1. ទំព័រដើម
  2. សុខភាព
  3. ជំងឺគ្រុនផ្តាសាយ: ទារកអាយុចាប់ពី ៦ ខែឡើងទៅ
ជំងឺគ្រុនផ្តាសាយ: ទារកអាយុចាប់ពី ៦ ខែឡើងទៅ

ជំងឺគ្រុនផ្តាសាយ: ទារកអាយុចាប់ពី ៦ ខែឡើងទៅ

អ្នក អាចជួយការពារកូនរបស់អ្នកពីជំងឺផ្តាសាយ ឬជំងឺគ្រុនផ្តាសាយ ដោយបង្រៀនកូនឲ្យរស់នៅស្អាតដូចជា ការលាងដៃ ដើម្បីពង្រឹងប្រព័ន្ធភាពស៊ាំ, ការបរិភោគស្អាត, គេងឲ្យបានគ្រប់គ្រាន់ និងចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺផ្តាសាយ។

 

វាមិនមានថ្នាំសម្រាប់ព្យាបាលជំងឺផ្តាសាយច្រើននោះទេ ប្រសិនបើកូនរបស់អ្នក មានជំងឺផ្តាសាយនោះ។ ប្រសិនបើកូនរបស់អ្នកមានអាយុ ចាប់ពី៦ខែឡើង អ្នកអាចផ្តល់ថ្នាំព្យាបាលបាន ប៉ុន្តែអ្នកត្រូវពិភ្សាជាមួយគ្រូពេទ្យជាមុនសិនទើបល្អ មុនពេលផ្តល់ឲ្យកូនប្រើប្រាស់។

ប្រសិនបើកូនរបស់អ្នក មានជំងឺផ្តាសាយ ឬជំងឺគ្រុនផ្តាសាយ, អ្នកអាចប្រើប្រាស់នៅវិធីសាស្រ្តល្អៗ និងសុវត្ថិភាព ដើម្បីព្យាបាលដល់ទារកមួយចំនួនដូចខាងក្រោម ៖

  • ប្រើប្រាស់ចំហាយទឹកក្តៅ នៅក្នុងបន្ទាប់ ដើម្បីកាត់ភាពត្រជាក់នៅក្នុងខ្លួនទារក
  • ប្រសិនបើកូនរបស់អ្នក មានកម្តៅ១០៣ ºF ឬខ្ពស់ជាងនេះ សូមបញ្ជូនកូនទៅមន្ទីពេទ្យជាបន្ទាន់

សូមបញាប់បញ្ជូនកូនទៅមន្ទីពេទ្យ ប្រសិនបើទារកមានរោគសញ្ញាដូចខាងក្រោម ៖

  • ទារកមានជំងឺផ្តាសាយរយៈពេលមួយសប្តាហ៍
  • កូនរបស់អ្នកមានជំងឺគ្រុនក្តៅខ្ពស់ (103ºFអង្សា ឬខ្ពស់ជាងនេះ)
  • កូនរបស់អ្នកត្អូញត្អែរពីការឈឺត្រចៀក
  • កូនរបស់អ្នក ហាក់ដូចជា ល្ហិតល្ហៃដៃជើង ឬងងុយគេង

ប្រភព​ ៖ www.parenting.com

Share This 4650 Views
Other Health

អត្ថប្រយោជន៍ស្លឹកកន្រ្តូបសម្រាប់អ្នកជំងឺទឹកនោមផ្អែម

ស្លឹកកន្រ្តូប ឬ ភាសាអង់គ្លេស Curry Leaf ត្រូវបានប្រជាជនខ្មែរប្រើប្រាស់ជាគ្រឿងទេស​សម្រាប់សម្លផ្សេងៗ ហើយមនុស្សជាច្រើនមិនដឹងថា ស្លឹកកន្រ្តូបមានប្រយោជន៍ចំពោះសុខភាពនោះទេ ជាពិសេសសម្រាប់អ្នកជំងឺទឹកនោមផ្អែម។ ស្លឹកកន្រ្តូបអាចដើរតួជាភ្នាក់ងារយ៉ាងល្អនៅក្នុងការគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម សារធាតុផ្សេងៗនៅក្នុងស្លឹកកន្រ្តូបអាចជួយក្នុងការរក្សាកម្រិតជាតិស្ករក្នុងឈាមអោយស្ថិតនៅកម្រិតធម្មតា។ លើសពីន ...

ក្មេងក្រោមអាយុ៦ឆ្នាំគួរប្រើថ្នាំផ្ដាសាយដែរឬទេ?

វាជារឿងលំបាកដែលទ្រំាមើលឃើញកូនវេទនាដោយសារជំងឺផ្ដាសាយ និង ក្អក ប៉ុន្តែអ្នកជំនាញបាននិយាយថាកុមារអាយុក្រោម ៦ឆ្នាំ មិនគួរប្រើថ្នាំបំបាត់ផ្តាសាយនិងក្អកឡើយ ដោយសារតែវាអាចជះឥទ្ធិពលគ្រោះថ្នាក់ដល់កុមារ។ ដូច្នេះអ្វីដែលឪពុកម្តាយត្រូវធ្វើអ្វីខ្លះ? យើងបានសួរអ្នកជំនាញដើម្បីប្រាប់យើងពីរបៀបជួយទប់ស្កាត់មេរោគជាបឋម និង ធ្វើអោយមានអារម្មណ៍ប្រសើរជាងមុន។

ផែនការការបង្ការ កុមារជិត 22 លាននាក់ខកខានម ...

យ៉ាអួស្ថិតនៅក្នុងអាហារដែលល្អបំផុតសម្រាប់ទារក

យ៉ាអួ ឬ Yogurt គឺសម្បូរទៅដោយជាតិកាល់ស្យូមនិងវីតាមីន D ចាំបាច់សម្រាប់សុខភាពឆ្អឹងនិងធ្មេញ។ ទារករបស់អ្នកអាចញាំវាបាននៅអាយុ 6 ខែ។

ជំរើសដ៏ល្អគឺជ្រើសយកទឹកដោះគោយ៉ាអួណាដែលមិនបន្ថែមជាតិស្ករ។ ដូចគ្នានេះផងដែរអ្នកម្ដាយគួរជ្រើសយកយ៉ាអួ brandណាដែលអាចជួយគ្រប់គ្រងបាក់តេរីល្អនៅក្នុងបំពង់រំលាយអាហាររបស់ទារក។ សូមប្រាកដថាអ្នកជ្រើសរើសយកទឹកដោះគោជូរណាដែលទារកត្រូវការកាឡូរីពីជាតិខ្លាញ់។

គួរបញ្ជាក់ដែរថា យ៉ាអួដែលល្អគឺមានបន្ថែម រ ...