1. ទំព័រដើម
  2. សុខភាព
  3. ហេតុអ្វីបានជា ទារកមិនព្រមញុំអាហារ?
ហេតុអ្វីបានជា ទារកមិនព្រមញុំអាហារ?

ហេតុអ្វីបានជា ទារកមិនព្រមញុំអាហារ?

ទារកមួយចំនួនតែងតែមិនព្រមបរិភោគអាហារ ដែលជាហេតុធ្វើឲ្យមាតាពិបាកក្នុងការបញ្ចុក។ មាតា មានការព្រួយបារម្ភចំពោះទារកជានិច្ច នៅពេលដែលទារកមិនបរិភោគអាហារ ព្រោះវាអាចបង្កផលប៉ះពាល់ដល់ការលូតលាស់ និងអភិវឌ្ឍន៍របស់ទារក។

មូលហេតុទាំង ៦យ៉ាង ដែលទារកមិនព្រមបរិភោគអាហារ រួមមាន៖

អាហារ

មានហេតុផលច្រើន ដែលទារកដិសេធមិនព្រមបរិភោគអាហារដូចជា អស់កំលាំង, ឬឈឺ។ នេះប្រហែលជា អ្នកមិនមានកាលវិភាគត្រឹមត្រូវសម្រាប់ទារក ប៉ុន្តែអ្នកមិនត្រូវបារម្ភទេ ព្រោះទារកតែងតែបរិភោគប្រសិន បើឃ្លាន ដូច្នេះប្រសិនបើទារកបរិភោគបានចំនួនតិច ហើយឈប់បរិភោគ នេះជាសញ្ញាបង្ហាញថា ទារកមិនទាន់ឃ្លាន។ គ្រាន់តែធ្វើឱ្យប្រាកដថា កូនរបស់អ្នកត្រូវញ៉ាំអាហារ ដែលមានសុខភាពល្អ។

ចៀសវាងអាហារថ្មី

ទារកជាច្រើន ពិបាកទទួលយក ឬបរិភោគអាហារថ្មី ដូចនេះហើយមាតាគួរធ្វើអាហារថ្មីនោះ ឲ្យមានលក្ខណៈស្រឌៀងនឹងអាហារដែលទារកធ្លាប់បរិភោគរាល់ថ្ងៃ។ អ្នកអាចចាប់ផ្តើមបញ្ចុកអាហារកូនរបស់អ្នកបន្តិចម្តងៗ ក្រោយរយៈពេល ២ ទៅ ៣ថ្ងៃ ទារកនឹងអាចបរិភោគអាហារថ្មីនោះបាន។

ទារកមួម៉ៅ

នៅពេលដែលទារកមានអារម្មណ៍តានតឹង ឬមួម៉ៅ អាចធ្វើឲ្យទារកមិនចង់បរិភោគអាហារ។

បិទមាត់

នៅពេលដែលទារកមានអាយុចន្លោះពី ៤ ទៅ​ ៦ខែ ទារកនឹងចាប់ផ្តើមបរិភោគអាហាររឹង ដូចន្នេះហើយទើបធ្វើឲ្យទារកពិបាកបរភោគអាហាររឹង។

ប្រតិកម្មជាមួយអាហារ និង អាហារគ្មានឱនភាព

ការប្រតិកម្មជាមួយអាហារ អាចកើតមានឡើងរហូតដល់ទៅ ៨% នៃកុមារ ដោយអាចលេចឡើងភ្លាមនៅរោគសញ្ញាមួយចំនួនដូចជា រាគ, ក្អួត, កន្ទួលក្រហម, ឬការឈឺក្រពះ ពិបាកដកដង្ហើម និងមុខ / រាងកាយហើម។ អាហារដែលអាចប្រតិកម្មជាមួយកុមាររួមមាន ទឹកដោះគោ, សណ្តែក, ស៊ុត, ស្រូវសាលី, គ្រាប់ធញ្ញជាតិ, និងខ្យង។

ក្រោតខឹង ឬក្អួត

ក្អួត តែងតែកើតឡើងនៅពេលដែលអ្នកបង្ខំបរិភោគអាហារ ហើយនៅក្នុងករណីដែលទារកក្អួតលើសពី២៤ ម៉ោង អ្នកត្រូវបញ្ជូនកូនទៅមន្ទីពេទ្យជាបន្ទាន់។

ប្រែសម្រួលដោយ ៖ លោក ណយ​ សីហា

ប្រភព​ ៖ www.webmd.com

Share This 8176 Views
Other Health

អត្ថប្រយោជន៍ស្លឹកកន្រ្តូបសម្រាប់អ្នកជំងឺទឹកនោមផ្អែម

ស្លឹកកន្រ្តូប ឬ ភាសាអង់គ្លេស Curry Leaf ត្រូវបានប្រជាជនខ្មែរប្រើប្រាស់ជាគ្រឿងទេស​សម្រាប់សម្លផ្សេងៗ ហើយមនុស្សជាច្រើនមិនដឹងថា ស្លឹកកន្រ្តូបមានប្រយោជន៍ចំពោះសុខភាពនោះទេ ជាពិសេសសម្រាប់អ្នកជំងឺទឹកនោមផ្អែម។ ស្លឹកកន្រ្តូបអាចដើរតួជាភ្នាក់ងារយ៉ាងល្អនៅក្នុងការគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម សារធាតុផ្សេងៗនៅក្នុងស្លឹកកន្រ្តូបអាចជួយក្នុងការរក្សាកម្រិតជាតិស្ករក្នុងឈាមអោយស្ថិតនៅកម្រិតធម្មតា។ លើសពីន ...

ក្មេងក្រោមអាយុ៦ឆ្នាំគួរប្រើថ្នាំផ្ដាសាយដែរឬទេ?

វាជារឿងលំបាកដែលទ្រំាមើលឃើញកូនវេទនាដោយសារជំងឺផ្ដាសាយ និង ក្អក ប៉ុន្តែអ្នកជំនាញបាននិយាយថាកុមារអាយុក្រោម ៦ឆ្នាំ មិនគួរប្រើថ្នាំបំបាត់ផ្តាសាយនិងក្អកឡើយ ដោយសារតែវាអាចជះឥទ្ធិពលគ្រោះថ្នាក់ដល់កុមារ។ ដូច្នេះអ្វីដែលឪពុកម្តាយត្រូវធ្វើអ្វីខ្លះ? យើងបានសួរអ្នកជំនាញដើម្បីប្រាប់យើងពីរបៀបជួយទប់ស្កាត់មេរោគជាបឋម និង ធ្វើអោយមានអារម្មណ៍ប្រសើរជាងមុន។

ផែនការការបង្ការ កុមារជិត 22 លាននាក់ខកខានម ...

យ៉ាអួស្ថិតនៅក្នុងអាហារដែលល្អបំផុតសម្រាប់ទារក

យ៉ាអួ ឬ Yogurt គឺសម្បូរទៅដោយជាតិកាល់ស្យូមនិងវីតាមីន D ចាំបាច់សម្រាប់សុខភាពឆ្អឹងនិងធ្មេញ។ ទារករបស់អ្នកអាចញាំវាបាននៅអាយុ 6 ខែ។

ជំរើសដ៏ល្អគឺជ្រើសយកទឹកដោះគោយ៉ាអួណាដែលមិនបន្ថែមជាតិស្ករ។ ដូចគ្នានេះផងដែរអ្នកម្ដាយគួរជ្រើសយកយ៉ាអួ brandណាដែលអាចជួយគ្រប់គ្រងបាក់តេរីល្អនៅក្នុងបំពង់រំលាយអាហាររបស់ទារក។ សូមប្រាកដថាអ្នកជ្រើសរើសយកទឹកដោះគោជូរណាដែលទារកត្រូវការកាឡូរីពីជាតិខ្លាញ់។

គួរបញ្ជាក់ដែរថា យ៉ាអួដែលល្អគឺមានបន្ថែម រ ...