1. ទំព័រដើម
  2. សុខភាព
  3. ហេតុអ្វីបានជាយើងមានជំងឺផ្តាសាយនៅពេលដែលផ្លាស់ប្តូរអាកាសធាតុ?
ហេតុអ្វីបានជាយើងមានជំងឺផ្តាសាយនៅពេលដែលផ្លាស់ប្តូរអាកាសធាតុ?

ហេតុអ្វីបានជាយើងមានជំងឺផ្តាសាយនៅពេលដែលផ្លាស់ប្តូរអាកាសធាតុ?

តើអ្នកប្រាកដទេថា អ្នកមិនធ្វើដំណើរចេញទៅណានៅក្នុងរដូវរងារ ដើម្បីការពារជំងឺផ្តាសាយ? ជាការពិតណាស់ យើងមិនអាចទ្រាំរស់នៅក្នុងផ្ទះ ដោយមិនចេញទៅណាពេញមួយរដូវរងារនោះទេ។ នៅពេលដែលអ្នកចេញទៅខាងក្រៅនៅរដូវរងារ អ្នកនឹងប្រឈមមុខជាមូយនឹងជំងឺផ្តាសាយ ដោយសារតែភាពត្រជាក់។

មេរោគ rhinoviruses និង cornoavirsues  ជាភ្នាក់ងារបង្កអោយមានជំងឺផ្តាសាយ ហើយវាងាយស្រួលចម្លងរោគទៅកាន់អ្នកដទៃបានយ៉ាងស្រួល។ លោកស្រ្តី Kittu Jindal Garg  ដែលជាអ្នកជំនាញខាងថ្នាំពេទ្យនៃគ្លីនីក Cleveland បាននិយាយថា " មេរោគជាច្រើន ដែលបង្កអោយមានជំងឺផ្តាសាយ បានចាប់ផ្តើមបង្កររោគជាញឹកញាប់នៅក្នុងដើមនិទាឃរដូវ និងបញ្ចប់ទៅវិញនៅចុងឆ្នាំ" ។

នៅពេលរដូវរងារ ក៏គឺជារដូវកាលមួយ ដែលបង្កឲ្យមានរជំងឺផ្តាសាយកើតឡើង។ វីរុសផ្តាសាយនេះ ធ្វើការចម្លងរីករាលដាលល្អបំផុតនៅពេលដែលមានខ្យល់ត្រជាក់ និងស្ងួត។ ដូច្នេះការធ្លាក់ខ្លួនឈឺ វាមិនមែនបណ្តាលមកពីខ្យល់ត្រជាក់ទេ ប៉ុន្តែវាជាមេរោគនៅក្នុងខ្យល់។ លោកបណ្ឌិត Garg ថ្លែងថា: «ដោយយោងតាមការសាកសូររបស់ខ្ញុំបានឲ្យដឹងថា អ្នកជំងឺជាច្រើន ដែលបានចូលមកព្យាបាល ពួកគេធ្លាប់មានជំងឺផ្តាសាយទាំងអស់គ្នា នៅពេលនិទាឃរដូវ »។ នៅពេលដែលមេរោគទាំងនោះចូលទៅក្នុងរាងកាយរបស់យើងហើយ ពួកវានឹងធ្វើការវាយប្រហារប្រព័ន្ធភាពស៊ាំរបស់យើងឲ្យចុះខ្សោយ។

តើមានអ្វីអាចជួយបានទេ? ដំណោះស្រាយនោះ គឺការលាងសម្អាតដៃរបស់អ្នក។ លោកបណ្ឌិត Garg បានឱ្យដឹងថា វីរុសផ្តាសាយអាចរស់នៅលើស្បែកមនុស្សយ៉ាងហោចណាស់ពីរម៉ោងតែប៉ុណ្ណោះ។

តើធ្វើយ៉ាងដូចម្តេច​ ដើម្បីកុំឲ្យកើតមានជំងឺផ្តាសាយនៅក្នុងរដូវរងារ? លោកវេជ្ជបណ្ឌិត Garg បាននិយាយថា: « ដើម្បីទទួលបានការរស់នៅប្រកបដោយសុខភាពល្អ ត្រូវបានគេស្គាល់អាចកាត់បន្ថយការប្រឈមនៃការផ្តាសាយ "។ "ប្រសិនបើអ្នកទទួលបាននូវការធ្វើលំហាត់ប្រាណក្នុងកម្រិតមធ្យមហើយអ្នកត្រូវគេងឲ្យបានគ្រប់គ្រាន់  និងមិនមានស្ត្រេសខាងរាងកាយឬខាងផ្លូវចិត្ដខ្លាំងពេក ដូចនេះអ្នកនឹងមានសុខភាពល្អ និងជៀសផុតពីជំងឺបាន »។

ប្រែសម្រួលដោយ ៖ លោក ណយ​ សីហា

ប្រភព​ ៖ www.weather.com

Share This 12934 Views
Other Health

អត្ថប្រយោជន៍ស្លឹកកន្រ្តូបសម្រាប់អ្នកជំងឺទឹកនោមផ្អែម

ស្លឹកកន្រ្តូប ឬ ភាសាអង់គ្លេស Curry Leaf ត្រូវបានប្រជាជនខ្មែរប្រើប្រាស់ជាគ្រឿងទេស​សម្រាប់សម្លផ្សេងៗ ហើយមនុស្សជាច្រើនមិនដឹងថា ស្លឹកកន្រ្តូបមានប្រយោជន៍ចំពោះសុខភាពនោះទេ ជាពិសេសសម្រាប់អ្នកជំងឺទឹកនោមផ្អែម។ ស្លឹកកន្រ្តូបអាចដើរតួជាភ្នាក់ងារយ៉ាងល្អនៅក្នុងការគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម សារធាតុផ្សេងៗនៅក្នុងស្លឹកកន្រ្តូបអាចជួយក្នុងការរក្សាកម្រិតជាតិស្ករក្នុងឈាមអោយស្ថិតនៅកម្រិតធម្មតា។ លើសពីន ...

ក្មេងក្រោមអាយុ៦ឆ្នាំគួរប្រើថ្នាំផ្ដាសាយដែរឬទេ?

វាជារឿងលំបាកដែលទ្រំាមើលឃើញកូនវេទនាដោយសារជំងឺផ្ដាសាយ និង ក្អក ប៉ុន្តែអ្នកជំនាញបាននិយាយថាកុមារអាយុក្រោម ៦ឆ្នាំ មិនគួរប្រើថ្នាំបំបាត់ផ្តាសាយនិងក្អកឡើយ ដោយសារតែវាអាចជះឥទ្ធិពលគ្រោះថ្នាក់ដល់កុមារ។ ដូច្នេះអ្វីដែលឪពុកម្តាយត្រូវធ្វើអ្វីខ្លះ? យើងបានសួរអ្នកជំនាញដើម្បីប្រាប់យើងពីរបៀបជួយទប់ស្កាត់មេរោគជាបឋម និង ធ្វើអោយមានអារម្មណ៍ប្រសើរជាងមុន។

ផែនការការបង្ការ កុមារជិត 22 លាននាក់ខកខានម ...

យ៉ាអួស្ថិតនៅក្នុងអាហារដែលល្អបំផុតសម្រាប់ទារក

យ៉ាអួ ឬ Yogurt គឺសម្បូរទៅដោយជាតិកាល់ស្យូមនិងវីតាមីន D ចាំបាច់សម្រាប់សុខភាពឆ្អឹងនិងធ្មេញ។ ទារករបស់អ្នកអាចញាំវាបាននៅអាយុ 6 ខែ។

ជំរើសដ៏ល្អគឺជ្រើសយកទឹកដោះគោយ៉ាអួណាដែលមិនបន្ថែមជាតិស្ករ។ ដូចគ្នានេះផងដែរអ្នកម្ដាយគួរជ្រើសយកយ៉ាអួ brandណាដែលអាចជួយគ្រប់គ្រងបាក់តេរីល្អនៅក្នុងបំពង់រំលាយអាហាររបស់ទារក។ សូមប្រាកដថាអ្នកជ្រើសរើសយកទឹកដោះគោជូរណាដែលទារកត្រូវការកាឡូរីពីជាតិខ្លាញ់។

គួរបញ្ជាក់ដែរថា យ៉ាអួដែលល្អគឺមានបន្ថែម រ ...