1. ទំព័រដើម
  2. សុខភាព
  3. វិធីសាស្រ្ត ៥យ៉ាង ដើម្បីព្យាបាលការតឹងច្រមុះរបស់ទារក ពេលមានជំងឺផ្តាសាយ
វិធីសាស្រ្ត ៥យ៉ាង ដើម្បីព្យាបាលការតឹងច្រមុះរបស់ទារក ពេលមានជំងឺផ្តាសាយ

វិធីសាស្រ្ត ៥យ៉ាង ដើម្បីព្យាបាលការតឹងច្រមុះរបស់ទារក ពេលមានជំងឺផ្តាសាយ

ហៀរសំបោរអាចជារឿងល្អ ព្រោះវាជាវិធីមួយរបស់រាងកាយដើម្បីកម្ចាត់មេរោគចេញ។ ប៉ុន្តែនៅពេលដែលកូនរបស់អ្នកមានស្លេសច្រើនពេក,  វាអាចធ្វើឱ្យទារកមានការលំបាកក្នុងការដកដង្ហើម។

ខាងក្រោមនេះ គឺជាវិសាស្រ្តងាយៗ ដើម្បីព្យាបាលការតឹងច្រមុះរបស់ទារក

ទឹកអំបិល

អ្នកគ្រាន់តែដាក់ទឹកអំបិល មួយ​ ពីរ ឬបីដំណក់ចូលទៅក្នុងរន្ធច្រមុះរបស់ទារក, ហើយបន្ទាប់មកប្រើរបស់ទន់ៗ ដើម្បីយកស្លេសចេញ។

 ប្រើវត្ថុស្អិត

អ្នកអាចប្រើក្រណាត់ទន់ ជាមួយទឹកក្តៅឧណ្ឌៗ ដើម្បីសម្អាតច្រមុះរបស់ទារកបាន។

ចំហាយ

អ្នកអាចដាក់ចំហាយត្រជាក់នៅក្នុងបន្ទប់ទារក ដើម្បីបន្ថែមជាតិសំណើមនៅក្នុងខ្យល់ ព្រោះវាអាចជួយជម្រះការតឹងច្រមុះរបស់ទារក និងលាងសម្ពាងមេរោគចេញពីម៉ាស៊ីន ដូចជាមេរោគផ្សិតជាដើម។

ផ្តល់នូវសេចក្តីស្រឡាញ់

អ្នកអាចប្រើប្រាស់ដៃរបស់អ្នក ដើម្បីម៉ាស្សាថ្នមៗ នៅលើខ្នងរបស់ទារក ព្រោះអាចជួយបន្ធូរបន្ថយការស្ទះទ្រូង។

រង់ចាំឲ្យទារកហៀរសំបោរចេញមកក្រៅ

ប្រសិនបើវាមិនបានរំខានដល់ទារកទេ អ្នកមិនត្រូវធ្វើអ្វីនោះទេ។ សូមកុំព្យាយាមផ្តល់ថ្នាំ ដល់ទារក ដោយត្រូវពិគ្រោះជាមួយគ្រូពេទ្យជាមុនសិន

ប្រែសម្រួលដោយ ៖ លោក ណយ​ សីហា

ប្រភព​ ៖ www.mayoclinic.org

Share This 13208 Views
Other Health

អត្ថប្រយោជន៍ស្លឹកកន្រ្តូបសម្រាប់អ្នកជំងឺទឹកនោមផ្អែម

ស្លឹកកន្រ្តូប ឬ ភាសាអង់គ្លេស Curry Leaf ត្រូវបានប្រជាជនខ្មែរប្រើប្រាស់ជាគ្រឿងទេស​សម្រាប់សម្លផ្សេងៗ ហើយមនុស្សជាច្រើនមិនដឹងថា ស្លឹកកន្រ្តូបមានប្រយោជន៍ចំពោះសុខភាពនោះទេ ជាពិសេសសម្រាប់អ្នកជំងឺទឹកនោមផ្អែម។ ស្លឹកកន្រ្តូបអាចដើរតួជាភ្នាក់ងារយ៉ាងល្អនៅក្នុងការគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម សារធាតុផ្សេងៗនៅក្នុងស្លឹកកន្រ្តូបអាចជួយក្នុងការរក្សាកម្រិតជាតិស្ករក្នុងឈាមអោយស្ថិតនៅកម្រិតធម្មតា។ លើសពីន ...

ក្មេងក្រោមអាយុ៦ឆ្នាំគួរប្រើថ្នាំផ្ដាសាយដែរឬទេ?

វាជារឿងលំបាកដែលទ្រំាមើលឃើញកូនវេទនាដោយសារជំងឺផ្ដាសាយ និង ក្អក ប៉ុន្តែអ្នកជំនាញបាននិយាយថាកុមារអាយុក្រោម ៦ឆ្នាំ មិនគួរប្រើថ្នាំបំបាត់ផ្តាសាយនិងក្អកឡើយ ដោយសារតែវាអាចជះឥទ្ធិពលគ្រោះថ្នាក់ដល់កុមារ។ ដូច្នេះអ្វីដែលឪពុកម្តាយត្រូវធ្វើអ្វីខ្លះ? យើងបានសួរអ្នកជំនាញដើម្បីប្រាប់យើងពីរបៀបជួយទប់ស្កាត់មេរោគជាបឋម និង ធ្វើអោយមានអារម្មណ៍ប្រសើរជាងមុន។

ផែនការការបង្ការ កុមារជិត 22 លាននាក់ខកខានម ...

យ៉ាអួស្ថិតនៅក្នុងអាហារដែលល្អបំផុតសម្រាប់ទារក

យ៉ាអួ ឬ Yogurt គឺសម្បូរទៅដោយជាតិកាល់ស្យូមនិងវីតាមីន D ចាំបាច់សម្រាប់សុខភាពឆ្អឹងនិងធ្មេញ។ ទារករបស់អ្នកអាចញាំវាបាននៅអាយុ 6 ខែ។

ជំរើសដ៏ល្អគឺជ្រើសយកទឹកដោះគោយ៉ាអួណាដែលមិនបន្ថែមជាតិស្ករ។ ដូចគ្នានេះផងដែរអ្នកម្ដាយគួរជ្រើសយកយ៉ាអួ brandណាដែលអាចជួយគ្រប់គ្រងបាក់តេរីល្អនៅក្នុងបំពង់រំលាយអាហាររបស់ទារក។ សូមប្រាកដថាអ្នកជ្រើសរើសយកទឹកដោះគោជូរណាដែលទារកត្រូវការកាឡូរីពីជាតិខ្លាញ់។

គួរបញ្ជាក់ដែរថា យ៉ាអួដែលល្អគឺមានបន្ថែម រ ...