1. ទំព័រដើម
  2. សុខភាព
  3. ៥ វិធីសាស្រ្តធម្មជាតិសម្រាប់ព្យាបាលការឈឺបំពង់ក
៥ វិធីសាស្រ្តធម្មជាតិសម្រាប់ព្យាបាលការឈឺបំពង់ក

៥ វិធីសាស្រ្តធម្មជាតិសម្រាប់ព្យាបាលការឈឺបំពង់ក

ការឈឺបំពង់កសំដៅទៅលើការឈឺចាប់ រមាស់ ឬរលាកបំពង់ក។ ការឈឺនៅក្នុងបំពង់ក គឺជារោគសញ្ញាដំបូងនៃការឈឺបំពង់ក។ វា អាចនឹងកាន់តែឈឺចាប់ នៅពេលអ្នកព្យាយាមលេប ឬបរិភោគអាហារ។

ទោះបីជាការឈឺបំពង់កងាយទទួលរង និងមានការឈឺចុកចាប់ខ្លាំងពេលកំពុងបរិភោគអាហារ ប៉ុន្តែអ្នកអាចប្រើឱសថនៅផ្ទះ ដើម្បីបន្ថយការឈឺចាប់ និងការរលាកដូចជា ៖

ទឹកឃ្មុំ

ការសិក្សាមួយបានរកឃើញថាទឹកឃ្មុំ មានប្រសិទ្ធភាពខ្ពស់សម្រាប់ការក្អកនៅពេលយប់ ហើយវាអាចជួយព្យាបាលការឈឺបំពង់កបានយ៉ាងឆាប់រហ័ស។

ទឹកអំបិល

ខ្ពុលមាត់ជាមួយទឹកអំបិល អាចជួយសម្រួលដល់ការឈឺបំពង់ក និងជួយសម្លាប់បាក់តេរីនៅក្នុងបំពង់ក ព្រមទាំងជួយរក្សាបំពង់កឱ្យស្អាត។ អ្នកគួរតែធ្វើរៀងរាល់បីម៉ោងម្តង។

ជីអង្កាម

ជីអង្កាម មានជាតិម៉េនថុល ដែលជួយព្យាបាលក្អកស្លស និងក្អកស្ងួត ព្រមទាំងការឈឺបំពង់កបានល្អ ព្រោះថា ជីអង្កាម ក៏មានលក្ខណៈប្រឆាំងនឹងការរលាកបាក់តេរី និងវីរុស ដែលអាចជួយជំរុញការព្យាបាលបាលលឿន។

ខ្ទឹមស

ខ្ទឹម ក៏មានលក្ខណៈសម្បត្តិប្រឆាំងនឹងបាក់តេរីផងដែរ។ វាផ្ទុកសារធាតុ Allicin ដែលជាសមាសធាតុសរីរាង្គ ដែលត្រូវបានគេស្គាល់ថាមានសមត្ថភាពប្រយុទ្ធប្រឆាំងនឹងការឆ្លងមេរោគ។

ទឹកក្តៅៗ

នៅពេលដែលអ្នកមានអាការៈឈឺបំពង់ក ឬរលាកបំពង់ក អ្នកគួរតែពិសាទឹកក្តៅឧណ្ឌៗ ព្រោះវា អាចជួយឲ្យបំពង់ករបស់អ្នកមានសំណើម និងមានផាសុខភាព។

តើអ្នកត្រូវធ្វើយ៉ាងដូចម្តេចដើម្បីកុំឲ្យឆ្លង?

ដើម្បីការពារពីការឈឺបំពង់ក អ្នកត្រូវនៅឲ្យឆ្ងាយពីអ្នកជំងឺផ្តាសាយ និងអ្នកឈឺបំពង់ក ព្រមទាំងលាងដៃឲ្យបានស្អាតជានិច្ច។​ ម៉្យាងវិញទៀត អ្នកមិនត្រូវបរិភោគអាហារណា ដែលមានជាតិអាស៊ីត និងនៅឲ្យឆ្ងាយពីអ្នកជក់បារី។

ប្រែសម្រួលដោយ ៖ លោក ណយ​ សីហា

ប្រភព​ ៖ www.healthline.com

Share This 7939 Views
Other Health

អត្ថប្រយោជន៍ស្លឹកកន្រ្តូបសម្រាប់អ្នកជំងឺទឹកនោមផ្អែម

ស្លឹកកន្រ្តូប ឬ ភាសាអង់គ្លេស Curry Leaf ត្រូវបានប្រជាជនខ្មែរប្រើប្រាស់ជាគ្រឿងទេស​សម្រាប់សម្លផ្សេងៗ ហើយមនុស្សជាច្រើនមិនដឹងថា ស្លឹកកន្រ្តូបមានប្រយោជន៍ចំពោះសុខភាពនោះទេ ជាពិសេសសម្រាប់អ្នកជំងឺទឹកនោមផ្អែម។ ស្លឹកកន្រ្តូបអាចដើរតួជាភ្នាក់ងារយ៉ាងល្អនៅក្នុងការគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម សារធាតុផ្សេងៗនៅក្នុងស្លឹកកន្រ្តូបអាចជួយក្នុងការរក្សាកម្រិតជាតិស្ករក្នុងឈាមអោយស្ថិតនៅកម្រិតធម្មតា។ លើសពីន ...

ក្មេងក្រោមអាយុ៦ឆ្នាំគួរប្រើថ្នាំផ្ដាសាយដែរឬទេ?

វាជារឿងលំបាកដែលទ្រំាមើលឃើញកូនវេទនាដោយសារជំងឺផ្ដាសាយ និង ក្អក ប៉ុន្តែអ្នកជំនាញបាននិយាយថាកុមារអាយុក្រោម ៦ឆ្នាំ មិនគួរប្រើថ្នាំបំបាត់ផ្តាសាយនិងក្អកឡើយ ដោយសារតែវាអាចជះឥទ្ធិពលគ្រោះថ្នាក់ដល់កុមារ។ ដូច្នេះអ្វីដែលឪពុកម្តាយត្រូវធ្វើអ្វីខ្លះ? យើងបានសួរអ្នកជំនាញដើម្បីប្រាប់យើងពីរបៀបជួយទប់ស្កាត់មេរោគជាបឋម និង ធ្វើអោយមានអារម្មណ៍ប្រសើរជាងមុន។

ផែនការការបង្ការ កុមារជិត 22 លាននាក់ខកខានម ...

យ៉ាអួស្ថិតនៅក្នុងអាហារដែលល្អបំផុតសម្រាប់ទារក

យ៉ាអួ ឬ Yogurt គឺសម្បូរទៅដោយជាតិកាល់ស្យូមនិងវីតាមីន D ចាំបាច់សម្រាប់សុខភាពឆ្អឹងនិងធ្មេញ។ ទារករបស់អ្នកអាចញាំវាបាននៅអាយុ 6 ខែ។

ជំរើសដ៏ល្អគឺជ្រើសយកទឹកដោះគោយ៉ាអួណាដែលមិនបន្ថែមជាតិស្ករ។ ដូចគ្នានេះផងដែរអ្នកម្ដាយគួរជ្រើសយកយ៉ាអួ brandណាដែលអាចជួយគ្រប់គ្រងបាក់តេរីល្អនៅក្នុងបំពង់រំលាយអាហាររបស់ទារក។ សូមប្រាកដថាអ្នកជ្រើសរើសយកទឹកដោះគោជូរណាដែលទារកត្រូវការកាឡូរីពីជាតិខ្លាញ់។

គួរបញ្ជាក់ដែរថា យ៉ាអួដែលល្អគឺមានបន្ថែម រ ...