សម្រាប់សុខភាពឆ្អឹងនិងធ្មេញ។ ទារករបស់អ្នកអាចញាំវាបាននៅអាយុ 6 ខែ។

ជំរើសដ៏ល្អគឺជ្រើសយកទឹកដោះគោយ៉ាអួណាដែលមិនបន្ថែមជាតិស្ករ។ ដូចគ្នានេះផងដែរអ្នកម្ដាយគួរជ្រើសយកយ៉ាអួ brandណាដែលអាចជួយគ្រប់គ្រងបាក់តេរីល្អនៅក្នុងបំពង់រំលាយអាហាររបស់ទារក។ សូមប្រាកដថាអ្នកជ្រើសរើសយកទឹកដោះគោជូរណាដែលទារកត្រូវការកាឡូរីពីជាតិខ្លាញ់។

គួរបញ្ជាក់ដែរថា យ៉ាអួដែលល្អគឺមានបន្ថែម រ ...