1. ទំព័រដើម
  2. សុខភាព
  3. ការផ្លាស់ប្តូរក្លិនមាត់ពីអាក្រក់ទៅជាល្អ
ការផ្លាស់ប្តូរក្លិនមាត់ពីអាក្រក់ទៅជាល្អ

ការផ្លាស់ប្តូរក្លិនមាត់ពីអាក្រក់ទៅជាល្អ

ខ្យល់ដង្ហើមមិនល្អ អាចជាការអាម៉ាស់ និងការលំបាកណាស់ ដើម្បីធ្វើការទំនាក់ទំនងជាមួយអ្នកដែលនៅជុំវិញ។ លោក John Woodall ជាពេទ្យធ្មេញបាននិយាយថា ទំនាក់ទំទងជាមួយអ្នកដែលនៅជុំវិញ អាចនឹងត្រូវបានបំផ្លាញ់ទៅវិញ នៅពេលដែលអ្នកមានក្លិនមាត់មិនល្អ។

ជាសំណាងល្អ បញ្ហានេះជាញឹកញាប់ គឺជាការងាយស្រួលក្នុងការដោះស្រាយនោះទេ។ តើមានអ្វីអាចជួយបាន: អនាម័យមាត់ល្អ និងការណាត់ជួបជាមួយពេទ្យធ្មេញជាប្រចាំ,  ដែលអាចធ្វើឱ្យដង្ហើមរបស់អ្នកស្រស់ថ្លាបាន។

តើអ្នកមានក្លិនមាត់មិនល្អមែនទេ?

ក្លិនមាត់មិនល្អ ជាធម្មតាបង្កឡើងមកពីការកកើតឡើងបាក់តេរីនៅក្នុងមាត់ ហើយវាបានបង្កឲ្យរលាក និងជាតិពុលនៅក្នុងមាត់ ដោយសារមានក្លិនមិនល្អ។ អ្នកតែងតែមានក្លិនមាត់មិនល្អ នៅពេលដែលអ្នកក្រោកពីដំណេកនៅពេលព្រឹកព្រលឹម។

អ្នកប្រហែលជាមិនប្រាកដទេថា អ្នកមានក្លិនមាត់ល្អ ឬអាក្រក់? វិធីល្អបំផុត ដើម្បីអ្នកទទួលបានចម្លើយនោះគឺ អ្នកគួរតែសួរមិត្តភក្តិរបស់អ្នកថា តើក្លិនមាត់របស់អ្នកយ៉ាងដូចម្តេចដែរ?

តើមានកត្តាអ្វីខ្លះ ដែលបណ្តាលឱ្យអ្នកមានក្លិនមាត់មិនល្អ?

តាមការសិក្សាបង្ហាញថា ប្រហែល 80% នៃក្លិនមាត់មិនល្អ បណ្តាលមកពីមាត់តែមួយមុខគត់។ ឧទាហរណ៍ ប្រហោងធ្មេញ ឬជំងឺអញ្ចាញធ្មេញអាចនាំឱ្យដង្ហើមអាក្រក់។

វិធីសាស្រ្តទាំង ៥យ៉ាង ដើម្បីកាត់បន្ថយការធំក្លិនមាត់

រក្សាសំណើម

ប្រសិនបើអ្នកមិនដុសធ្មេញរបស់អ្នកបន្ទាប់ពីបរិភោគអាហារទេ អ្នកត្រូវផឹកទឹកច្រើន ដើម្បីជួយបង្កើនល្បឿនដំណើរការនៃការលាងសម្អាតពពួកបាក់តេរី  និងកំទេចកំទីពីចន្លោះធ្មេញរបស់អ្នកបាន។

អ្នកមិនត្រូវផឹកកាហ្វេច្រើនពេក

កាហ្វេ គឺអាចធ្វើឲ្យខ្លិនមាត់របស់អ្នកកាន់តែអាក្រក់។

កុំជក់បារី

បារី អាចប៉ះពាល់ទៅដលើដង្ហើម ឬស្ងួតរបស់អ្នកបាន។ លោក Woodall បាននិយាយថា "ការជក់បារីអាចផ្ដល់ឱ្យមនុស្សមានក្លិនមាត់អាក្រក់" ។

ទំពារស្ករកៅស៊ូ

នៅពេលដែលអ្នកទំពារស្ករកៅស៊ូ 20 នាទី បន្ទាប់ពីអាហារដែលអាចជួយដោយមានលំហូរទឹកមាត់។ លោក Frangella និយាយថា "ស្ករកៅស៊ូជាប្រភេទនៃការត្រជាក់និងផ្ដល់ឱ្យអ្នកនូវខ្យល់ដង្ហើមស្រស់ពិតជាស្រស់ស្អាត»។

សូមប្រយ័ត្នជាមួយ ស្ករគ្រាប់ជីអង្កាម

ស្ករគ្រាប់ជីអង្កាម អាចជួយឲ្យអ្នកមានក្លិនមាត់ល្អបានត្រឹមតែរយៈពេលខ្លីតែប៉ុន្នោះ ហើយព្រមទាំងមិនអាចកំចាត់បាតេរីចេញពីក្នុងមាត់នោះទេ ម៉្យាងវិញទៀតអាចបង្កឲ្យធ្មេញរបស់អ្នកពុកថែមទៀតផង។

ប្រែសម្រួលដោយ ៖ លោក ណយ​ សីហា

ប្រភព​ ៖ www.webmd.com

Share This 5379 Views
Other Health

អត្ថប្រយោជន៍ស្លឹកកន្រ្តូបសម្រាប់អ្នកជំងឺទឹកនោមផ្អែម

ស្លឹកកន្រ្តូប ឬ ភាសាអង់គ្លេស Curry Leaf ត្រូវបានប្រជាជនខ្មែរប្រើប្រាស់ជាគ្រឿងទេស​សម្រាប់សម្លផ្សេងៗ ហើយមនុស្សជាច្រើនមិនដឹងថា ស្លឹកកន្រ្តូបមានប្រយោជន៍ចំពោះសុខភាពនោះទេ ជាពិសេសសម្រាប់អ្នកជំងឺទឹកនោមផ្អែម។ ស្លឹកកន្រ្តូបអាចដើរតួជាភ្នាក់ងារយ៉ាងល្អនៅក្នុងការគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម សារធាតុផ្សេងៗនៅក្នុងស្លឹកកន្រ្តូបអាចជួយក្នុងការរក្សាកម្រិតជាតិស្ករក្នុងឈាមអោយស្ថិតនៅកម្រិតធម្មតា។ លើសពីន ...

ក្មេងក្រោមអាយុ៦ឆ្នាំគួរប្រើថ្នាំផ្ដាសាយដែរឬទេ?

វាជារឿងលំបាកដែលទ្រំាមើលឃើញកូនវេទនាដោយសារជំងឺផ្ដាសាយ និង ក្អក ប៉ុន្តែអ្នកជំនាញបាននិយាយថាកុមារអាយុក្រោម ៦ឆ្នាំ មិនគួរប្រើថ្នាំបំបាត់ផ្តាសាយនិងក្អកឡើយ ដោយសារតែវាអាចជះឥទ្ធិពលគ្រោះថ្នាក់ដល់កុមារ។ ដូច្នេះអ្វីដែលឪពុកម្តាយត្រូវធ្វើអ្វីខ្លះ? យើងបានសួរអ្នកជំនាញដើម្បីប្រាប់យើងពីរបៀបជួយទប់ស្កាត់មេរោគជាបឋម និង ធ្វើអោយមានអារម្មណ៍ប្រសើរជាងមុន។

ផែនការការបង្ការ កុមារជិត 22 លាននាក់ខកខានម ...

យ៉ាអួស្ថិតនៅក្នុងអាហារដែលល្អបំផុតសម្រាប់ទារក

យ៉ាអួ ឬ Yogurt គឺសម្បូរទៅដោយជាតិកាល់ស្យូមនិងវីតាមីន D ចាំបាច់សម្រាប់សុខភាពឆ្អឹងនិងធ្មេញ។ ទារករបស់អ្នកអាចញាំវាបាននៅអាយុ 6 ខែ។

ជំរើសដ៏ល្អគឺជ្រើសយកទឹកដោះគោយ៉ាអួណាដែលមិនបន្ថែមជាតិស្ករ។ ដូចគ្នានេះផងដែរអ្នកម្ដាយគួរជ្រើសយកយ៉ាអួ brandណាដែលអាចជួយគ្រប់គ្រងបាក់តេរីល្អនៅក្នុងបំពង់រំលាយអាហាររបស់ទារក។ សូមប្រាកដថាអ្នកជ្រើសរើសយកទឹកដោះគោជូរណាដែលទារកត្រូវការកាឡូរីពីជាតិខ្លាញ់។

គួរបញ្ជាក់ដែរថា យ៉ាអួដែលល្អគឺមានបន្ថែម រ ...