1. ទំព័រដើម
  2. សុខភាព
  3. ហេតុអ្វីបានជា មាតាចាំបាច់បំបៅដោះទារកនៅរយៈពេល៦ខែដំបូង?
ហេតុអ្វីបានជា មាតាចាំបាច់បំបៅដោះទារកនៅរយៈពេល៦ខែដំបូង?

ហេតុអ្វីបានជា មាតាចាំបាច់បំបៅដោះទារកនៅរយៈពេល៦ខែដំបូង?

ទឹកដោះម្តាយ គឺល្អបំផុតសម្រាប់ទារក ព្រមទាំងជាអាហារូបត្ថម្ភមូលដ្ឋានដ៏សំខាន់សម្រាប់ទារកផងដែរ។ លើសពីនេះទៀត ទារកត្រូវតែទទួលបានវីតាមីន និងសារធាតុចិញ្ចឹមសំខាន់ៗនៅក្នុងរយៈពេលប្រាំមួយខែដំបូង។ ទឹកដោះម្តាយ មានផ្ទុកសារធាតុចិញ្ចឹមសំខាន់ៗ ដែលអាចប្រយុទ្ធប្រឆាំងនឹងជំងឺផ្សេងៗបាន។

ទឹកដោះម្តាយ អាចជួយទារករបស់អ្នកមានសុខភាពល្អ៖

  • ផ្តល់សារធាតុចិញ្ចឹមដែលចាំបាច់
  • ការពារប្រឆាំងនឹងជំងឺអាឡែស៊ី និងការធាត់
  • ការពារប្រឆាំងនឹងជំងឺទឹកនោមផ្អែម និងមហារីក
  • ការពារប្រឆាំងនឹងការឆ្លងមេរោគ
  • រំលាយអាហារបានយ៉ាងងាយស្រួល និងការពារការទល់លាមក
  • ទារកមានសុខភាព និងរីកលូតលាស់បានល្អ
  • ផ្តល់ឲ្យទារកមានប្រាជ្ញាវៃឆ្លាត

ហេតុអ្វីបានជាការបំបៅដោះមានសារៈសំខាន់?

ម្តាយដែលបំបៅដោះកូន:

  • មានការថយចុះហានិភ័យនៃជំងឺទឹកនោមផ្អែមប្រភេទ 2 និងជំងឺមហារីកមួយចំនួនដូចជាជំងឺមហារីកសុដន់
  • អាចរក្សាទម្ងន់ដូចដើម ដូចមុនពេលអ្នកមានផ្ទៃពោះ
  • អាចបង្កើនភាពស្និតស្នាលបន្ថែមទៀតរវាងម្តាយ និងទារក

ដំបូន្មានមានប្រយោជន៍មួយចំនួន ដែលមាតាគួរយល់ដឹងដូចជា ៖

  • បំបៅដោះកូនឱ្យបានឆាប់បន្ទាប់ពីឆ្លងទន្លេ ព្រមទាំងបំបៅដោះកូនឱ្យបានញឹកញាប់ពី ៨ ទៅ ១២ ដងក្នុងរយៈពេល ២៤ ម៉ោង។
  • រក្សាកូនឲ្យនៅជាមួយអ្នក ពេលនៅក្នុងមន្ទីរពេទ្យ
  • កុំឱ្យក្បាលដោះទទេ ឬដបទៅឲ្យទារកបៀម
  • សូមផ្តល់តែទឹកដោះម្តាយតែមួយមុខគត់

ប្រែសម្រួលដោយ ៖ លោក ណយ​ សីហា

ប្រភព​ ៖ www.health.ny.gov

Share This 5406 Views
Other Health

អត្ថប្រយោជន៍ស្លឹកកន្រ្តូបសម្រាប់អ្នកជំងឺទឹកនោមផ្អែម

ស្លឹកកន្រ្តូប ឬ ភាសាអង់គ្លេស Curry Leaf ត្រូវបានប្រជាជនខ្មែរប្រើប្រាស់ជាគ្រឿងទេស​សម្រាប់សម្លផ្សេងៗ ហើយមនុស្សជាច្រើនមិនដឹងថា ស្លឹកកន្រ្តូបមានប្រយោជន៍ចំពោះសុខភាពនោះទេ ជាពិសេសសម្រាប់អ្នកជំងឺទឹកនោមផ្អែម។ ស្លឹកកន្រ្តូបអាចដើរតួជាភ្នាក់ងារយ៉ាងល្អនៅក្នុងការគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម សារធាតុផ្សេងៗនៅក្នុងស្លឹកកន្រ្តូបអាចជួយក្នុងការរក្សាកម្រិតជាតិស្ករក្នុងឈាមអោយស្ថិតនៅកម្រិតធម្មតា។ លើសពីន ...

ក្មេងក្រោមអាយុ៦ឆ្នាំគួរប្រើថ្នាំផ្ដាសាយដែរឬទេ?

វាជារឿងលំបាកដែលទ្រំាមើលឃើញកូនវេទនាដោយសារជំងឺផ្ដាសាយ និង ក្អក ប៉ុន្តែអ្នកជំនាញបាននិយាយថាកុមារអាយុក្រោម ៦ឆ្នាំ មិនគួរប្រើថ្នាំបំបាត់ផ្តាសាយនិងក្អកឡើយ ដោយសារតែវាអាចជះឥទ្ធិពលគ្រោះថ្នាក់ដល់កុមារ។ ដូច្នេះអ្វីដែលឪពុកម្តាយត្រូវធ្វើអ្វីខ្លះ? យើងបានសួរអ្នកជំនាញដើម្បីប្រាប់យើងពីរបៀបជួយទប់ស្កាត់មេរោគជាបឋម និង ធ្វើអោយមានអារម្មណ៍ប្រសើរជាងមុន។

ផែនការការបង្ការ កុមារជិត 22 លាននាក់ខកខានម ...

យ៉ាអួស្ថិតនៅក្នុងអាហារដែលល្អបំផុតសម្រាប់ទារក

យ៉ាអួ ឬ Yogurt គឺសម្បូរទៅដោយជាតិកាល់ស្យូមនិងវីតាមីន D ចាំបាច់សម្រាប់សុខភាពឆ្អឹងនិងធ្មេញ។ ទារករបស់អ្នកអាចញាំវាបាននៅអាយុ 6 ខែ។

ជំរើសដ៏ល្អគឺជ្រើសយកទឹកដោះគោយ៉ាអួណាដែលមិនបន្ថែមជាតិស្ករ។ ដូចគ្នានេះផងដែរអ្នកម្ដាយគួរជ្រើសយកយ៉ាអួ brandណាដែលអាចជួយគ្រប់គ្រងបាក់តេរីល្អនៅក្នុងបំពង់រំលាយអាហាររបស់ទារក។ សូមប្រាកដថាអ្នកជ្រើសរើសយកទឹកដោះគោជូរណាដែលទារកត្រូវការកាឡូរីពីជាតិខ្លាញ់។

គួរបញ្ជាក់ដែរថា យ៉ាអួដែលល្អគឺមានបន្ថែម រ ...