ជំងឺទឹកនោមផ្អែម: មគ្គុទេសសម្រាប់ធ្វើការព្យាបាល ដែលមានប្រសិទ្ធភាព
ខាងក្រោមនេះជាការព្យាបាលសម្រាប់ជំងឺទឹកនោមផ្អែមចំនួនបួនយ៉ាង ដែលត្រូវបានបង្ហាញដើម្បីជួយគ្រប់គ្រងជាតិស្ករក្នុងឈាមរបស់អ្នក និងបង្កើនការឆ្លើយតបទៅអាំងស៊ុយលី។
ជំងឺទឹកនោមផ្អែមមិនអាចបាត់ទៅវិញនៅរយៈខ្លីនោះទេ។ ជំងឺទឹកនោមផ្អែម អាចបង្កឡើងដោយកត្តាមួយចំនួនដូច ហ្សែន និងរបៀបរស់នៅ។ ជំងឺទឹកនោមផ្អែម កុំពុងតែក្លាយជាបញ្ហាប្រឈមមុខមួយសម្រាប់មនុស្សទូទៅ ដូចនេះអ្នកគួរតែមានវិធានការផ្សេងៗ ដើម្បីទប់ស្កាត់។ ការត្រួតពិនិត្យជាតិស្ករក្នុងឈាម គឺជារឿងសំខាន់ណាស់ ដើម្បីជៀសវាងបញ្ហា ដូចជាការខូចសរសៃប្រសាទ ការងងឹតភ្នែក និងជំងឺដ៏ទៃទៀត។
ការធ្វើលំហាត់ប្រាណ
វាមិនអាចធ្វើការព្យាបាលជំងឺទឹកនោមផ្អែមបាន ប៉ុន្តែវាអាចធ្វើឱ្យកោសិកា នឹងអាំងស៊ុយលីធ្វើការបានល្អ ដើម្បីជួយកាត់បន្ថយកម្រិតជាតិស្ករនៅក្នុងឈាម។ យោទៅតាមការស្រាវជ្រាវបានបង្ហាញថា ការហាត់ប្រាណ អាចជួយបន្ថយកម្រិត A1c បានល្អ។ ម៉្យាងវិញទៀត ការធ្វើលំហាត់ប្រាណអាចជួយពង្រឹងអាំងស៊ុយលីន, ការកាត់បន្ថយសំពាធនៅលើលំពែង និងកម្រិតទ្រីគ្លីសេរី ។
ការប្រើថ្នាំ
វេជ្ជបណ្ឌិត អាចជួយព្យាបាល ដើម្បីធ្វើការបញ្ចុះជាតិស្ករនៅក្នុងឈាម តាមរយៈលំហាត់ប្រាណ របបអាហារ និងប្រប្រើប្រាស់ថ្នាំ។
ការសម្រកទម្ងន់
ការសម្រកទម្ងន់ប្រហែល ១0 ភាគរយនៃទម្ងន់រាងកាយ នោះជាតិស្ករនៅក្នុងឈាម អាចធ្លាក់ចុះរហូតដល់ ២៦ ភាគរយ។ លើសពីនេះ វាជួយកាត់បន្ថយហានិភ័យនៃជំងឺបេះដូង និងជំងឺទឹកនោមផ្អែមបាន។ ប្រសិនបើអ្នកធាត់ខ្លាំង អ្នកអាចប្រឈមមុខជាមួយនឹងជំងឺផ្សេងៗបាន ជាពិសេសជំងឺទឹកនោមផ្អែម។
ឈើប្រអូប
ការសិក្សាក្នុងមន្ទីរពិសោធន៍បានរកឃើញថាគ្រឿងក្រអូប មានផលប៉ះពាល់អាំងស៊ុយលីន ដែលអាចជួយនាំយកជាតិស្ករនៅក្នុងឈាមចេញតាមកោសិកាបានយ៉ាងល្អ។ នៅពេលដែលអ្នកប្រើប្រាស់ ឈើក្រអូបអាចជួយកាត់បន្ថយជំងឺទឹកនោមផ្អែម ដោយជួយកាត់បន្ថយកម្រិតជាតិស្ករនៅក្នុងឈាម។
ប្រែសម្រួលដោយ ៖ លោក ណយ សីហា
ប្រភព ៖ www.besthealthmag.ca
Share This | 7046 Views |
អត្ថប្រយោជន៍ស្លឹកកន្រ្តូបសម្រាប់អ្នកជំងឺទឹកនោមផ្អែម
ស្លឹកកន្រ្តូប ឬ ភាសាអង់គ្លេស Curry Leaf ត្រូវបានប្រជាជនខ្មែរប្រើប្រាស់ជាគ្រឿងទេសសម្រាប់សម្លផ្សេងៗ ហើយមនុស្សជាច្រើនមិនដឹងថា ស្លឹកកន្រ្តូបមានប្រយោជន៍ចំពោះសុខភាពនោះទេ ជាពិសេសសម្រាប់អ្នកជំងឺទឹកនោមផ្អែម។ ស្លឹកកន្រ្តូបអាចដើរតួជាភ្នាក់ងារយ៉ាងល្អនៅក្នុងការគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម សារធាតុផ្សេងៗនៅក្នុងស្លឹកកន្រ្តូបអាចជួយក្នុងការរក្សាកម្រិតជាតិស្ករក្នុងឈាមអោយស្ថិតនៅកម្រិតធម្មតា។ លើសពីន ...
ក្មេងក្រោមអាយុ៦ឆ្នាំគួរប្រើថ្នាំផ្ដាសាយដែរឬទេ?
វាជារឿងលំបាកដែលទ្រំាមើលឃើញកូនវេទនាដោយសារជំងឺផ្ដាសាយ និង ក្អក ប៉ុន្តែអ្នកជំនាញបាននិយាយថាកុមារអាយុក្រោម ៦ឆ្នាំ មិនគួរប្រើថ្នាំបំបាត់ផ្តាសាយនិងក្អកឡើយ ដោយសារតែវាអាចជះឥទ្ធិពលគ្រោះថ្នាក់ដល់កុមារ។ ដូច្នេះអ្វីដែលឪពុកម្តាយត្រូវធ្វើអ្វីខ្លះ? យើងបានសួរអ្នកជំនាញដើម្បីប្រាប់យើងពីរបៀបជួយទប់ស្កាត់មេរោគជាបឋម និង ធ្វើអោយមានអារម្មណ៍ប្រសើរជាងមុន។
ផែនការការបង្ការ កុមារជិត 22 លាននាក់ខកខានម ...
យ៉ាអួស្ថិតនៅក្នុងអាហារដែលល្អបំផុតសម្រាប់ទារក
យ៉ាអួ ឬ Yogurt គឺសម្បូរទៅដោយជាតិកាល់ស្យូមនិងវីតាមីន D ចាំបាច់សម្រាប់សុខភាពឆ្អឹងនិងធ្មេញ។ ទារករបស់អ្នកអាចញាំវាបាននៅអាយុ 6 ខែ។
ជំរើសដ៏ល្អគឺជ្រើសយកទឹកដោះគោយ៉ាអួណាដែលមិនបន្ថែមជាតិស្ករ។ ដូចគ្នានេះផងដែរអ្នកម្ដាយគួរជ្រើសយកយ៉ាអួ brandណាដែលអាចជួយគ្រប់គ្រងបាក់តេរីល្អនៅក្នុងបំពង់រំលាយអាហាររបស់ទារក។ សូមប្រាកដថាអ្នកជ្រើសរើសយកទឹកដោះគោជូរណាដែលទារកត្រូវការកាឡូរីពីជាតិខ្លាញ់។
គួរបញ្ជាក់ដែរថា យ៉ាអួដែលល្អគឺមានបន្ថែម រ ...